សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលា​ខណ្ឌសែន​សុខ​ជួសជុល​ផ្លូវ​ដែល​ខូច​ដោយ​សារ​ទឹកភ្លៀង

ភ្នំពេញ​ ៖ ​ថ្ងៃទី ៤ ខែ កញ្ញា ២០១៨ ផ្លូវដី​ក្រាល​គ្រួស​ក្រហម​៤​ខ្សែ​ដែល​ខូចខាត​ដោយសារ​ទឹក​លិច​ក្នង​មូលដ្ឋាន​ត្រូវបាន​អាជ្ធាធរ​ខណ្ឌ​សែន​សុខធ្វើការ​ជួសជុល ដើម្បី​សំរួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​រយៈ ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​ភ្លៀង​ធ្លាក់​ជោគជាំ​ជា​ញឹកញាប់​ស្ទើរតែ​ទូទាំង​ប្រទេស​បណ្តាលអោយ​មាន​ជំនន់​ទឹកភ្លៀង និង​ទន្លេ​តាម​បណ្តា​ខេត្ត​នានា​បង្ក​អោយមាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ។​

​ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ​សម្រាប់ ខណ្ឌ​សែន សុខ ក៏​ទទួល​រងគ្រោះ​ខូចខាត​ផ្លូវថ្នល់​ក្នុង​មូលដ្ឋាន​ដោយ សារ​ទឹកភ្លៀង​ធ្លាក់​ជោគជាំ បណ្តាល​ឲ្យ​ផ្លូវដី​នៅ​តាម​បណ្តា​ភូមិ​មួយចំនួន នៃ​សង្កាត់​ក្រាំង​ធ្នង់ រង​នូវ​ការខូចខាត​យ៉ាង​ឆាប់ យ៉ាងខ្លាំង​ផង​ដែរ ។​

​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​បង ប្អូន​ប្រជាពលរដ្ឋ​ឲ្យទាន់​ពេលវេលា ក៏​ដូច​ជួយ​សម្រួល​ដល់​ការធ្វើដំណើ​ទៅ​មក ប្រកប​ការងារ មុខរបរ​រក​ទទួល​ទាន​ប្រចាំថ្ងៃ ជូន​ដល់​ប្រជាពលរដ្ឋ​តំបន់​នោះ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ ចាក់ដី​បំពេញ​តួរ​ផ្លូវ និង​ក្រាល​ថ្ម​មិច ផ្លូវ​ចំនួន​០៤​ខ្សែ ស្ថិត​ក្នង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ផ្លូវ​ខ្សែ​ទី​១ នៅ​ផ្លូវ​ចូល​សហគមន៍​កិន្នរ ភូមិ​វិមាន​ទ្រង់ ។​ផ្លូវ​ខ្សែ​ទី​២ ស្ថិតនៅ​ភូមិ​សំរោង​ទាវ ។​ផ្លូវ​ខ្សែ​ទី​៣ និង​ទី​៤ ស្ថិតក្នុង​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ។​
​ប្រជាពលរដ្ឋ​មាន​សេចក្តី​រីករាយ​ត្រេកអរ​យ៉ាងខ្លាំង​ពេល​ឃើញ​អាជ្ញាធរ​យកចិត្តទុកដាក់​ជួយ​សំរួល​ដល់​ការលំបាក ក្នុងការ​ធ្វើ​ដំណើរ​និង​ការរក​ទទួលទាន​ប្រចាំថ្ងៃ ៕

 

Filed in: ព័ត៌មានជាតិ