សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទីតាំង​បើក​ហ្គេម​បាញ់​ត្រី​១​កន្លែង​ត្រូវបាន​នគរបាល​ក្រុង​បាន​លុង​បង្ក្រាប​

រតនគិរី​៖ កម្លាំង​នគរបាល​ក្រុង​បាន​លុង​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ហើយ​បាន​រឹបអូស​ទូរ​ហ្គេម​បាញ់​ត្រី ចំនួន ២​គ្រឿង និង​នាំ​ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន ៥​នាក់ មក​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាន​លុង​។​

​ករណី​ឆែកឆេរ​បង្ក្រាប​ទូរ​ហ្គេម​បាញ់​ត្រី​ខាងលើនេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​នឹង​៣០​នាទី ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដោយ​កម្លាំង​នគរបាល​អធិការ​ក្រុង​បាន​លុង ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ហួត បូរី អធិការ​នគរបាល​ក្រុង​បាន​លុង ក្រោម​ការសម្របសម្រួល ពី​លោក រ៉ា បូរ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

​លោក​វរសេនីយ៍ឯក ហួត បូរី អធិការ​នគរបាល​ក្រុង​បាន​លុង បានឲ្យដឹងថា មុន​និង​ឈាន​ដល់​ការចុះ​ឆែកឆេរ រឹបអូស​បាន​វត្ថុតាង និង​មនុស្ស​ខាងលើនេះ គឺ​លោក​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ឪពុកម្ដាយ របស់​ក្មេង​ដែល​តែងតែ​ទៅ​លេង​ហ្គេម​នោះ ហើយ​លោក​ក៏​បាន​ដាក់​កម្លាំង​ចុះ​ស៊ើប​ស្រាវជ្រាវ​រយៈពេល​២-៣​ថ្ងៃ​មក​ហើយ ទើប​ឈាន​ដល់​ការឆែកឆេរ រកឃើញ​និង​រឹបអូស​ទូរ​ហ្គេម ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី ចំនួន​៥​នាក់​រួមមាន ទី​១.​ឈ្មោះ អ៊ឹង សម្រេច ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ (​អ្នកបើក​ហ្គេម​) ទី​២.​ឈ្មោះ អឿន ស្រី​ណែ​ត អាយុ ១៩​ឆ្មាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ទី​៣.​ឈ្មោះ ឡេង ប៊ុនឡុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ ជា​និស្សិត ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន អ្នក​ទាំង​៣​នាក់ មាន​លំនៅ​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​ទី​៤.​ឈ្មោះ ថា​ត បូរ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​៥.​ឈ្មោះ ស្លេះ ពុធ​គ្រី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ីស្លាម មុខរបរ ជាង​ផ្សា​ដែក អ្នក​ទាំង​២​នាក់ មាន​លំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​
​ក្នុងនោះដែរ សមត្ថកិច្ច​បាន​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​គ្រឿង យក​មក​រក្សាទុក​នៅ​អធិការ​ក្រុង​បាន​លុង​។​

​លោក​ថា អ្នក​ទាំង ៣​នាក់​ដែល​ធ្វើ​តេស​ទឹកនោម​ជាប់​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​។​

​ដោយឡែក ២​នាក់​ទៀត ជា​អ្នកលេង​ហ្គេម​បាញ់​ត្រី​នោះ មិន​ជាប់​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន គឺ​សមត្ថកិច្ច បាន​ធ្វើ​ការអប់រំ នឹង​ណែនាំ ធ្វើ​កិច្ចសន្យា ហើយ​ឲ្យ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ