សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ជីកដី​បូម​ខ្សាច់​នៅ​ភូមិ​កោះ​ខ្នុរ​ឃុំ​ព្រែករកា​ស្រុក​កណ្ដាលស្ទឹង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​

កណ្ដាល​៖ ពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ភូមិ​កោះ​ខ្នុរ​ឃុំ​ព្រែករកា​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល មានការ​ព្រួយ​បារ​ន​ម្ភ​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​រណ្ដៅ​ដី​និង​បូម​ខ្សាច់​មួយកន្លែង​ដែល​បាននិងកំពុង​ជីក​បូម​ស្ទើ​ឃើញ​ក្បាល​ប្រែ​ត​ខុស​បច្ចេកទេស មាន​ជម្រៅ​ជាង​១០​ម៉ែត្រ​។​

​ពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​មាន​ដី​នៅ​ជាប់​និង​រណ្ដៅ​ដី​នោះ និយាយថា ទី​១​គាត់​ខ្លាច​បាក់ស្រុត​ដល់​ដី​ពួកគាត់​។ ទី​២​ខ្លាច​សត្វ​គោក្របី​ពួកគាត់​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​នោះ​ច្បាស់​ជា​មិន​រស់ ជាពិសេស​ទី​៣​ដី​ពួកគាត់​បើ​ត្រូវ​ការលក់​លំបាក​លក់​ហើយ​មិន​បាន​ថ្លៃ​ព្រោះ គ្មាន​អ្នក​ទិញ​ដោយ​គេ​ខ្លាច​បាក់ស្រុត ធ្វើ​អី​មិន​កើត​នេះ​ហើយ ជា ។​

​ទោះជា​យ៉ាងណា​រណ្ដៅ​ដី​និង​បូម​ខ្សាច់​មួយកន្លែង​នេះ ពលរដ្ឋ​បាន​និយាយថា មិនដែល​ឃើញ​ខាង​អាជ្ញាធរ និង​ជុំនាញ​រ៉ែ​និង​ថាមពល ចុះ​មក​សួ​នាំ​ត្រួតពិនិត្យ​នោះទេ ទុក​ឲ្យ​ឈ្មួញ​ជីកដី​និង​បូម​ខ្សាច់​ដោយ​សេរី ហើយ​ពលរដ្ឋ​បាន​បន្តទៀតថា ប្រហែលជា​មិន​មានច្បាប់​ទេ​គឺ គេ​បង់​តែ​លុយ​ក្រោម​តុឲ្យមន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ជា​ការ​ស្រេច​។​

​ជុំវិញ​រណ្ដៅ​ដី​និង​បូម​ខ្សាច់​ខាងលើ ភ្នាក់ងារ​សារព័ត៌មាន​យើង​មិនទាន់បាន​សុំ​ការបំភ្លឺ​ពី​ខាង​ម្ចាស់​អាជីវកម្ម​ជីក​យក​អាចម៌ដី​និង​បូម​ខ្សាច់​និង​ជុំនាញ់​ពាក់​ពន្ធ័​រ៉ែ​និង​ថាមពល​ស្រុក​កណ្ដាលស្ទឹង​នៅឡើយ​ពីព្រោះ​មិន​ស្គាល់​លេខ​ទូរ​សព្ទ័​របស់​ពួកគាត់ ។​

​ពលរដ្ឋ​ទាំងនោះ​បាន​ធ្វើការ​សំណូមពរ​ទៅ​ដល់​ការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក លោក​អភិបាលស្រុក​កណ្ដាលស្ទឹង ជាពិសេស​ឯកឧត្ដម​ម៉ៅ ភិរុន​អភិបាលនៃ​គណ​អភិបាលខេត្ត​កណ្ដាល មេត្តា​ឯកឧត្ដម​ចាត់​កំលាំង​ជុំនាញ់​ចុះ​មក​ត្រួតពិនិត្យ​និង​មាន​ចំណាត់ការ​ទៅ​លើ​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ខាងលើនេះ​ផង ៕

 

Filed in: ព័ត៌មានជាតិ