សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​ដែល​ចង់​ឆ្លង​ដរ​ទទឹង​ពី​កំពង់ឆ្នាំង​ទៅ​កំពង់លែង​រថយន្ត​មួយ​គ្រឿង​ចាប់ពី​ម៉ោង​៥​ល្ងាច​ត្រូវ​ចំណាយ​ប្រាក់​៥០​ដុល្លា​រអា​មរិក​!

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ឬ​ខេត្តសៀមរាប​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​តម្លៃ​ឆ្លង​ដរ​ទទឹង​ដែល​ទា​ថ្លៃ​ក​កប់​ពពក​។​តម្លៃ​ឆ្លង​ដរ​ទទឹង​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង ចាប់ពី​ម៉ោង​១៧ និង​៣០ នាទី​សកម្មភាព​ចម្លង​បាន​បិទ​។​

​ចឹង​បើ​ចង់​ឆ្លង​រថយន្ត​មួយ​គ្រឿង​ត្រូវ​ចំណាយ​ប្រាក់​៥០​ដុល្លារ​អាមេរិក​ដោយ​ខាង​ក្រុមហ៊ុន​ម៉ៅការ ដ​ទទឹង ប្រាប់ថា ហួស​ម៉ោង​រដ្ឋបាល​របស់​គេ​ហើយ ។ ករណីយ៍​នេះ​ចៅហ្វាយខេត្ត​ហាក់បីដូចជា​គ្មាន​សម​ត្តភាព​ដោះស្រាយ​ឡើយ​។

​ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ​ពេល​ដែល​ឃើញ​រាជរដ្ឋាភិបាល​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ភ្ជាប់​ទៅ​ខេត្ត​កំពង់ធំ​ដើម្បី​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបមុខរបរ​រកស៊ី​ទាំង​យប់​ទាំង​ថ្ងៃ តែ​បែរជា​ត្រូវបាន​ខកចិត្ត​ដោយសារតែ​គ្មាន ដរ​ទទឹង​ដែល​គ្រប់គ្រង​ដោយ​ឯកជន​ទៅ​វិញ​។​

​ឈ្មួញ​ដែល​ទទួលបាន​សិទ្ធ​រកស៊ី​បាន​កំណត់​ថា​៖​ដើម្បី​ចំលង​ក្នុងតម្លៃ​ធម្មតា​ចាប់ពី​ម៉ោង​៥​កន្លះ​ល្ងាច​ឡើង​ទៅ​ដោយ​មាន រថយន្ត​មួយ​គ្រឿង​តម្លៃ​៥០ ដុល្លារ​តែ​បើ​ពីរ​គ្រឿង​ត្រូវ​ចំណាយ​៦០​ដុល្លារ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា​បើ​ខាង​ក្រុមហ៊ុន​ចង់​កំណត់​ពេលវេលា​បែប​នេះ​គួរតែ​ជូនដំណឹង​អោយ​ប្រជាជន​ទូទាំង​ប្រទេស​រឺ​ធ្វើ​ជា​ស្លាក​សញ្ញា​បង្ហាញ​អំពី​ព័ត៌មាន​នោះ​ឲ្យ​អ្នក​ដែល​ធ្វើដំណើរ​ទូទាំងប្រទេស​បាន​ដឹង​ផង ដើម្បី​កុំឲ្យ​ពួកគាត់​ខកដំណើរ បែបនេះ ពីព្រោះ​ថា​ការរកស៊ី​គឺ​មិន​បាន​កំណត់​ពេល​វេលា​យប់​ឬ​ថ្ងៃ​នោះ​ទេ​ហើយ​តម្លៃ​ដែល​ខាង​ក្រុមហ៊ុន​កំណត់​យក​ពី​ក្បាល​ឡាន​នីមួយ​នី​មួយៗ​ក្នុង​តម្លៃ​ខ្ពស់​បែបនេះ​ត្រូវបាន​ពួកគាត់​មើលឃើញថា ជាការ​បឺត​ឈាម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាងពិតៗ​ដែល​មិន​អាច​ទទួលយកបាន​នោះទេ​។​

​ជាក់ស្តែង​កាលពី​ល្ងាច​ម៉ោង​៥​និង​៣៥​នាទី​ថ្ងៃ​ទី​៨ ខែកក្កដា​ឆ្នាំ​២០១៨ មាន​រថយន្ត​ចំនួន​៣ គ្រឿង​និង​ម៉ូតូ​ពី​រគ្រឿង​ដែល​មាន​មនុស្ស​ជិះ​ប្រមាណ​ជាជាង​១០ នាក់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ដរ​ទទឹង​ពី​កំពង់លែង​មកកាន់​ខេត្ត​កំពង់ឆ្នាំង​ត្រូវបាន​ខកដំណើរ​នៅ​ចំណុច កំពង់​ហាវ ដោយសារ​គ្មាន​លទ្ធភាព​ក្នុង​ការបង់ឲ្យ​ម្ចាស់​ដរទ​ទឹងនោះ​។​ពួកគាត់​បាន​លើកឡើង​ថា​រកស៊ី​មុខរបរ​រត់​តាក់ស៊ី​មួយថ្ងៃ​មិន​បាន​ចំណេញ​៥០ ដុល្លារ​នោះ​ទេ​បើ​គាត់​ចំណាយ​ប្រាក់ ៥០​ដុល្លារ​បង់​ទៅឲ្យ​ដរ​ទទឹង​នោះ​ប្រពន្ធ​កូន​គាត់​ច្បាស់​ជា​គ្មាន​បាយ​ហូប​ជាក់​ជាមិនខាន​។​

​ភ្លាមៗ​នោះ ព័ត៌មាន​មួយ​នេះ​បាន​ដឹង​ដល់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ក៏​បាន​អន្តរាគមន៍​ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាជន​ឆ្លង​មក​ដោយ​សុវត្ថិភាព​តែ​បើ​ខាង​ក្រុមហ៊ុន​ដរ​ទទឹង​នោះ​នៅតែ​យក​តម្លៃ​ខ្ពស់​ទៀត​គាត់​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចេញ​ជំនួស​ប្រជាជន​ឲ្យទៅ​ខាង​ក្រុមហ៊ុន​ដទទឹង​មួយនោះ​។ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​ដ​ទទឹង​នោះ​ក៍​យល់ព្រម​ជូន​មក ហើយ​យក​តម្លៃ​ធម្មតា​គឺ​រថយន្ត​មួយគ្រឿង​២៨០០០​រៀល​វិញ គឺ​លែង​ទាមទា​រថយន្ត​មួយ​គ្រឿង​៥០​ដុល្លារ​ឬរ​ពី​គ្រឿង​៦០​ដុល្លារ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ក៏​ដូចជា​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សូម​មេត្តា​ធ្វើ​យ៉ាងណា​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ធ្វើដំណើរ​ទៅ​និង​មក​បាន​២៤ ម៉ោង​លើ ២៤ ម៉ោង​ដោយ​មិន​មាន​តម្លៃលើស​សៀវភៅ​បន្ទុក​ឬ​យ៉ាងហោច​ត្រឹម​ម៉ោង​១០​យប់​ដូ​ចដរ​នៅ​ភ្នំពេញ​ផង​៕

Filed in: ព័ត៌មានជាតិ