សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​រំលឹកគុណ​អតីតព្រះមហាក្សត្រ​និង​រំ​លើកពី​យុទ្ធ​ការពារ​ព្រុំដែន​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការដាក់​ប្រាសាទ​ព្រះវិហារ​និង​១​ឆ្នាំ​ប្រាសាទ​សំបូ​ព្រៃគុហ៍​ជា​សម្បត្តិ​បេតិក​ភណ្ឌ័​ពិភពលោក​

រាជធានី​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គ​រិយា បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និង​ខួប​១​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។

ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ផង​ដែរ​។ ​នៅក្នុង​ពិធី​នេះ​គឺ​មាន​ការសម្តែង​សិល្បៈ​ជាច្រើន​ប្រភេទ​ផងដែរ​ដូចជា របាំ​បុរាណ ចម្រៀង​ពង្ស​សាវតា​ខ្មែរ ចម្រៀង​បុរាណ សម័យ និង​សិល្បៈ​ខ្មែរ​ជា​ច្រើន​ទៀត ។​

​ជាមួយ​និង​ការសំដែង​នូវ​ការរីករាយ​អបអរសាទរ​សារជាថ្មី​ចំពោះ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ និង​តំប់​ប្រាសាទសំបូរព្រៃគុក​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​ព្រះ​គុណ​នឹង​បាន​ដឹងគុណ​ចំពោះ​អតីតព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន​ទុក​សំរាប់​កូន​ខ្មែរ​គ្រប់ៗ​ជំនាន់ និង​អរគុណ​ដល់ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បានទាមទារ​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទទួលបាន​មកវិញ​នូវ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ពី​ប្រទេស​ថៃ​។​

​សម្តេច​តេជោ បាន​អរ​ព្រះ​គុណរ​ចំពោះ សម្តេចព្រះ នរោត្តម សីហ​មុនី ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​វប្បធម៌​ជាតិខ្មែរ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា កម្ពុជា​ដែល​បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​រក្សា​ឲ្យបាន​នូវ​ទ្រព្យសម្បត្តិ​របស់​កម្ពុជា​ដែល​បន្សល់​ទុក​ដោយ​ដូនតា ដល់​មនុស្សជាតិ​ទាំងឡាយ មិន​អនុញ្ញាត​ឲ្យ​នរណាមក​ឈ្លានពានយ​ក​ទឹកដី​កម្ពុជា​សូម្បីតែ​មួយ​មីល្លីម៉ែត្រ​នោះឡើយ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានចាត់ទុក ពិធី​អបអរសាទរ​ថ្ងៃនេះ គឺជា​ការ​រំលឹក និង ដឹង​គុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់ទុក​ស្នាដៃ​ដ៏​មហស្ចារ្យ​សម្រាប់​ជាតិខ្មែរ​។
​សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​រំលឹក​ផង​ដែ​រ អំពី​យុទ្ឋសាស្ត្រ​ដឹកនាំ​ប្រទេសជាតិ​លើ​យុទ្ឋសាស្ត្រ​អាទិភាព​សំខា​ន់​២​ដែល​នាំ​សេចក្តីសុខ​ដល់​កម្ពុជា​ផង និង​ប្រទេស​ជិតខាង​ផង​គឺ ទី​១​ប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ​អោយទៅ​ជា​កន្លែង​ដែលមា​ន​សន្តិភាព និង​ការអភិវឌ្ឍ និង​ទី​២​គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​ទៅ​ជា​កន្លែង​ដែល​មាន​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ ៕

 

Filed in: ព័ត៌មានជាតិ