សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេចក្រុមព្រះ​ដក​តួនាទី​អនុប្រធាន​គណបក្ស​៣​រូប​មុននឹង​តាំង​តាំង​កូន​ប្រុស​ជា​ប្រធានស្តីទី​

ភ្នំពេញ​៖ លោក យូ ហុកគ្រី លោក ប៉ោ ប៊ុន​ស្រ៊ឺ​លោក ញ៉េប ប៊ុនជិន​ត្រូវបាន​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​ចេញ​លិខិត​បញ្ចប់​តួនាទី​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាមួយ​និង​អគ្គលេខាធិការរង​ម្នាក់​ឈ្មោះ​លោក វ៉ាន់ សុផាន់​ណា​។​

​បើ​តាម​សេចក្តីសម្រេច​ដែល​ចុះ​ព្រះ​ហស្ថលេខា កាលពី​ថ្ងៃ​០៨ ខែសីហា​ដោយ​មិន​ចាំ​ដល់​សមាជ​គណបក្ស​នោះ មន្ត្រីជាន់ខ្ពស់​៣​រូប ត្រូវបាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ដែល​នៅ​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​ឡើយ​បាន តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ។​

​សូមបញ្ជាក់​ថា ក្រោយ​ពេល​បញ្ចប់​តំណែង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប​ខាងលើនេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ កន្លងទៅ សម្តេចក្រុមព្រះ​នរោត្តម រណរទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស បាន​សេចក្តីសម្រេច​មួយ តែងតាំង​បុត្រា​ច្បង​របស់​ព្រះអង្គ​១​រូប ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​។​

​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍​ម៉ា​រី រណឫទ្ធិ​។ ក្រៅ​ពី​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី សម្តេចក្រុមព្រះ​ក៏​តែងតាំង អគ្គលេខាធិការរង​ម្នាក់ ដែល​កាន់កាប់​ហិរញ្ញវត្ថុ​បក្ស គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា ឱ្យធ្វើជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ