សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សន្យា​នឹង​បើក​ឯកសារ​ប្រឡងរ​បស់​បេក្ខជន​ខ្លះ​ពិនិត្យឡើងវិញ​

ភ្នំពេញ ៖ ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃ​ទី​២០ សីហា មាន​អ្នក​សើច​និង​អ្នក​យំ​ដោយសារ​មាន​បេក្ខជន​មួយ​ចំនួន​បាន​អះអាង​ថា​ពួកគេ​បាន​ធ្វើ​យ៉ាង​ល្អ​លើ​វិញ្ញាសារ​គណិតវិទ្យា ប៉ុន្តែ​លទ្ធផល​បែរជា​ធ្លាក់​ទៅវិញ​?​។​

​ក្នុងនោះ​ក៏​មាន​បេក្ខជន​ជា​សិស្ស​ពូកែ​គណិតវិទ្យា​លំដាប់ថ្នាក់​ពិភពលោក​ក៏​បាន​ធ្លាក់​មុខវិជ្ជា​មួយ​នេះ​ផងដែរ​។​នៅ​ថ្ងៃ​ទី​១០​កញ្ញា​នេះ​ក៏​មាន​បេក្ខជន​បេក្ខជន​មួយ​ក្រុម​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​បើក​សន្លឹក​កិច្ចការ​ខ្លួន​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​ឡើង​វិញ​ផង​ដែរ ។​

​បន្ទាប់​ពី​លេច​នូវ​ការ ការតវ៉ា និង​ការបញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ពី​ភាព​មិន​អស់ចិត្ត​ក្នុង​រឿង​នេះ​ឯកឧត្តម ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ឆ្លើយតប និង​ប្រាប់​ទៅកាន់​សារព័ត៌មាន​ថា «​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យ វិច្ច័យ​លើ​សន្លឹក​កិច្ច​គណិតវិទ្យា​របស់​បេក្ខជន​តវ៉ា​មួយចំនួន​»​។​

​សូម​បញ្ជាក់​ដែរ​ថា​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​បេក្ខជន​២៩០​នាក់​បាន​ប្រឡង​ជាប់​កំ​រឹត​និទ្ទេស​អា​(A)​គឺ​កើន​ច្រើន​ជាង​ឆ្នាំ​មុន​។​ឯ​បេក្ខជន​ជាប់ និទ្ទេស B​មាន​ចំនួន ១ ៥៣២ នាក់​,​បេក្ខជន​ជាប់ និទ្ទេស C​មាន ៤ ៦៣១ នាក់​,​បេក្ខជន​ជាប់ និទ្ទេស D មាន​១៣ ៩៩៩ នាក់ ,​បេក្ខជន និទ្ទេស E ចំនួន​៥៤ ៦០៧ នាក់​ក្នុងចំណោម បេក្ខជន​ប្រឡង​ជាប់​ទូទាំង​ប្រទេស​មាន​ចំនូ​ន ៧៥ ០៥៩ នាក់​៕

 

Filed in: ព័ត៌មានជាតិ