សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី​មួយក្រុម​រង​ការ​ចោទថា​ជំរិត​ទារប្រាក់​ចំនួន​១០៥០០​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការដោះលែង​រថយន្ត​បា​កុង​ដឹកឈើ​ចំនួន​៣​គ្រឿង​!

ក្រចេះ​៖ សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ផន ជា​ទាហាន​អង្គភាព​ស្រាយ​វ​ជ្រាវ​(2B) ទី​២-​ឈ្មោះ ស៊ុម លឹម ហៅ វឿន ជា​សមត្ថកិច្ច​នៅ​ស្រុក​កោះ​ញ៉ែ​ក និង​ឈ្មោះ ជី​វ័ន្ត ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ទី​៤- ឈ្មោះ វៀង ខាង​ចារ​កម្មរង​ការចោទប្រកាន់​ថា​បាន ជំរិត​ទារប្រាក់​ចំនួន​១០៥០០​ដុល្លារ​អាមេរិក (​មួយ​ម៉ឺន​ប្រាំ​រយ​ដុល្លា​រអា​មេ​រិច​) ជា​ថ្នូរ​នឹង​ការដោះលែង​រថយន្ត​បា​កុង​ដឹង​ឈើ​ចំនួន​៣​គ្រឿង​។

​ប្រភព​ព​តិមាន​បានឲ្យដឹងថា​៖ មាន​ការចចារ​គ្នា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ តែ​អត់​ត្រូវ​គ្នា​ក៏ ក្រុម​មន្ត្រី​ខិលខូច​ដែល​មាន​ឈ្មោះ​ខាងលើ​ទាំងនោះ​ក៏​បាន​ចាប់​រថយន្ត​ទាំង​៣​គ្រឿង និង​ចាប់វាយ​ខ្នោះ​តៃកុង​រថយន្ត​២​នាក់ និង​គំរាម​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត​ថែម​ទៀត​។​រហូតមកដល់​ថ្ងៃ​ទី​0៤ សីហា ២០១៨​គេ​មិន​ទាន់​ឃើញ​ថា​ក្រុម​មន្ត្រី​ខឹលខូច​ទាំងនោះ​យក​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ទៅ​រក្សាទុក​នៅ​កន្លែង​ណាមួយ​ឲ្យ​ពិតប្រាកដ​នោះ​នៅឡើយ​ទេ​។​

​ប្រជាពលរដ្ឋ នៅ​ចំណុច​អូរ​តា​ពោន ឋិត​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បានឲ្យដឹងថា ពួកគាត់ មាន​រថយន្ត​បា​កុង​ដឹកឈើ​ចំនួន​៣​គ្រឿង​ត្រូវបាន ត​សមត្ថកិច្ច​ចាប់​ដកហូត​ឡាំ​ន​គាត់​យក ប៉ុន្តែ​ពួកគាត់​មិន​បានដឹងថា រថយន្ត​ដឹកឈើ​ទាំងនោះ គេ​យក​ទៅ​ទីកន្លែង​ណា​នោះទេ​។​

​សូមបញ្ជាក់​ថា រថយន្ត​ប៉ា​កុង​ដឹកឈើ​ចំនួន​៣​គ្រឿង​នោះ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី កាក់​នៅ​ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី​ពេល​ដឹក​ឈើ​ប្រភេទ​ឈើ​អារ​គ្រឿង​ផ្ទះ​ហើយ​ត្រូវ​ជាប់ផុង​។​

​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បាន​ឲ្យ​កាសែត​ដឹង ថា លោក​មិន​បានដឹង​អ្វី​ច្រើន​ទេ​រឿង​នេះ គ្រាន់តែ​ដឹងថា រថយន្ត​ទាំងនោះ គឺ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ជា​អ្នក​បង្ក្រាប មិនមែន​សមត្ថកិច្ច​ខេត្តក្រចេះ​ឡើយ ប៉ុន្តែ​គេ​សុំ​ផ្លូវ​យកទៅ​ខេត្តមណ្ឌលគិរី​វិញ​។ បើ​ចង់ដឹង​ច្បាស់​ទាក់ទង​ទៅ​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​ទៅ​។​

​ព្រះរាជអាជ្ញារ​រង​ខេត្ត​ក្រចេះ លោក សោរ វុទ្ធី បាន​ឲ្យ​កាសែត​ដឹង​តាម​ទូរ​សព្ទ័​ថា ការបង្ក្រាប​រថយន្ត​បា​កុង​ដឹកឈើ​៣​គ្រឿង​នោះ​គឺ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី គេ​គ្រាន់តែ​សុំ​សិទ្ធ​សុំ​ផ្លូវ​យកទៅ​ខេត្ត​គេ​វិញ​តែ​ប៉ុណ្ណោះ ហើយ​ពិត​ជា​បាន​ចាប់​មនុស្ស​២​នាក់​ដាក់​ខ្នោះ​ពិតមែន ។ តែ លោក សោរ វុទ្ធី បានបញ្ជាក់​ថា ករណី​ជំរិត​ទារប្រាក់​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ទាំងនោះ ទៅលើ​ក្រុម​ឈ្មួញ ពិត​ឬ​មិន​ពិត​នោះ​លោក​ក៏​ពុំ​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ដែរ លោក​ទទួលបាន​ព័ត៌មាន​មក​ថា មាន​ករណី​ជំរិត​ទារប្រាក់​ចំនួន​១០៥០០$ (​មួយ​ម៉ឺន​ប្រាំ​រយ​ដុល្លារ​សហរដ្ឋអាមេរិក​) ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន មិន​អាច​យក​ជា​ផ្លូវការ​បាន​ទេ​។​

​ប្រភព​ពី​ជង​ស្ស័​យ​ជា​ម្ចាស់​ឡាន​បានឲ្យដឹង​ថា​បញ្ជាការ​កងអនុសេនាធំ​ទី​០៣​ចំណុះ​អោយ​វរៈ​សេនា​តូច​លេខ​១​ខេត្តមណ្ឌលគិរី​ឈ្មោះ​ចាប កុសល្យ គឺជា​អ្នក​រត់ការ​ផ្លូវ​អោយ​រថយន្ត​ប៉ា​កុង​ចំនួន​០៣​គ្រឿង ដឹកឈើ​ក្រហម​ចេញពី​ចំណុច​អន្ទ្រង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​ឆ្ពោះ​ទៅ​ទឹកដី​ខេត្ត​ក្រចេះ​តែ​ចៃដន្យ​ក៏​ជាប់ផុង​ហើយ​ក៏​ត្រូវ​កម្លាំង​បរិស្ថាន​នា​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ចាប់​។​ប្រភព​អះអាង​ថា​ម្ចាស់​ឡាន​មានឈ្មោះ​ហួង​ឯ​ម្ចាស់​ឈើ​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។ មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​ប្រាប់ថា ជនសង្ស័យ​មាន​ឈ្មោះ​១.​ឃ្នី​ន លឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត ភូមិ​ត្នោត ឃុំ​ថ្មី ស្រុក​ចិត​បូរី ខេត្ត​ក្រចេះ ។​២.​ហ៊​ត​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត ភូមិ​ច្រវា ឃុំ​កន្ទួត ស្រុក​ចិត​បូរី ខេត្តក្រចេះ​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ថ្មី ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ ។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ផ្តល់​ចម្លើយ​ដល​មន្ត្រី​បរិស្ថាន​ថា ឈើ​ដែល​ដឹក​មក​នេះ​បាន​ប្រើ​ពេល​អារ​ជ្រៀក​ក្នុងព្រៃ​ទឹកដី​ខេត្ត​មណ្ឌលគិរី​រយៈពេល​ជាង​ម្ភៃ​ថ្ងៃ​និង​បាន​ដឹក​មកដល់​ចំណុច​ជាប់ផុង​នេះ​នៅ​ថ្ងៃទី​២​ខែសីហា​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​តែម្តង​។​

​ជនសង្ស័យ​បន្តថា ពេល​ចូល​ទៅ​ដឹក​ខ្លួន​បាន​បង់​ប្រាក់​ជូន​ទាហាន​និង​ប៉េអឹម នៅ​អន្ទ្រង​ទឹកដី​មណ្ឌលគិរី ក្នុង​ម៉ាស៊ីន​យន្ត​មួយគ្រឿង​តម្លៃ​៥០​ម៉ឺន​។​ក្នុងនោះ​ឡាន​១​គ្រឿង​៣០០​ដុល្លារ​ក្នុង​១​ខែ​។​ចំណែក​ខាង​ក្រចេះ​បាន​បង់​ជូន​អ្នកកាសែត​មួយចំនួន ដោយ​ឈើ​ពីរ​សន្លឹក​ធំ​នោះ​ដឹក​ឱ្យ​លោក​អភិបាលស្រុក​ចិត្រ​បុរី​។​ជនសង្ស័យ​បាន​បន្តថា​ក្រោយ​សមត្ថកិច្ច​ឃាត់​រថយន្ត​ទាំង​បី​គ្រឿង​ហើយ​នោះ​រូបគេ​បាន​ចូល​ទៅ​ចរចារ​ជាមួយ​ឈ្មោះ​វឿន​ប៉ូលិស​កោះ​ញែក​ឈ្មោះ​វែង​ចារកម្ម​និង​ស៊ីវិល​ម្នាក់​ប៉ូលិស​ម្នាក់​ដែល​ពុំ​ស្គាល់ឈ្មោះ​។​សមត្ថកិច្ច​ទាំងនោះ​ថា​ចាំ​មេ​មក​សិន ចាំ​សម្រួល​គ្នា​។​

​នៅ​ម៉ោង​ប្រមាណ​០៨​យប់​ថ្ងៃ​ដដែល​ឈ្មោះ​ថា ជា​ប៉ូលិស​និង​កូនចៅ​ពីរ​នាក់​ទៀត​បាន​មកដល់​។​ឈ្មោះ​ថា​បាន​ប្រាប់​ឱ្យ​ខ្ញុំ​ទៅ​សម្រួល​គ្នា​ជាមួយ​ឈ្មោះ​ភាន់ ជា​ដឺ​បេ​។​ឈ្មោះ​ភ​ន់ ទារប្រាក់​បី​ពាន់​ដុល្លារ ហើយ​ក៏​ព្រម​យក​១០​លាន​រៀល ដោយសារ​តែ​តថ្លៃ​។​ឈ្មោះ​វែង ទាមទារ​ចំនួន​៤​ពាន់​ដុល្លារ តែ​តថ្លៃ​សល់​ត្រឹម​៣​ពាន់​ដុល្លារ​។​ចំណែក​ឈ្មោះ​ថា ទាមទារ​ឡាន​១​គ្រឿង​២​ពាន់​ដុល្លារ​សរុប​៣​គ្រឿង​ចំនួន​៦​ពាន់​ដុល្លារ​។​ក្រោយ​ចរចារ​យ៉ាងយូរ​ឈ្មោះថា ក៏​ព្រម​យក​ត្រឹម​៥​ពាន់​ដុល្លារ​ចំពោះ​ឡាន​បី​គ្រឿង​។​

​តែ​ក្រោយ​ពី មាន​អ្នកកាសែត​ចុះ​មក​យក​ព័ត៌មាន នៅ​ចំណុច​ឡាន​ជាប់​សមត្ថកិច្ច​ទាំងនោះ​ខ្សឹប​ឱ្យ​ជនសង្ស័យ​រត់ ព្រោះ​ពួកគេ​ឈប់​ទទួល​ប្រាក់​ហើយ ប្រយ័ត្ន​ពួកគេ​ចាប់​។​បើ​តាម​ប្រជាពលរដ្ឋ​នោយាយថា​លោក​មេបញ្ជាការ​កងអនុសេនាធំ​ទី​០៣​ឈ្មោះ​ចាប កុសល្យ​នេះ បាន​សម្ងំ​រកស៊ី​និង​រត់ការ​ឈើ ក្នុង​ភូមិសាស្ត្រ​នេះ ច្រើន​ឆ្នាំ​មកហើយ ៕

 

Filed in: ព័ត៌មានជាតិ