សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជោ​សែន​នឹង​ដឹកនាំ​គណប្រតិភូ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ទៅ​ស្រុក​ចិន​មុនគេ​!

​ភ្នំពេញ ​៖​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន នៅ​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព​តិមាន​របស់​ក្រសួង​ការបរទេ​ស​កម្ពុជា​ចុះ​ថ្ងៃទី​៧ ខែ​កញ្ញា នេះ​។

​ក្រៅពី​ចូលរួម​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស នៃ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ណា​នី​ង​ប្រទេស​ចិន នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​សម្តេច ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ដាច់ដោយឡែក ជាមួយ​ឥស្សរជន​ចិន អភិបាលខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ចិន​ជា​ច្រើន​រូប​ទៀត​។ ក្រៅពីនោះ សម្តេច​តេជោ ហ៊ុន សែន រួមជាមួយ​នឹង​ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក ហា​ន់ ចឹង (Han Zheng) នឹង​អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា ក្នុង​ពិធី​កាត់​ខ្សែបូ សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា រួម​ទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​បើ​តាម​សេចក្តីប្រកាស​ដដែល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ក៏​ត្រូវបាន​ផ្តល់ឱកាស ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ នៅ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាស៊ាន​និង​ចិន រួម​ទាំង​ការទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន ដែល​មាន​សក្តានុពល មក​កាន់​តំបន់​អាស៊ាន​ថែមទៀត​។ សូមបញ្ជាក់​ថា គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដែល​នឹង​អមដំណើរ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នេះ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ជាដើម​។​

​អ្វី​ជា​ការកត់សំគាល់ នេះ​គឺជា​ដំណើរ​ចេញទៅ​ក្រៅ​ប្រទេស​លើក​ទី​១​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​លោក​ត្រូវបាន​រដ្ឋសភាជាតិ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦ តាមរយៈ​កិច្ចប្រជុំ​លើក​ទី​១ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​៦ កញ្ញា​។​

​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ដែល​ជា​និច្ច​កាលា​ប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ក៏​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​មួយចំនួនទៀត នៅក្នុង​ប្រទេស​អឺរ៉ុប ចាប់ពី​អំឡុង​ខែ​កញ្ញា និង​ខែតុលា​ខាងមុខនេះ ។​សូម​បញ្ជាក់​ដែរ​ថា​៖​ប្រទេស​លោកខាងលិច ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាឡឺម៉ង់ អង់គ្លេស ស៊ុយអេត និង​សហភាព​អឺរុប នៅ​មិនទាន់​បាន​បង្ហាញ​ជំហរ​ផ្លូវការ​ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​និង​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​អាណត្តិ​ទី​៦​នេះ​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ