សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​វៀតណាម សម្រុក​មក​បង់​ព័ន្ធ​អាករ និង​ប័ណ្ណ​ស្នាក់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដោយ​សង្ឃឹមថា​នឹង​បាន​ចូល​សញ្ជាតិ​ខ្មែរ​៧​ឆ្នាំក្រោយ​ទៀត​!?

​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​៧ សីហា ២០១៨ ប្រជាពលរដ្ឋ​វៀតណាម​ជា​ច្រើន​ពាន់​នាក់ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ផ្តល់​លិខិត​ស្នាក់នៅ បាននាំគ្នា​សម្រុក​បង់​ពន្ធ័អាករ និង​ធ្វើ​បណ្ណ័​ស្នាក់នៅ​ក្នុង​២​ឆ្នាំ​ម្តង​នៅក្នុង​បរិវេណ​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​នៃ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​។

​នគរបាល​គ្រប់គ្រង ជនបរទេស​នៃ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹង ថា​មាន ជនជាតិ​វៀតណាម ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​២៣៩៧​គ្រួសា និង​មាន​មនុស្ស​សរុប​ចំនួន​១០០៨៧​នាក់ ហើយ​អ្នក​ដែល​គ្រប់​អាយុ​ដែល​ត្រូវធ្វើ​ប័ណ្ណ​ស្នាក់​នៅ​មាន​ចំនួន​៦០០០​នាក់​។​ទីតាំង​ដែល​ជនជាតិ​វៀតណាម រស់នៅ​ច្រើនជាងគេ​គឺ នៅលើ​ផ្ទៃ​ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ចំនួន​៧៥៥​គ្រួសារ នៅ​ស្រុក​បរិបូរណ៍​ចំនួន​៨០៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រឡាច​មាន​ចំនួន​២០២​គ្រួសារ ។ ពួកគេ​ភាគច្រើន​មាន​មុខរបរ​នេសាទ និង​ចិញ្ចឹម​ត្រី​។​

​បើ​តាម​មន្ត្រី​នគរបាល នេះ​ជា​លើក​ទី​១ ដែល​ពួកគេ​មក​សុំ​ប្រកាស និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃនៅ​កម្ពុជា ខណៈ​ដែល​គេ​បាន​បំពេញ​បែបបទ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ក្នុង​២​ឆ្នាំ តម្រូវ​ឲ្យ​បង់ពន្ធអាក​រ​ជូន​រដ្ឋ​២៥​ម៉ឺន​រៀល​ម្នាក់ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​អាជ្ញាធ​ខេត្ត​កំពង់ឆ្នាំង​បានធ្វើការ​បម្លាស់​ទី​ផ្ទះ​ទឹក និង​បែ​ចិញ្ចឹម​ត្រី​រាប់ពាន់​គ្រួសារឲ្យ​ផ្លាស់ប្តូរ​មក​រស់នៅ​លើ​គោក​វិញ ដើម្បី​ធ្វើ​ការបញ្ជៀ​ស​ការរស់នៅ​ក្នុង​ទឹក​វា​ធ្វើអោយ​បំពុលបរិស្ថាន បំពុល​ទឹក និង​ធ្វើឲ្យប៉ះពាល់​ដល់​ធនធាន​មច្ឆាជាតិ ខណៈ​ដែល​ជនជាតិ​វៀតណាម​មួយ​ចំនួន ដែល​កំពុង​រស់នៅ​ក្នុង​ទឹក​ទន្លេសាប​មាន​ការរារែក​ចិត្ត​មិន​ឡើង​ទៅ​រស់នៅ​លើ​គោគ​តាម​ការអំពាវនាវ​របស់​អាជ្ញាធខេត្តនោះ​ឡើយ​។​

​នគរបាល​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​ក្រ​សួ​មហាផ្ទៃ​សព្វថ្ងៃ​បាន​និង​កំពុង​ដើរ​ធ្វើការ​ជម្រឿន​ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​យូ​ហើយ​និង​ចាប់​ជនជាតិ​វៀតណាម​ដែល​មក​ថ្មី​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​បញ្ជូនទៅ​ស្រុក​វិញ​។​ករណីយ៍​នេះ​លោក​ឧត្តមសេនីយ៍ឯក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​កាសែត​ដឹង​កាលពីពេល​កន្លង​មក​ថា ជនបរទេស​អន្តោប្រវេសន៍ ដែល​ក្រុមការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​ដកហូត​ឯកសារ​នោះ គឺ​ដោយសារ​ពួកគេ​មាន​ឯកសារ​មិន​ប្រក្រតី បានន័យថា ពួកគេ​អត់​កាន់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគេ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន​ខ្មែរ សៀវភៅ​គ្រួសារ​ខ្មែរ ដែល​មិន​ត្រូវ​តាម​ច្បាប់​នោះ​ទេ​។​

​លោក កែវ វណ្ណ​ថន ពន្យល់ថា ដោយសារតែ​ជនបរទេស​អន្តោប្រវេសន៍ មិន​ទាន់​ចូល​ជា​សញ្ជាតិ​ខ្មែរ ហេតុនេះហើយ​បានជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុង​ផ្តល់​ភាពស្របច្បាប់​ឲ្យ​ពួកគេ ដោយ​ការដកហូត​ឯកសារ​ដែល​មិន​ប្រក្រតី និង​ផ្តល់​ភាពស្របច្បាប់ គឺ​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ស្របច្បាប់​។​

​លោក​បន្តថា ប្រសិន​បើ​ជន​បរទេស​អន្តោប្រវេសន៍ ចង់​ចូលសញ្ជាតិ​ខ្មែរ លុះត្រាតែ​ពួកគេ​កាន់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ៧​ឆ្នាំ នោះ​អាច​ដាក់​ពាក្យ​សុំ​ចូលសញ្ជាតិ​បាន​ហើយ ដែល​នេះ​ហៅថា “​ផ្តល់​ភាពស្របច្បាប់​” ៕

 

 

Filed in: ព័ត៌មានជាតិ