សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហេតុ​អី​លោក សំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​អួត​សម្បើម​ដៃ​ម្លេះ​? តើ​អ្នកធំ​ណា​នៅ​វាំងជា​ខ្នង​ផស់​លោក​សំ​ឬ​ទ្ធី​?

កំពង់ឆ្នាំង ​ ៖​ ចាប់តាំងពី​លោក សំ ឬ​ទ្ធី ឡើងកាន់តំណែង​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​មក គេ​បាន​សង្កេតឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​កាត់​តាម​អាណាចក្រ​មេព្រៃ​រូបនេះ ប៉ុន្តែ​ការបង្ក្រាប់​វិញ​គេ​មិនទាន់​ឃើញ​មាន​ទាល់តែសោះ សូម្បីតែ​មួយ​ករណី​ក៏​មិន​មាន​ផង​?​។​

​រឿង​ដែល​គួ​អោយ​អស់សំណើច​នោះ​គឺ​គាត់​ពូកែ​ខាង​ឆ្លើយ​ដោះសារ​ទាំង​ទទឹងទិស និង​ក្រអឺតក្រទម​តែម្ដង ថែមទាំង​ហ៊ាន​គម្រាម​ប្ដឹង​អ្នកកាសែត​ទៀត​ផង​ប្រសិនបើ​អ្នកកាសែត​ហ៊ាន​ចុះ​ផ្សាយ​ព័ត៌មាន​គោយន្ត​និង​រថយន្ត​ដឹក​ឈើ​នៅ​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​ដោយ​លោក​លោក​មេព្រៃ​រូប​នេះ​ប្រកែក​ប្រាប់​ថា​ដឹក​ឈ្មួញ​ដឹក​បង្គោលរបង​ទេ​។​បទល្មើស​ដឹកឈើ​គ្រប់​ប្រភេទ​និង​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​កាន់កាប់​ធ្វើ​ជា​កម្ម​សិទ្ធ លោក​សំ ឬ​ទ្ធី នាយ​ផ្នែក​រូប​នេះ​តែងតែ​ឆ្លើយ​ដោះសារ​យករួចខ្លួន ផុយៗ ងាយៗ ហើយ​តែងតែ​បង្វែរ​អោយ​អ្នកកាសែត​ចាប់​ឈើ​ជំនួស​ខុស​សមត្តកិច្ច​ទៅ​វិញ​។​

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ្នកកាសែត​បាន​ប្រទះឃើញ​មាន​គោយន្ត​ប្រមាណ​ជាង​២០​គ្រឿង កំពុង​ដឹកឈើ​ធំៗ​ចេញពី​ខេត្ត​ពោធិសាត់ ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ និង​ឃុំ​អភិវឌ្ឃន៍ ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ពោល​គឺ​ដឹក​ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​នេះ​តែម្ដង​ហើយ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ឃាត់​មិន​អោយ​បន្តដំណើរ​ទៅ​មុខ​ខណៈ​ក្បួន​ដំណើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​នាំ​ប្រតិភូ​ក្រុមយុវជន​និសិត្ស​៦០០​នាក់​ធ្វើ​ទស្សនៈកិច្ច​ពី​ភ្នំពេញ​តាម​រថភ្លើង​មក​កាន់​ខេត្ត​កំពង់ឆ្នាំង​។ លោក សំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ឆ្លើយ​អះអាងថា ជា​បង្គោលគ្រាក់ (​បង្គោលរបង​) ទៅ​វិញ​និង​ឲ្យ​កាសែត​ចាប់​ជំនួស​ថែម​ទៀត​!​។​មិនដឹងថា​តើ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ដេល​ជាមេ​ផ្ទាល់​បាន​ដឹង​រឿង​ចោលម្សៀត​របស់​លោក​សំ​ឬ​ទ្ធី​ដែរ​ឬ​អត់​នោះ​ទេ​?​។​

​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​លក្ខណ្ឌ័​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា នោះ​តាម​ពិត​ជា​ឈើ​ហ៊ុប​ធំៗ​ដែល​ឈ្មួញ​អ្នក​កាប់​ឈើ​បាន​ដឹក​ពី​ខេត្ត​ពោធិសាត់​យកទៅ​អារ​ជ្រៀក​នៅ​ស្រុក​សាមគ្គី​មានជ័យ​ហើយ​ដឹក​បន្ត​លក់​ចែក​តាម​ដេប៉ូ ដោយ​គោយន្ត​ដឹក​ឈើ​មួយ​គ្រឿង​ត្រូវ​បង់​អោយ​លោក​សំ ឬ​ទ្ធី​ចាប់ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន និង​ឡាន​ដឹក​បង្គោល​(​ចុង​១​តឹក​)​ក្នុង​១​រថយន្ត​ចាប់ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​។​

​ព័ត៌មាន​នេះ​គ្រាន់តែ​ជា​សារ​មួយ​សម្រាប់​អោយ​ថ្នាក់លើ​ពិសេស​ថ្នាក់លើ​ណា​ដែល​លោក​សំ​ឬ​ទ្ធី​យក​ធើ​ខ្នង​មេត្តា​ពិចារណា​និង​មាន​វិធានការ​អោយបាន​ទាន់​ពេលវេលា​ផង​កុំ​ខូច​ឈ្មោះ​និង​កុំឲ្យ​លោក​សំឬទ្ធី​ជិះសេះ​លែងដៃ​ពេក​។​

 

Filed in: ព័ត៌មានជាតិ