សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឱ​អំណាច​មេឃុំ​វិមជ្ឈការ​!​មេឃុំ​ឆ្នុកទ្រូ​សុំ​ឲ្យ​ចាត់ការ​រឿង​ឈ្មួញ​យក​ត្រា​ក់ទរ័​ឈូស​ដីព្រៃ​លិច​ទឹកតាម​ផ្លូវច្បាប់ តែ​ថ្នាក់លើ​មិន​ស្តាប់​ធើ​ប្រដាប់​អី !

ខេត្ត​កំពង់ឆ្នាំង ត្រាក់ទ័រ​១​គ្រឿង ក្នុងចំណោម​៣​គ្រឿង​ត្រូវបាន​លោក​លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ សហការ​ជាមួយ នគរបាល ប្រជា​ការពារ កងរាជអាវុធហត្ថ ស្ទាក់​ចាប់បាន នៅវេលា​ម៉ោង​ប្រមាណ 9.30​នាទី ព្រឹក​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ នៅ​ចំណុច​ព្រំប្រទល់​ភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់​អួរ ក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ខណៈ​ដែល ត្រាក់ទ័រ​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់ ៣ ដែល​ជា​តំបន់​ហាមឃាត់ តែ​ត្រូវ​បាន​សមត្តកិច្ច​ស្រុក​ដោះលែង​បាត់​ធ្វើឲ្យ​មាន​ចម្ងល់​ថា​ថា​ស្អី​ទៅ​នយោបាយ​វិជ្ឈការ​ដែល​រាជរដ្ឋាភិបាលប្រគ​ល់​ឲ្យ​ទៅ​មូលដ្ឋាន​នោះ​?​។

​សូមបញ្ជាក់​ថា ក្រោយពេល​ចាប់ លោក​មេឃុំ​ឆ្នុកទ្រូ​បាន​សម្តែង​ការព្រួយបារម្ភណ៍ ខ្លាច​មាន​ការដោះលែង​ដូច​កាល​គ្រា​មុនៗ​ទៀត ។ លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បានឲ្យដឹង ថាៈ លោក​បាន​សហការគ្នា​ជាមួយ​សមត្ថកិច្ច ចុះ​ទៅ​ឃាត់​ចាប់​ត្រាក់ទ័រ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជាំក់ស្តែង​ឈូសឆាយ​ព្រៃ​លិច​ទឹកតំ​បន់​ដី​តំបន់​៣ ក្នុង​ភូមិសាស្ត្រ​ភូមិ​សេះ​ស្លាប់​។ ក៏​ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច ទៅដល់ អ្នកបើក ត្រាក់ទ័រ​ទាំងនោះ​ដឹងខ្លួន​ទាន់ បាន​បើក​រត់​អស់ សមត្ថកិច្ច ដេញ​ស្ទាក់​ចាប់បាន​១​គ្រឿង ក្នុងចំណោម​ត្រាក់ទ័រ​៣ គ្រឿង​នៅ​ចំណុច ភូមិ​កំពង់​ភូមិ​កំពង់​អួ​រ រួម​ជាមួយនឹង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ១ គ្រឿង​ទៀត ដែល​បើកបរ​ដោយ​ម្ចាស់​ត្រាក់ទ័រ ខាងលើ និង​មាន​មន្ត្រី​បរិស្ថាន​មួយ​រូប​ទៀត​ផង​ដែរ ។​

​តៃកុង​អាត្រា​ក់មាន​ឈ្មោះ នួន សុ​ណាល់ ក្រោយពេល​ឃាត់​បាន​ហើយ ក៏​បាន​នាំ​មកកាន់​សាលា​ស្រុក​បរិបូណ៌​ដើម្បី ចាត់ការ​តាម​នីតិវិធី ។ លោក​មេឃុំ​បានបញ្ជាក់​ថា​ម្ចាស់​ត្រាក់ទ័រ​ខាងលើ​មានឈ្មោះ ស សារ៉ន ជា​កូន​របស់​ឈ្មោះ ស ប៊ុនធឿន ។ នៅ​ពេល​ចាប់​ឃាត់ ត្រាក់ទ័រ ខាងលើ ឈ្មោះ ស សារ៉ន បាន​តាំងខ្លួន​ជា​អ្នក​ភ្នាក់ងារ​កាសែត បាន​យក​កាមេរ៉ា​ចេញពី​ក្នុង​រថយន្ត មក​ថតរូប​លោក​ទៀត​ផង ។​

​តែ​យ៉ាងនេះក្តី លោក​បាន​នាំ​មកកាន់​សាលា​ស្រុក​បរិបូណ៌ ដើម្បី​អោយ​មន្ត្រី​ជំនាញ ធ្វើ​កំណត់ហេតុ​សាកសួរ​តាម​នីតិវិធី ។

​លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ប្រាប់ថា​លោក​មាន​ការព្រួយបារម្ភ​ថាៈ ត្រាក់ទ័​ល្មើសច្បាប់​ខាងលើ អាច​នឹង​ត្រូវ​ធ្វើ​ការដោះលែង​ទៅវិញ ដូច​កាល​គ្រា​មុនៗ ទៀត​។ គឺ​លើក​ទី​១ កាលពី​ថ្ងៃ​ទី ១៤ ខែ​មិនា ឆ្នាំ​២០១៨ លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចាប់បាន​២​គ្រឿង​, លើក​ទី​២​ចាប់​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ចាប់បាន​១​គ្រឿង ។​ទាំង​ពីរ​លើក គឺ​ត្រូវបាន​ដោះលែង​ទៅវិញ​ទាំងអស់ ។ ចំណែក​លើ​ទី​៣ គឺ​ចាប់​នៅ​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ហេតុនេះហើយ ក្នុងនាម​លោក ជា​អាជ្ញាធរ​ឃុំ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ និង ស្ថានប័​ណ្ឌ តុលាការ​សូម​ចាត់ ការ ម្ចាស់ ត្រាក់ទ័រ​នេះ​ទៅតាម​ផ្លូវច្បាប់ ។​

​ពាក់​ព​ន្ឋ័​និង​ករណី​នេះ​ដែរ ដោយ​ចង់ដឹងថាៈ នរណា​ជា​ម្ចាស់​ដី​ជួល​ត្រាក់ទ័រ ទៅ​ឈូស​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ភ្នាក់ងារ​យើង បាន​សុំ​ការបំភ្លឺ ពី​មន្ត្រី​សាលា​ស្រុក​បរិបូណ៌ និង​មន្ត្រី​ជំនាញ ដែល​បាន​ធ្វើ​កំណត់ហេតុ​ប៉ុន្តែ​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​គ្រាន់តែ​បាន​ថា មិនទាន់​បាន​ធ្វើ​កំណត់ហេតុ សួរនាំ​នៅ​ឡើយ ។​

​យ៉ាងនេះក្តី បើ​តាម​លោក មេឃុំ​ឆ្នុកទ្រូ បាន​ប្រាប់ថាៈ ឈ្មោះ យូ សុ​គុំ ជា​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ដែល​នៅ​កន្លែងកើតហេតុ បាន​ជួល​ឈ្មោះ ស សារ៉ន ជា​ម្ចាស់​ត្រាក់ទ័រ​ខាងលើ​ទៅ​ឈូសឆាយ​ដី​នោះ​យក​ធ្វើក​ម្ម​សិទ្ឋ ។ ប៉ុន្តែ​ពេល​ភ្នាក់ងារ​យើង សួរ លោក​យូ សុ​គុំ លោក​បានដិ​សេធ​ថាៈ មិនមែន​ជា​ដី​របស់​លោក​ទេ អ្នកណា​ថ្លើមធំ​ហ៊ាន​ជួយ​គេ​អោយ​ទៅ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក ….? ។​

​សូមបញ្ជាក់​ថាៈ​នេះ​ជា​ការឃាត់​ត្រាក់ទ័រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក របស់​អាជ្ញាធរ​ឃុំ​ឆ្នុក​ទ្រូ ជា​លើក​ទី ៣​ហើយ ហើយ​ការឃាត់​លើក​ទី​១​និង​លើក​ទី​២ ត្រូវបាន​ដោះលែង​ទាំងអស់ ធ្វើ​អោយ​មតិ​រិះគន់ថាៈ មូលហេតុ ដែល​គេ​មិន​ព្រម​ផ្ដល់​ព័ត៌មាន​ឲ្យតែ​អ្នកសារពត៌មាន​ព្រោះតែម​ន្ត្រី​ទាំងអស់នោះ មាន​ការឃុបឃិត​គ្នា​នឹង​ធ្វើ​ឯកសារ​ដោះ​បន្ទុក លើ​ជនល្មើស​ទាំង​អស់នោះ​ក្នុង​គោលបំណង​ដោះលែង​ត្រាក់ទ័រ​ដូច​កាល​គ្រា​មុន​ទៀត ។ ម្យ៉ាង​គេ​ទុក​មេឃុំ ដូចជា​រដ្ឋ​អំណាច​ទីងមោង​ចឹង ។ បើ​យ៉ាងនេះ​តាម​ការប៉ាន់ស្មាន យ៉ាងយូ​១​ឆ្នាំ​២​ឆ្នាំ​ទៅ​មុខ​ទៀត ព្រៃ​លិច​ទឹក​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ពិតជា​ក្លាយជា​វាល​រហោល​ស្ថាន គ្មាន​ជម្រក​ត្រី​ពង​កូន គ្មាន​ទី​ជម្រក​សត្វ​ស្លាប និង គ្មាន​រនាំង​ការពារ​ខ្យល់​ទៀតឡើយ ។​

​ដូច​មេឃុំ​ឆ្នុកទ្រូ​បារម្ភ​មែន​គឺ នៅវេលា​ម៉ោង​ប្រមាណ ជាង​៥​កន្លះ ថ្ងៃ​ដដែល ជនសង្ស័យ​ទាំង​៣​នាក់ មាន ម្ចាស់​ត្រាក់ទ័រ កម្មករ និង​មន្ត្រី​បរិស្ថាន រួម​និង​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​ត្រូវបាន​មន្ត្រី​ជំនាញ ដោះលែង អោយទៅ​ផ្ទះ​វិញ បាត់ទៅហើយ ។ ឯណា​ទៅ​នយោបាយ​វិជ្ឈការ​ដែល​រដ្ឋាភិបាល​ថា​ប្រគ​ល់​អំណាច​ឲ្យ​ឃុំ​សង្កាត់​នោះ​?​។ ចឹង​បាន​ពួក​គណបក្សប្រឆាំង​អាំ​ច​ជេរ​បាន​នោះ !៕

Filed in: ព័ត៌មានសំខាន់