សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុម​មន្ត្រី​ខិលខូច​និង​ក្រុម​ឈ្មួញ​ដី​បាន​នឹង​កំពុង​ឃុបឃិត​គ្នា​លួច​ទន្ទ្រាន​ឈូសឆាយ​រំលោភ​យក​ដី​រដ្ឋ​នៅ​តំបន់​កោ​ខ្ទុំ តា​នៃ តំបន់ភ្នំ​សូរិយា ភ្នំ​ល្បង និង​ភ្នំ​ពាម​លោក​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស​ពេល​យុទ្ធនាការ​បោះឆ្នោត​!

កំពង់ឆ្នាំង ​៖ ​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​បាន​អោយ​អ្នកសារ​ព័ត៌មាន​​ដឹងថា ​នៅ​ភូមិ​ភូមិ​កោះ​ខ្ទំ​មាន​មេភូមិ​ឈ្មោះ​យ៉ង់​និង​ឈ្មោះ​អាន​បាន​ប្រមូល​អត្ត​សញ្ញាប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ថា​យក​ទៅ​ចុះ​ឈ្មោះ​ឬ​ចុះបញ្ជីរ​បោះ​ឆ្នោត​តែ​ប្រជាពលរដ្ឋ​មិន​បានដឹងថា​គេ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​ពី​ពួក​គាត់​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ​។

ក្រោយមក​ទើប​មានការ​បែកធ្លាយ​ព័ត៌មាន​ថា​៖​ឈ្មោះ​យ៉ង់​និង​ឈ្មោះ​អាន​បាន​ប្រ​ម៉ូ​ល​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ​យកទៅ​រៀប​ដី​និង​បំបែក​ដី​ដើម្បី​លក់​អោយ​ឈ្មួញ​និង​ទទួល​លុយ​ពី​មេ​ឈ្មួញ​រាប់​ម៉ឺន​ដុល្លារ​អាំ​មេរិក​ទៀតផង​។​ករណិយ៍​នេះ​បង្កភាព​ចំរូង​ចំរះត​វ៉ា​គ្នា​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​យ៉ាងខ្លាំង​ដោយ​ខ្លះ​បាន​ដី​ខ្លះ​មិន​បាន​ដី​។​

ចំណែក​នៅ​ភូមិ​តា​នៃ​ក៏​មិន​ខុសប្លែក​ពី​ភូមិ​កោះ​ខ្ទុំ​ប៉ុន្មាន​ដែរ​ប្រជាពលរដ្ឋ​បានអោយ ដឹងថា​៖​មាន​មេខ្យល់​ដែល​ជា​ឈ្មួញ​ដី​ប្រមាណ​៣​ទៅ​៤​នាក់​ដែល​ជា​អ្នកមាន​ដី​ច្រើនជាងគេ​រហូត​ដល់​២០ ទៅ​៣០​ហិក​តា​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​តា​នៃ​ជាង​៥០​នាក់​អោយទៅ​កាប់ឆ្ការ​ព្រៃ​នៅ​ចំណុច​ច្រមុះជ្រូក​ក្នុង​តំបន់​ភ្នំ​សូរិយា​ប្រមាណ​ជាង​៤០​ហិកត្តា​ដោយ​សន្យា​អោយ​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចំនួន៣០០​ដុល្លារ ​។ ​ប៉ុន្តែ​ក្រោយពី​កាប់​ឆ្ការ​គេ​ប្រគល់អោយ​១០០​ដុល្លារ​សិន​លុះ​ដល់​ឈូសឆាយ​ហើយ​រួចរាល់​ទើប​គេ​អោយ​លុយ​គ្រប់​ចំនួន​?​។​

សព្វថ្ងៃ​ប្រជាពលរដ្ឋ​ក៏​កំពុង​ចំរូង​ចំ​រះ​តវ៉ា​យ៉ាង​ក្ដៅគគុក​ផង​ដែរ​ដោយសារ​តែ​ខ្លះ​បាន​លុយ​ខ្លះ​ទៀត​មិន​បាន​លុយ​។​

ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​នៃ​បាន​សំណូមពរ​ដល់​ថ្នាក់លើ​អជ្ញាធរ​ខេត្ត ពិសេស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ទាន់ពេលវេលា​ដើម្បី​ទុក​ដី​នេះ​សម្រាប់​ពួក​គាត់​កាប់​អុស ចង​គោ​ក្របី​ផង ព្រោះ​ដី​នេះ​ជា​ដី​តំ​សហគមន៍ និង​ជា​ដី​១០%(១០​ភាគរយ​)​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាស្រ័យ​ផល​រួម​គ្នា​តើ​!​។​ព​តិមាន​នេះ​ក៏​សូម​ជម្រាប​ជូន​ឯកឧត្តម​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​ដែនដី​ដែល​ល្បី​ថា​ជា​បុរស​ប្រឆាំង​ឈ្មួញ​ស៊ី​ដី​ជ្រាប​ផង​ដែរ​ខ្លាច​កូនចៅ​ខាងក្រោម​រៀប​សម្រួល​ឲ្យទៅ​ជា​ស្រប​ច្បាប់​អស់​បាត់ទៅ​ទាន​ប្រោស​!៕

Filed in: ព័ត៌មានជាតិ