សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ដង្ហែរ​គណបក្ស​ជួង​បុក​ម៉ូតូ​ស្លាប់​មួយ​នៅ​តាម​ផ្លូវជាតិ​លេខ​២

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៏​មួយ​បាន​កើតឡើង​រវាងរ​ថ​យន្ត​TACOMA​ហែរ​គណបក្ស​ជួង​បាន​បុក​ជាមួយ​និង​ម៉ូតូ​ម៉ាក​ហ្សូ​មឺ នៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​២ ក្នុងភូមិ កណ្តាល​សង្កាត់​រលួស​ខណ្ឌ​ដង្កោ​កាល​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃទី​២២ ខែ កក្កដា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​។

​សព​ជនរងគ្រោះ មានឈ្មោះ ផាន តុលា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ធ្វើការ​សំណង់ ខាង​ជាងដែក មាន​ស្រុកកំណើត​រស់នៅ​ក្នុងភូមិ ពូន​ភ្នំ ឃុំ ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។​

​ព​តិមាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖​គេ​ឃើញ​រថយន្ត​TACOMA​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2AS.3694( នៅក្នុង​រថយន្ត មាន​ទង់ជ័យ រូប​ជួង និង​មាន​មួក ពណ៌​ខ្មៅ មាន​អក្សរ​LDP)​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត មិន​ស្គាល់​ម៉ាក បាន​ទៅបុក​ម៉ូតូ​ម៉ាក ស៊ូ​មមើរ ពណ៌ ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW.2881​ក្នុង ទឹសដៅ​បញ្ច្រាស់ទឹស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ផ្លោង​បោក ក្បាល​និង​ថ្នល់ បែក​មុខ​បែកក្បាល​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ហើយ​ក៏​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៏​ក្រុង​មក​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សារ​ទុក​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

Filed in: គ្រោះថ្នាក់ចរាចរណ៍