សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ចេនឡា​សម្តែង​ការដឹងគុណ​ថា​ចេះ​កំប្លែង​ពី​នាង​ប្រឹម​ប្រី​យ៍​

ភ្នំពេញៈ ថ្មីៗ​នេះ​លោក អៀង ចេនឡា​នៅ​សុខៗ​ក៏ ស្រាប់តែ​បង្ហាញ​នូវ​អារម្មណ៍​ពិត​មួយ​ថា ការចេះ​លេង​កំប្លែង​ទទួលបាន​ការគាំទ្រ ដោយសារតែ​មាន​តារា​កំប្លែង​ប្រិមប្រិយ​ជា​គ្រូ​ជួយ​ប្រាប់​គន្លឹះ​។​កេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​លោក​អៀង​ចេនឡា​ទើបតែ​ទម្លាយ​រឿង​នេះ​នោះ​ឡើយ​។

​លោក ចេនឡា និយាយថា ការពិត​ការចេះ​សម្តែង​កំប្លែង គឺ​បាន​ប្រិមប្រិយ​ជា​អ្នក​ប្រាប់​តិច​និច​ច្រើនជាងគេ បូក​រួម​ទាំង​រៀមច្បង​សិល្បៈ ទើប​ធ្វើឲ្យ​លោក​មាន​ភាពប្រែប្រួល​សិល្បៈ​ខុស​ពី​មុន​ឆ្ងាយ ដោយ​នឹកស្មាន​មិន​ដល់​។ ពួកយើង​រមែង​ផ្តល់​ការកែលម្អ​គ្នា ហើយ​ប្រិមប្រិយ គឺ​ជួយ​បង្ហាញ​ច្រើន​ក្នុងការ​ធ្វើ​បែប​ណា​ឲ្យ​ចេះ​លេង​កំប្លែង ដោយសារ​តែ​គ្នា​មានបទពិសោធន៍​មុន​។ អ៊ីចឹង​ហើយ ទើប​យល់ថា ចេះ​គ្មាន​គ្រូ គឺ​មិន​ល្អ​ឡើយ​។​លោក​អៀង ចេនឡា ដែល​ជា​តារា​សម្តែង​ផង​កំប្លែង​ផង​ជា​តារា​ចម្រៀង​ផង​ដែល​នោះ ។​

​សូមបញ្ជាក់​ថា​អ្នកនាង​ប្រឹម​ប្រីយ៍​ដែល​ជា​ស្រី​មេម៉ាយ​កូន​មួយ​អត់​ខាន់ស្លា​បាន​ចូល​កំប្លែង​ដំបូង​តាមរយៈ​ក្រុម​នាយ​ក្រឹម​។​បន្ទាប់​ពី​ឈប់​នៅ​ក្រុម​ជាមួយ​នាយ​ក្រឹម​ក៏​បាន​ចូល​មក​ជាម​យ​យ​ក្រុម​នាយ​កុយ​ហើយក៏​បាន​សហការ​ជាមួយ​នាយក្រឹន​សម្តែង​កំប្លែង​ផង​ចម្រៀង​ផង​ល្បីល្បាញ​គួ​សម​។​ប្រឹម​ប្រីយ៍​ទើបតែ​បានផ្តាច់​ពាក្យ​ជាមួយ​គូ​ដណ្តឹង​ជា​អនិកជន​អាមេរិក​កាលពីដើមឆ្នាំ​២០១៨​ដែល​មានន័យ​ថា​នាង​ទំនេរ​ទេ​សព្វថ្ងៃ​នេះ​នោះ​៕

 

Filed in: សិល្បៈ កំសាន្ត