សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​បូកសរុប​លទ្ធផល​នៃ​ការរៀបចំ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការរៀបចំ​បោះឆ្នោត​សកល​ក្នុង​មណ្ឌល​រាជធានី​លោក ឃួ​ង ស្រេង បាន​វាយតម្លៃ​ថា​៖ ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ ២០១៨ បាន​ប្រព្រឹត្ដទៅ​ដោយ​លទ្ធិប្រជាធិបតេយ្យ យុត្ដិធម៌ ត្រឹមត្រូវ គ្មាន​អំពើហិង្សា ។

​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី ព្រឹក​ថ្ងៃ​ច​ន្ឌ​១​រោច​ខែ​ស្រាពណ៍ ឆ្នាំច ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មន្ត្រី តំណាង​គណបក្ស​ទាំង​១៩ ដែល​មាន​សមាជិក សមាជិកា​ចូលរួម​ប្រមាណ​ជាង​៤០០​នាក់ ផងដែរ ។​

​លោក​លុន ឆេង​កៃ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​ថ្លែង​ពី​មោទនៈភាព​ចំពោះ​លទ្ធផល​ល្អប្រសើរ​នៃ​ដំណើរការ​ឃោសនា ពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​និង​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពិសេស​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សំរាប់​ការបោះឆ្នោត​កន្លង​មកនេះ ។​

​លោក​លុន ឆេង​កៃ បានបញ្ជាក់​ថា ៖ ដើម្បី​វាយ​តំលៃ​ពី​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​មួយ គឺ​គេ​ចាំបាច់​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ និង​វាយ​តំលៃ​ទៅលើ​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​មុខងារ​របស់​អ្នក​រៀបចំ​ការបោះឆ្នោត​ទាំង​ក្នុង​ក្រប​ខណ្ឌ​បច្ចេកទេស​ទាំង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ គ្រប់​ដំណាក់កាល​នៃ​ការរៀបចំ​ការបោះឆ្នោត ។​

​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ ដល់​គណបក្ស​នយោបាយ​ទាំង​១៩​ក្នុង ចំណោម​គណបក្ស​ទាំង​២០​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ការឃោសនា បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ហើយ​ដែល​មិន​បាន​បង្ក​ការលំបាក​ដល់​អាជ្ញាធរ និង​បាន​បង្ហាញ​ពី​ភាពចាស់ទុំ​របស់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការគោរព​ច្បាប់ និង​ការអនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា ។​

​លោក ឃួ​ង ស្រេង បានប្រគល់​បណ្ណ័​សសើរ និង​លិខិត​សរសើរ​ជា​ច្រើន​សន្លឹក ជូន​តំណាង​កម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរដ្ឋបាល​រាជធានី​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​សំរួល និង​សហការ​ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​ឲ្យ​ដំណើរការ​ទៅ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​សំរាប់ធ្វើ​ជា​បទពិសោធ​ន៏​សំរាប់​ការរៀបចំ​ការបោះ​ឆ្នោត​នាពេលខាងមុខ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ