សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ អញ្ជើញ​ចុះ​សួ​សុខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រាស និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​

ក្រចេះ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ឯកឧត្តម វ៉ា ថន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ពុល​ស្រាស និង​អ្នកជំងឺ​ទូរ​ទៅ ជាពិសេស ស្ត្រី​ទើប​សម្រាលកូន​រួច សរុប​ប្រមាណ​ជា 36​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល នា​រសៀល​ថ្ងៃ​ទី​16 ខែកក្កដា ឆ្នាំ 2018​។​

​នៅក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ដែល​ជានិច្ចកាល សម្ដេច​ទាំង 2 តែងតែ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​នូវ​និន្នាកា នយោបាយ​នៅ​ឡើយ​។

​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល អភិបាល​ខេត្ត​ក្រចេះ ឯកឧត្តម វ៉ា ថន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ សុំ​ឲ្យ​ផ្អាក​ការ​ទទួលទាន​ស្រាស បណ្ដោះអាសន្ន​មួយ​រយៈ​សិន ដើម្បី​សុខភាព​បងប្អូន​ប្រជាព​រដ្ឋ​ទាំងអស់គ្នា និង​សូម​ជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាព​រដ្ឋ ដទៃទៀត មុន​ពិសារ​ស្រាស ត្រូវ​ឲ្យមាន​ប្រភព​ច្បាស់​លាស់ ជៀសវាង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​នាំយក​នូវ​អំណោយ មួយចំនួន​ជូន​ដល់ ជនរងគ្រោះ​ដោយសារ​ពុល​ស្រា និង​មាន​ជំងឺ​ទូទៅ ជា​ពិសេស​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច​សរុប 36​នាក់​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ក៏​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ ឯកឧត្តម​បាន​លើកឡើង​ថា​នៅ​ឆ្នាំ 2019 ក្នុង​គោលនយោបាយ​ក៏ដូចជា​ការប្ដេជ្ញាចិត្តរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ឆ្នាំ 2019​គឺ​បញ្ចុះ​ថ្លៃ​ភ្លើង​ឲ្យនៅ​ត្រឹម 610​រៀល​ក្នុង​មួយ​គីឡូ​ដែល​បច្ចុប្បន្ន​នេះ​ភ្លើង​ភ្លើង​មានតម្លៃ​750 រៀល ដែល​ជា​ការ​រួមចំណែក​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ។​
​ព្រមទាំង​មាន​ការផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ទទួល​ការព្យាបាល​ដោយ​មិន​យកលុយ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ថែមលុយ​ចំនួន 4​ម៉ឺន​រៀល​សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​ម្ដង សម្រាប់​ពេល​ឆ្លងទន្លេ​មួយចំនួន​20 ម៉ឺន​រៀល ពេល​ឆ្លងទន្លេ​រួច​យក​ទៅ​បន្តក់ថ្នាំ​ចំនួន​10 លើក​ក្នុង​មួយ​លើក​ផ្តល់ជូន​ចំនួន 4 ម៉ឺន​រៀល សរុប​ចំនួន​76​ម៉ឺន​រៀល​។​

​សូម​គូស​បញ្ជាក់ដែរថា​ចាប់តាំងពី​ឯកឧត្តម​វ៉ា​ថន​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្ត​ក្រចេះ លោក​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ទូទាំង​ខេត្ត​ក្រចេះ ជាពិសេស នៅក្នុង​ខែ​ឧសភា គឺ​មាន​ការផ្ទុះ​បាតុភាព ពុល​ស្រាស ដែល​មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា 13 នាក់ និង​ជាង 200​នាក់​ដែល​រងគ្រោះ​នៅក្នុង​ហេតុការណ៍​នោះ នៅ​ស្រុក​ចិត្រ​បុរី​កន្លងទៅ មិនបាន​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់​ខ្លួន​មួយចំនួន​ជូន​ដល់​កាកបាទក្រហមកម្ពុជា និង​បាន​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដទៃទៀត​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​៕
​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: ព័ត៌មានជាតិ