សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គេ​ថា​សមត្តកិច្ច​នៅ​ខេត្ត​រតនៈគិរី​មាន​តម្លៃ​ធូ​ថ្លៃ​ទើប​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ទិញ​ក្បាល​បាន​!

​រតនៈគិរី ៖ ប្រជាពលរដ្ឋ​ស្លូតត្រង់​រកស៊ី​ត្រឹមត្រូវ​ទៅ​បោះឆ្នោត សកល​រើស​តំណាងរាស្ត្រ អាណត្តិ​ទី​ប្រាំមួយ​មិនទាន់​ជ្រះ​ទឹកខ្មៅ​ពី​ម្រាមដៃ​ផង​នៅ​រតនៈគិរី​ឯណោះ ក្រុម​ឈ្មួញ​ជាច្រើន​នាក់​បាន​នឹង​កំពុង​ចាប់ផ្តើម​សំរុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ ពី ក្រុង បាន​លុង និង​តាម​បណ្ដា​ស្រុក​នានា​ឆ្លងដែន តាម ច្រក អូយ៉ាដាវ ដោយ​សិរី​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​។

​ជាក់ស្ដែង​ឈ្មួញ​ដែល​សកម្ម​ក្នុង​ខេត្ត​រតនៈគីរី មានឈ្មោះ ទូច និង​ប្រពន្ធ ឈ្មោះ​ចែ​ណាត បាន​ប្រើប្រាស​រថយន្ត​សាំង​យ៉ុង​ពីរ​គ្រឿង ពាក់​ស្លាក​លេខ​ក្លែងក្លាយ 5588 ព័ណ សរ​(​សម្រាប់​ជា​សញ្ញា​ឲ្យ​ម៉ូយ​ជា​សមត្តកិច្ច​ដឹង​) ពីរ​គ្រឿង ដឹកជញ្ជូន​ឈើ​ទាំង​ថ្ងៃ​ទាំង​យប់ ។​គួបញ្ជាក់ ផងដែ​ថា កាល ពី​ពេល​ថ្មីៗ​នេះ​មុន​ថ្ងៃ​បោះឆ្នោត​លោក ទន់​វិរះ​ភាព ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​ជុំ បាន​ធ្វើ​ការបង្ក្រាប ចាប់​រថយន្ត ចែ​ណាត​ម្ដង​រួចមកហើយ ពី​សំណាក តែ​ឈ្មួញ​ខាងលើ​ពី​នាក់​ប្ដី ប្រពន្ឋ មិន ខ្លាចញញើត​សោះឡើយ ថែមទាំង បាន​ជេរ ប្រម៉ាថ យ៉ាង​ចាស់ដៃ​ទៅលើ​មន្ត្រី​ជំនាញ​ថែមទៀត​ផង​ដោយ​គ្មាន​ទោស​អ្វី​ឡើយ ។​

​អា​ឡូ​វ​ការបោះឆ្នោត​ចប់​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង មេ​ឈ្មួញ​ប្តី​ប្រពន្ធ​មួយគូរ​បាន​បន្ត​ដឹកជញ្ជូន​ឈើ ឆ្លងដែន​ខុសច្បាប់​បាន​ដដែល​។ មហាជន ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនៈគិរី​អាណ​ចក្រ​លោក​ថង​សាវុន​បាន​និយាយ​វាយតម្លៃ​ថា​មន្ត្រី​មាន​សមត្តកិច្ច​ក្នុង​ខេត្ត​រតនៈគិរី​តាំ​ង​ពី​ចៅហ្វាយខេត្ត​ដល់​អាច​ក់​អាចែម​តាម​ដងផ្លូវ​ទៅ​ព្រំដែន​មាន​តម្លៃ​ធូ​ថ្លៃ​ដែល​ល្មម​ឲ្យ​មេ​ឈ្មួញ​ញី​ឈ្មោល​ទាំង​ពីរ​នាក់​ទិញ​ក្បាល​បាន​និង​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​?!​។​

​សូមបញ្ជាក់ថា​នៅក្នុង​អាណ​ចក្រ​ខេត្តរតនៈគិរី​របស់លោក​ថង​សាវុន​មិនមែន​មាន​តែ​ឈ្មួញ​ញោះ​ឈ្មោល​ប្តី​ប្រពន្ធ​ឈ្មោះ​ទូច​និង​ណាត​ទេ​គឺ​នៅ​មាន​ឈ្មួញ ដូច ជា​ឈ្មោះ នី នៅ​កា​ចាញ ប្រើ​រថយន្ត សាំង​យ៉ុង ស្លាក​លេខ 0808 និង​ឈ្មួញ ឈ្មោះ ទូច ប្រើ​រថយន្ត​សាំង​យ៉ុង​ជាច្រើន​គ្រឿង​ពាក​ស្លាក​លេខ 0909 និង​មាន​ឈ្មួញ​ជាច្រើន​នាក​ទៀត​ពិសេស​អា​ណាក់​ក្បាល​ធំ​មន្ត្រី​អាវុធហត្ថ​ខេត្តរតនៈគិរី​កូចៅ​លោ​ក​ឧត្តមសេនីយ៍គឹម​រស្មី​បាន​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ចំហរ​ឌឺ​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ពី​សេ​សនាយ​ឧត្តមសេនីយ៍​សៅ​សុខា​ដែល​អ្នកណាក៏​ដឹង​ថា​មាន​អំណាច​បញ្ជារ​កង​ទព័​ទូទាំងប្រទេស​បាន​នោះ​ផង​ដែរ​៕

Filed in: ព័ត៌មានសំខាន់