សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថៃ​ហាម​នាំចូល​សម្រាម​អេឡិចត្រូនិក​ចូល​ចុះ​ខ្មែរ​យើង​វិញ​ម៉េច​ដែរ​?

​ប្រទេស​ថៃ​៖​ក្រសួង​បរិស្ថាន​ថៃ នៅ​ថ្ងៃ ទី ១៦ សីហា​បាន​ចេញប្រកាស បញ្ឈប់​ឲ្យមាន​ការនាំចូល​គ្រឿង​អេឡិចត្រូនិក ចាស់ៗ​ចំនួន ៤៣២​ប្រភេទ ពី​បរទេស​។ បម្រាម នឹង ចូល​ជា​ធរមាន នៅក្នុង​រយៈពេល ៦​ខែ​ទៀត​។ ចំណែក​សំរាម​ប្លា​ស្ទិក នាំចូល​ពី​បរទេស នឹង​ត្រូវ​ហាមឃាត់​ទាំងស្រុង នៅ​២​ឆ្នាំ​ខាង​មុខ​។

​ការសម្រេច​របស់​រដ្ឋាភិបាល ធ្វើឡើង​នៅ​ក្រោយពេល​មាន​ប្រតិបត្តិការ​បង្ក្រាប​ចាប់​បាន​សំរាម​អេឡិចត្រូនិក​រាប់​ម៉ឺន​តោន ដែល​គេ​បាន​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​នា​ពេលកន្លងមក​។​
​ថៃ ក៏​ដូចជា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កំពុងតែ​បារម្ភ​ថា ខា្ល​ច​ខ្លួន ក្លាយជា​កន្លែង​ចាក់សំរាម​ថ្មី អេឡិចត្រូនិក ថ្មី នៅ​បន្ទាប់ពី​ប្រទេស​ចិន ដែល​ធ្លាប់​ជា​កន្លែង ចាក់សំរាម​អេឡិចត្រូនិក ដ៏​ធំ​ជាងគេ​នៅ​អាស៊ី បាន​សម្រេច​ឈប់​ឲ្យគេ​នាំចូល​សំរាម​អេឡិចត្រូនិក​ចំនួន ២១​ប្រភេទ​ពី​អាមេរិក ឬ​ពី​សហភាព​អឺរ៉ុប​។​

​បម្រាម​របស់​ចិន បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ឆ្នាំមុន នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​សំរាម​បរទេស​។ ប្រទេស​វៀតណាម​វិញ កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ទើបតែ​បាន​ប្រកាស​ផងដែរ​ថា នឹង​ឈប់​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី ដើម្បីឲ្យ​គេ​ប្រកបមុខរបរ នាំចូល និង​កែច្នៃ​សំរាម​អេឡិចត្រូនិក​តទៅទៀត​។​

​សំរាម​អេឡិចត្រូនិក សំគាល់​ទៅ​ឧបករណ៍​ទាំងឡាយ ដែល​មាន​ខ្សែ​អគ្គសិ​នី ហើយ​និង​ថ្ម​ពិល ដូចជា​ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ កុំព្យូទ័ ដែល គេ​បោះចោល លែង​ប្រើប្រាស់​។ រហូតមកដល់​ពេលនេះ សំរាម​អេឡិចត្រូនិក មាន​ប្រភព​ចេញមក​ពី​ប្រទេស​មហា​ឧស្សាហកម្ម ប្រទេស​មាន​បច្ចេកវិទ្យា​ទំនើប ដូចជា អាមេរិក ប្រទេស​នៅ​អឺរ៉ុប សិង្ហ​បុរី ហុងកុង ឬ​ជប៉ុន​ជាដើម​។​

​នៅ​ប្រទេស​ថៃ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិក ព្រោះថា វា​អាច​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ជា​ច្រើន ដែល​អាច​ធ្វើ​អាជីវកម្ម ទាញយក​ប្រយោជន៍ ពី​សំរាម​អេឡិចត្រូនិក​។ នៅក្នុង​សំរាម​អេឡិចត្រូនិក គេ​អាច​រកឃើញ មាន​បំណែក​លោហៈ​តូចៗ ដែល​មាន​តម្លៃ ដូចជា មាស ប្រាក់ ស្ពាន់​ជាដើម​។​

​ប៉ុន្តែ ជាមួយនឹង​វត្ថុ​មានតម្លៃ មាន​ប្រយោជន៍ សំរាម​អេឡិចត្រូនិក​មាន​បង្កប់ នាំ​មក​ជាមួយ​ផង​ដែរ សារធាតុ​ពុល ដូចជា សំណ បា​រត ដែល​ប៉ះពាល់​ខ្លាំងណាស់ ដល់​សុខភាព​មនុស្ស ហើយ​និង​បរិស្ថាន ជាពិសេស នៅពេល វា​បាន​ហូរ​ចូល​ទៅក្នុង​ទឹកទន្លេ ឬ​ប្រភពទឹក​ក្រោម​ដី​។​សូម​បញ្ជាក់​ដែរ​ថា​សម្រាប់​ស្រុក​ខ្មែរ​សម្តេច​តេជោ​ហ៊ុនសែន​ធ្លាប់បាន​ព្រមាន​កុំឲ្យ​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ចាក់សម្រាម​បរទេស​តែ​វិធានការ​ជាក់ស្តែង​សម្រាប់​ការអនុវត្តន៍​ដើម្បី​ទប់ស្កាត់​មិនទាន់​ឃើញ​ខាង​ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​វ័យក្មេង​សាយ​សំ​អាល់​ចាត់ការ​នៅឡើយ​មួយ​អាំ​ណ​ត្តិ​ទី​៥​កន្លងមកនេះ​៕

Filed in: ព័ត៌មានជាតិ