សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កឹម​មនោ​វិទ្យា​ចាក់រុក​អូស្ត្រាលី​កុំឲ្យ​ទទួលស្គាល់​រាជរ​ដ្ឋា​ភិបាល​តេជោ​សែន​អាណត្តិទី​៦

អូស្ត្រាលី ​៖ ​កញ្ញា​កឹម មនោ​វិទ្យា​កូនស្រី​ច្បង​លោក​កឹម សុខា​និង​លោកស្រី​ម៉ូ​សុខ​ហួ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​កុំឲ្យ​ទទួលស្គាល់​រាជរ​ដ្ឋា​ភិបាល​សម្តេច​តេជោ​អាណត្តិទី​៦​។

​នៅក្នុង​ទឹកដី​អូស្ត្រាលី​តាំង​ពី​សប្តាហ៍​មុន កញ្ញា​កឹម មនោ​វិទ្យា បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ក្រុម​សមាជិកសភា​អូស្ត្រាលី និង​ធ្វើ​បទ​បង្ហាញ​នៅ​វិទ្យាស្ថាន​ស៊ីដ​នី អំពី​ស្ថានភាព​បោះឆ្នោត​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើម្បី​បញ្ចុះបញ្ចូល​អូស្ត្រាលី “​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​” ។​

​កញ្ញា​កឹម មនោ​វិទ្យា និង​លោកស្រី​មួ​រ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​ប្រាប់​វិទ្យុ​បារាំង​ផ្សាយ​ជា​ភាសារ​ខ្មែរ​ឲ្យដឹងថា កញ្ញា​បាន​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រួចរាល់​ហើយ ដើម្បី​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី គឺ​លោកស្រី Julie Bishop នៅ​ថ្ងៃ​ទី​១៥ ខែសីហា​ពេល​ជួប​ផ្ទាល់​ជាមួយ​លោកស្រី Julie Bishop ដើម្បី​បកស្រាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា ជាពិសេស​គឺ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​។​

​សូមបញ្ជាក់​ថា​សម្តេច​ង​តេជោ​ហ៊ុន​សែន​កាលពី​ថ្ងៃ​ទី​៨​សីហា​ពេល​ជួប​កម្មករ​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រកាស​ថា​បន្ទាប់​ពី​រដ្ឋសភា​បើក​កិច្ចប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​៥ កញ្ញា​ក្រោម​ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ រដ្ឋាភិបាល​ថ្មី​គ្រោង​បង្កើតឡើង​នៅ​ថ្ងៃ​ទី​៦​កញ្ញា​ហើយ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ខាង​មុខ​នេះ​មិនមែន​ថ្ងៃទី​២០​កញ្ញា​ដូច​មុន​ទេ ។ ការបង្កើត​រដ្ឋាភិបាល​ថ្មី​បែប​ប្រញាប់ប្រញាល់​ដូច្នេះ ត្រូវបាន​សម្ត​មេច​នាយករដ្ឋមន្ត្រី​អះអាងថា ដើម្បី​អាច​សម្រូល​ឲ្យ​លោក​បាន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​ប្រជាជាតិ​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​។​

​នៅ​ថ្ងៃ​ទី​៩​សីហា​នេះ​ដែរ​ប្រទេស​ហ្វីលីពិន​និង​ប្រទេស​ថៃ​បាន​ផ្ញើ​សារ​គាំទ្រ​និង​ទទួលស្គាល់​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុន​សែន​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​មាន​រុស្ស៊ី​ចិន​ជាដើម​ក្នុងពេលព្រ​ទេ​សលោ​ខាងលិច​មាន​អាមេ​រិក​បារាំង​អាល្លឺម៉ង់​កាណាដា​សហភាព​អឺរ៉ុប​ចាត់ទុក​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩​កក្កដា​ឆ្ន​២០១៨​ដែល​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​កាន់កាប់​អស​នៈ​សភា​១០០​ភាករយ​ថា​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋ ។​

​កញ្ញា​កឹម មនោ​វិទ្យា បង្ហាញ​ក្តីសង្ឃឹម​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ ហើយ​នឹង​ចាត់វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា​តាម​ការស្នើសុំ​របស់​កញ្ញា​។ បើ​តាម​កញ្ញា​កឹម មនោ​វិទ្យា គឺ​កញ្ញា​មាន​ភស្តុតាង និង​អំណេះអំណាង​គ្រប់គ្រាន់ ដើម្បី​អាច​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់វិធានការ​មក​លើ​រដ្ឋាភិបាលខ្មែរ​។​

​អូស្ត្រាលី គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត​ដែល​បាន​រិះគន់​ការបោះឆ្នោត​ថ្ងៃទី​២៩ កក្កដា​។ អូស្ត្រាលី បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការបោះឆ្នោត​នេះ តែ​ជាមួយ​គ្នា​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យមាន​ការចរចា​ខាង​នយោបា​យ​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ