កំពង់ស្ពឺ៖នៅចំនុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១២:៤៥ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត១០៦,១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែតនឹងកំពស់លើស្ពានប្រហែលមួយម៉ែត។
ពេលនេះចរាចរត្រូវបានផ្អាកបណ្តោះអាសន្នសិន។ចំពោះមុខកម្លាំងអហស្រុកនឹងស្នាក់ការ៤០២នៅកន្លែងកើតហេតុដើម្បីរៀបចំសណ្តាប់ធ្នាប់។ក្រសួងធនធានទឹក៕