សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្មាន​រឿង​ចាប់​បង្ខាំង​ក្មេងស្រី​ទេ​គឺ​មានតែ​កូនស្រី​កុហក​ឪពុក​យក​ម៉ូតូ​លក់​ស៊ីចាយ​!

​ភ្នំពេញ ៖ មិន​មាន​ករណី​ចាប់​ក្មេង​ដាក់​រថយន្ត​យកទៅ​លក់​នោះ​ទេ​ការពិត​នោះ គឺ​ករណីយ៍​ឪពុក​ចាញបោក​កូនស្រី​របស់​គាត់​ចាញ់បោក​គេ អស់​ម៉ូតូ​តែប៉ុណ្ណោះ​។​នេះ​ជា​ការអះអាង​របស់​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​។

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់​ថា បន្ទាប់ពី​មាន​ព័ត៌មាន​លេច​ឭ​កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ថា​មាន​ការ​បង្ខាំង​ក្មេង​ស្រី​ជា​ច្រើន​នាក់​រួច​មក​សមត្ថកិច្ច​បាន​បាន​ធ្វើ​ការស្រាវជ្រាវ​បំបែកសំណុំរឿង​នេះ គឺ​មិន​ដូច​សារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ថា​មាន​ការ​បង្ខាំង​ក្មេង​ស្រី​ជា​ច្រើន នោះទេ ។​

​សូមបញ្ជាក់​ថា​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេងស្រី​ខាងលើ តាំងពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ មកប្តឹង​ថា កូនស្រី​របស់​គាត់​ឈ្មោះ ស៊ំ ដា​វីន រៀន​ថ្នាក់​ទី​១២ បាន​ចេញពីផ្ទះ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទៅ​រៀន​គួរ​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដើម្បី​រៀន​បំប៉ន​ត្រៀមប្រឡ​បបាក់​ឌុប​ថ្នាក់ទី​១២ ដោយ​ចេញ​ទៅ​បាត់​រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​សីហា មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ សូមឲ្យ​សមត្ថកិច្ច​ទាំងអស់​ជួយ​ស្រាវជ្រាវ​រក​កូនស្រី​គាត់​ផង​។​

​លោក​អធិការ​ជិម​ស៊ី​ថា​បន្ត​ថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​រួច សមត្ថកិច្ច​បាន​សហកា​រ​ជាប់​រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ឪពុក​ក្មេងស្រី​ខាងលើ បាន​ទៅ​ឃើញ​កូន​របស់​គាត់​នៅឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​២ និង​បាន​យក​កូន​មក​ដល់​ផ្ទះ​ដោយ​បាន​ជឿ​ពាក្យសម្តី​កូន ថា​មាន​ករណី​បង្ខាំង​មនុស្ស​ជាច្រើន​នៅក្នុង​ផ្ទះ ដូច្នេះហើយ​ទើប​ឪពុក​ក្មេងស្រី​ខាងលើ​បាន​បំភ្លឺ​ប្រាប់​សារព័ត៌មាន​មួយចំនួន​ពី​ការចាប់​បង្ខាំង​មនុស្ស​នេះ ។​

​ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​លម្អិត​នេះ​រួចមក ដល់​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លទ្ធផល គឺ​កូនស្រី​បាន​កុហក​ឪពុក ព្រោះ​កាលពី​ថ្ងៃ​ទី​៣ កូនស្រី​បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ចេញពីផ្ទះ​យកទៅលក់​នៅ​ហាង​ឡាក់​គី ក្នុង​ខណ្ឌ​៧​មករា ដោយ​ប្រាប់​ម្ចាស់​ហាង​ថា អត់​មាន​លុយ​បង់​សាលា ក្នុងតម្លៃ​៦៥០​ដុល្លារ ប៉ុន្តែ​ដោយសារ​តែ​អត់​អី​ជិះ ទើប​មក​ទិញ​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ប្រផេះ​លាយ​ខ្មៅ ក្នុងតម្លៃ​៥០០​ដុល្លារ ដូច្នេះ​លុយ​ដែល​នៅសល់​គឺ​១៥០​ដុល្លារ ដោយ​បាន​ជិះ​ម៉ូតូ​នេះ​ទៅ​បាត់​។ លុះដល់​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ នាង​បាន​យក​ម៉ូតូ​នេះ​មក​វិញ ដោយ​ពាក់​ម៉ា​ស់មុខ មក​អង្វរ​ម្ចាស់​ហាង​ថា ឪពុក​គាត់​ឈឺ​ធ្ងន់​ណាស់​នៅ​ពេទ្យ​កាល់ម៉ែ​ត្រ សុំ​លក់​ម៉ូតូ​នេះ ទើប​ម្ចាស់​ហាង​ព្រម​ទិញ​វិញ ។ ដូច្នេះ​មិន​មាន​ករណី​ចាប់ជំរិត​ឬ​បង្ខាំង​ក្មេងស្រី​នោះទេ​។​

​ដោយឡែក បុរស​ឈ្មោះ ស៊ំ វឌ្ឍនា ត្រូវជា​ឪពុក​ក្មេងស្រី​ឈ្មោះ ស៊ំ ដា​វីន បាន​បកស្រាយ​ប្រាប់​កាសែត​ថា ក្រោយពី​គាត់​បាន​ស្តាប់​សមត្ថកិច្ច​បកស្រាយ​ពី​ការស្រាវជ្រាវ​រួចមក គាត់​បាន​ដឹងថា គាត់​ចាញ់បោក​កូន ដោយសារ​ជឿ​ពាក្យសម្តី​កូន​គាត់​ទាំងស្រុង​ថា​មាន​ការ​ចាប់ជំរិត​ក្មេង​ស្រី​ជា​ច្រើន​នាក់​បង្ខាំង​ទុក​លក់ ដូច្នេះ​គាត់​សូម​អះអាង​សារ​ជា​ថ្មី​ថា មិន​មាន​ករណី​ចាប់ជំរិត​ក្មេងស្រី​ដាក់​រថយន្ត​យកទៅលក់ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​នោះ​ទេ ។​

​គាត់​បាន​បន្តថា នេះ​ដោយសារ​តែ​គាត់​ស្រឡាញ់ និង​ជឿ​កូន​ខ្លាំងពេក ទើប​កូន​បោក​គាត់​យក​ម៉ូតូ​ទៅ​លក់​ស៊ីចាយ ភូតកុហក​គាត់​បែបនេះ​។ ឪពុក​ក្មេងស្រី​ខាងលើ ក៏​បាន​សុំទោស​ជា​សាធារណៈ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ក៏ដូចជា​សុំទោស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​Facebook និង​បណ្តា​សារព័ត៌មាន​នានា ចំពោះ​រឿងរ៉ាវ​ទាំងនេះ​ផង​ដែរ​។​

 

Filed in: ព័ត៌មានជាតិ