សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយក្រុង​កសាង​ផ្លូវ​បេតុង​១​ខ្សែ​និង​ចែក​ទឹក​ដល់​អ្នកភូមិ​ថ្មគោល​២

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​០១ កញ្ញា​ម្សិលមិញ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព ផ្លូវ​លេខ ១២៣CC ស្ថិតនៅក្នុង​ភូមិ​ថ្មគោល​ទី​២ សង្កាត់​ចោមចៅ​ទី​២ និង​បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការដឹក​ទឹក​ម៉ាស៊ីន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះរ​ទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ជា​លទ្ធផល​លោក​ឃួង​ស្រេង​បាន សមរេច​សាងសង់​ផ្លូវ​១២៣CC ជា​ផ្លូវ បេតុង​មាន​ប្រវែង ៩៧០​ម៉ែត្រ និង​ទទឹង​ប្រវែង ៦​ម៉ែត្រ​ចាប់ពី​ពេលនេះ និង​រៀបចំ​ប្រព័ន្ធ​លូ​ជូន​ប្រជាពលរដ្ឋ ដោយ​ដាក់​គ្រឿងចក្រ​ធ្វើ​ភ្លាមៗ​ហ្ម៉ង​។ រីឯ​ការខ្វះ​ទឹក​ប្រើប្រាស់​នៅ​ភូមិ​ចំនួន​៨ របស់​សង្កាត់​ភ្លើង​ឆេះ​រទេះ អាជ្ញាធរ​វិញ​លោក​អភិបាលក្រុង​នឹង​បន្ថែម​រថយន្ត​ដឹក​ទឹក​នេះ​បន្ថែមទៀត ពោល​គឺ​ទាំង​៨​ភូមិ​ដែល​មិនទាន់​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ អាច​១​ភូមិ​មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿង ដើម្បី​ដឹក​ទឹក​ចែកចាយ​ឱ្យទាន់​ចិត្ត​ប្រជាពលរដ្ឋ ទម្រាំ​មាន​ទឹក​ស្អាត​រៀបចំ​ចូល​ដល់​ភូមិ ៕

 

Filed in: ព័ត៌មានជាតិ