សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​ចាត់ទុកកា​រ​បោះឆ្នោត​នាំ​ប្រទេស​ឲ្យមាន​ការរីកចំរើន​!

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន​ថ្លែងថា បើ​គ្មាន​ការបោះឆ្នោត​ទេ គឺ​គ្មាន​ការរីកចម្រើន​ឡើយ​។​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​សម្តេច ។​

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​សម្តេច​តេជោស​សេរថា​៖ «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​?​នៅសល់តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះឆ្នោតជាតិ​ជា​ប្រវត្តិសាស្ត្រ​នឹង​មក​ដល់​ហើយ​!
​នៅ​ថ្ងៃ​នោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ប្រើប្រាស់​សិទ្ឋិ​សេរីភាព​សម្រេច​ជោគវាសនា​ប្រទេសជាតិ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​យើង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​ពង្រឹង​លទ្ឋិប្រជាធិបតេយ្យ​នៅក្នុ​ង​ប្រទេស​អោយ​កាន់តែ​រឹងមាំ​។ ព្រោះថា បើ​គ្មាន​ការបោះឆ្នោត​ទេ គឺ​គ្មាន​ការរីកចម្រើន​ឡើយ​។​

​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​ខ្ញុំ​ដែល​បាន​ធ្វើអោយ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ និង​រីកចម្រើន​ដែល​បងប្អូន​បាន​ឃើញ​កម្ពុជា​ពិត​សព្វថ្ងៃនេះ​!
​សូម​ក្មួយៗ​យុវជន និង​បងប្អូន​ជនរួមជាតិ​បោះឆ្នោតអោយ គណបក្ស​ប្រជាជន លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ខាងមុខនេះ​!» ៕

Filed in: ព័ត៌មានជាតិ