សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​ប្រគេន​ទានវស្សា​វត្ត​ព្រែក​ព្នៅ​និង​ព្រះ​សង្ឍ​គង់​ចាំ​វស្សា​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ​,​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​បាន នាំយក​ទេយ្យទាន​វស្សា​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​អង្គ គង់នៅ​ក្នុង​វត្ត​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​ទេយ្យទាន​វស្សា​ដែល​នាំយក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ព្រែក​ព្នៅ ក្នុង​មួយ​អង្គ​ទទួលបាន បច្ច័យ​១០​ម៉ឺន​រៀល ទៀន​វស្សា​១​គូ សា​ដក ១​កញ្ចប់ អង្ករ​ចំនួន​១០០​គីឡូក្រាម ប្រេងឥន្ធនៈ​មួយ​កាន ចំណុះ​៣០ លីត្រ ស្កស​១​បាវ​ទំងន់ ២៥​គីឡួក្រាម​ទឹកដោះគោ ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹក​បរិ សុទ្ធ​២​កេស មី​២​កេស​។

​សូមបញ្ជាក់​ថា​៖ ពិធី​ចូលកាន់​ព្រះវស្សា មាន​រយៈ ៣​ខែ ដោយ​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែកក្កដា រហូត​ដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១​។​

​បច្ចុប្បន្ន​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០ វត្ត មាន​ព្រះសង្ឃ​ជាង​៥០០០​អង្គ​ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​៕

Filed in: ព័ត៌មានជាតិ