សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្លាប់​២​នាក់​និង​៥០​នាក់​ទៀត​កំពុង​សង្គ្រោះ​សង្ស័យ​ពុល ស្រាស នៅ​ស្រុក​ស្នួល​

​ក្រចេះ ៖ ពលរដ្ឋ​ចំនួន​២​នាក់​បាន​ស្លាប់​និង​ជាង​៥០​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ កក្កដា ឆ្នាំ​២០១៨ នៅ ភូមិ​ស្នួល កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ សង្ស័យ​ថា​ពុល​ស្រា​។​ ​មូលហេតុ​បណ្ដាលឲ្យ​មាន​ការ​ពុលមនុស្ស​ច្រើន​បែប​នេះ ដោយសារ​ពួក​គាត់​មក​ចូលរួម​បុណ្យ​សព​នៅ​ភូមិ​ឃុំ​កើតហេតុ​បាន​នាំគ្នា​ហូបចុក​ផឹក​ស្រាស​ស្រាថ្នាំ​ក៏មាន​អាការៈ​បែប​នេះ​ចឹង​ទៅ​។

​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​បានឲ្យដឹងថា​៖ ហេតុការណ៍​ពុល​នេះ សង្ស័យ​ពុល មេ​តា​ណុល​នៅក្នុង​ស្រាស​ខាង​មន្ទីរ​ជំនាញ​កំពុង​ស្រាវជ្រាវ​និង​យក​ស្រា​ទាំងនោះ​ទៅ​ពិសោធន៍​នៅ​ក្រសួង​សុខាភិបាល​ហើយ​។​មន្ត្រី​សុខាភិបាល​បាន​អប់រំ​ឲ្យ​បញ្ឈប់​ជា​បណ្ដោះអាសន្ន ការ​ផឹកស្រា​។​

​ចំណែក​អ្នករងគ្រោះ​បាន​ធូរស្បើយ​ខ្លះ​វិញ​ហើយ អ្នកខ្លះ​បាន​ត្រឡប់ទៅផ្ទះ​វិញ អ្នក​នៅ​សម្រាក​មន្ទីរពេទ្យ​គិត​ត្រឹម​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​នេះ នៅសល់តែ​២៥​នាក់​ប៉ុណ្ណោះ​។​ករណិយ៍​ចឹងៗ​រក​អ្នកទទួលខុសត្រូវ​មិន​ឃើញ​ឡើយ​ស្រុក​យើង ៕

 

Filed in: សន្តិសុខសង្គម