សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​ជំនួយការ​សម្តេច​ក្រឡាហោម វ៉ៃ​ប្រពន្ធ​និង​ជេរ​បញ្ចោរ​ដូច​ហែក​សា​ឡុយ​!

ភ្នំពេញ ៖ ករណី​ប្តី​ដែល​មានថានៈ ឯកឧត្តម ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​ទាំង​រាងកាយ​និ​ពាក្យសម្តី​បាននិងកំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម ។​

​ជនរងគ្រោះ​ជា​ប្រពន្ធ​ត្រូវបាន​គេ​ស្គាល​ឈ្មោះ​ហង្ស សោ​ភណ្ឌ័​បាន​រងគ្រោះ បែកក្បាល​ហូរ​ឈាម​រហូត​ចូល​ពេទ្យ​ទីតាំង​កើតហេតុ​ស្ថិតនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខ័ណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​បុរស​ជា​ប្តី​គេ​ស្គាល់​ថា​ឈ្មោះ​ស៊ុន​ចាន់ណារិ​ទ្ធ​ដែល​មាន​នាទី​ជា​ជំនួយការ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក​ក្រសួង​មហាផ្ទៃ​ង​ជា​អតីត ទីប្រឹក្សា​អគ្គ​ព្រឹទ្ធសភា​ទៀត​ផង​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អន​ឡាញ​នា​ថ្ងៃ​ទី​១៩ កក្កដា អ្នកស្រី ហង្ស សោភ័ណ្ឌ ដែល​អះអាងថា​ជា​ភរិយា​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​បានបង្ហាញ​ការឈឹចាប់​និង​សុំ​ឲ្យមាន​ការជួយរក​យុត្តិធមិ​ដោយ​សារ​ឈ្មោះ​ស៊ុន​ចាន់ណារិ​ទ្ធជា​ប្តី​ដែល​គេច​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធដើម​វិញ​ជា​មនុស្ស​បោកប្រាស់​យក​លុយ​នាង​អស់​ជាង​បី​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដែល​ឈ្មោះ​ស៊ុន​ចាន់ណា​រិទ្ធ​មាន​ជាមួយ​ឧកញ៉ា​ម្នាក់​និង​រឿងរ៉ាវ​ផ្សេងទៀត​។

​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នេះ​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី លោក ស៊ុន ចាន់ណា​រិទ្ធ បាន​នោះ​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​រៀងរាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ