សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោប​ន្ទ​រការ​អំពាវនាវរ​បស់​គជប​សម្រាប់​ថ្ងៃ​ស​!

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​នេះ​ទី​២៧​កក្កដា គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​គ្រប់​គណបក្ស​នយោបាយ​, បេក្ខជន​, ភ្នាក់ងារ​គណបក្សនយោបាយ​, អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នក​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​។​

​យោងតាម​មាត្រា​៧២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សកម្មភាព​ឃោសនា​បោះឆ្នោត​ត្រូវ​បញ្ឈប់​២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត ចាប់ពី​ម៉ោង​១២: ០០​យប់ ថ្ងៃទី​២៧ (​យប់​នេះ​) រហូតដល់​ម៉ោង​១២: ០០​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​សម្តេច​តេ​ជោបាន​អំពាវនាវ​ថា​៖​នៅក្នុង​ថ្ងៃ​បោះឆ្នោត សូម​បងប្អូន​កុំ​ពាក់​ខោអាវ​បក្ស ឬ​ជិះ​រថយន្ត​,​ម៉ូតូ​,​ស៊ីក្លូ​, រឺ​ម៉កក​ង់​បី​, ទុក​ទុក ឬ​កោរសក់​ឬ​គូ​សរូប​ជា​ផ្លាកសញ្ញា ឬ​ជា​លេខ​រៀង​គណបក្ស ព្រោះ គ​.​ជ​.​ប មិន​អនុញ្ញាត្តិ​អោយ​ចូល​បោះឆ្នោតឡើយ​។​***​សូម​បងប្អូន​ទៅ​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន របស់​យើងទាំងអស់គ្នា ដែល​មាន​លេខ​រៀង​ទី​២០ អោយបាន​គ្រប់ៗ​គ្នា​!

​សូមបញ្ជាក់​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ រយៈពេល ២១​ថ្ងៃ បានបញ្ចប់​ហើយ នៅ​ថ្ងៃ​ទី ២៧​កក្កដា ឆ្នាំ ២០១៨​នេះ​ដោយ​មាន ដំណើរការ​ដោយ​រលូន មិន​មាន​អំពើ​ហិង្សា ឬ ភាពចម្រូងចម្រាស់​ខ្លាំង​នោះ​ទេ​ទោះ​មាន​បណ្តឹង​បន្ទិចបន្តួចក៏​ដោយ​។​លោក​ទេព នីថា អគ្គលេខាធិកា​រគ​.​ជ​.​ប​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ក្កដា បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម ចំពោះ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី ២៩​កក្កដា ផងដែរ​។​

​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អណ្ត​ត្តិ​ទី ៦ នឹង​ធ្វើ​ឡើង​ចាប់​វេលា​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល ក្នុង​ថ្ងៃ​អាទិត្យ ទី ២៩​កក្កដា​ចុង​សប្តាហ៍​នេះ​។ លទ្ធផល​នៃ​ការបោះឆ្នោត​បឋម នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅវេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល ខណៈ​ដែល​លទ្ធផល​ផ្លូវការ​ពី​ចំនួន​អាសនៈ នឹង​ត្រូវ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី ១៥​ខែ​សីហា ប្រសិនបើ​មិន​មាន​ការ​ប្តឹងផ្តល់​ណាមួយ​។ ប៉ុន្តែ​បើ​មាន​បណ្តឹងតវ៉ា នោះ​លទ្ធផល​ផ្លូវការ នឹង​ពន្យា​ការប្រកាស​ជា​ចុងក្រោយ រហូត​ដល់​ថ្ងៃ​ទី ១០​ខែ​កញ្ញា ឆ្នាំ ២០១៨៕

 

Filed in: ព័ត៌មានជាតិ