សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន គួរតែ​ដក​ហូត​អាជ្ញាប័ណ្ណ ពី​ចាងហ្វាង​កាសែត មហា​ហង្ស ដែល​យក​តួនាទី និង​អង្គភាព ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​!

ភ្នំពេញ ៖ យោង​តាមផេក​គេហទំព័រ ព័ត៌មាន​ដំណឹង ក្នុងស្រុក បាន​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី ៦ កក្កដា ២០១៨ អោយដឹងថា លោក​ចាងហ្វាង​កាសែត​មហាហង្ស​ឈ្មោះ អ៊ួជ សុខុម ហៅ វី​រះ គឺ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹក​ឈើប្រណិត​ដែល ដឹក​ក្នុង​មួយ​យប់ៗ​ឡាន​រាប់​សិប​គ្រឿង ។

​ជាក់ស្តែង​ដូច​កាលពី​យប់​ថ្ងៃទី 1- 2 – 3​ខែ​កក្ត​ដា 2018​មាន​ក្បួន​ឡាន​របស់​ឈ្មោះ​អ៊ួជ សុខុម ហៅ វី​រះ​បាន​ដឹក​ឈើប្រណិត​ចេញពី​ខេត្ត​ស្ទឹងត្រែង​ទៅ​ចូល​ដី​ខេត្ត​រតនះគីរី​។​ប្រការ​ដែល​ហួសចិត្ត​គឹ​លោក អ៊ួជ សុខុម ហៅ វី​រះ ដែល​ជា​ចាងហ្វាង​ការ​សែត​មហាហង្ស និង​ជា​ឈ្មួញ​ឈើ​ដ៍​ធំ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​នោះ​បាន​បញ្ជារ​អោយ​កូនចៅ​បើក​ឡាន​បុក​កំទេច​ឡាន​អ្នកការ​សែត​ដែល​បាន​តាម​ថត​យក​រូបភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​។​

​យោង​តាម​ព័ត៍មាន​លំអិត​ចេញផ្សាយ​តាមកេ​ហ​ទំព័ណ៍​កាសែត​ដំណឹង​ក្នុង​ស្រុក នៅ ថ្ងៃទី 7 ខាងមុខ​នេះ​ដោយ ម៉ី រដ្ឋា ពី ខេត្តស្ទឹងត្រែង​បាន​បង្ហោះ​ផ្សាយ ដោយ​ចោទប្រកាន់​ចំៗ​ទៅលើ​ឈ្មោះ អ៊ួជ សុខុម ហៅ វីរៈ ដែល​ជា​ចាងហ្វាង​ការផ្សាយ​កាសែត​មហាហង្ស គឺជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត នៅ​ខេត្ត​ស្ទឹងត្រែង​ដ៏​ល្បី​ក​កក្រើក​គ្មាន​សមត្ថ កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​។​

​ការិយាល័យ​និពន្ធ​យើងខ្ញុំ​មិនអាច​ទាក់ទង​លោក អ៊ួជ សុខុម តាមរយៈ លេខ​012444047 ដែល​ប្រភព​ព័ត៌មាន​ប្រាប់ថា​ជា​លេខ​ទូរស័ព្ទ​របស់​លោក​ចាងហ្វាង​កាសែត​មហាហង្ស​ដើម្បី​សុំ​បំភ្លឺ​ពី​ករណី​នេះ​ថា​ជា​ការពិត ឬ មិន​ពិត ? ដែរ តែ ពុំ​អាច​ទាក់ទង​បានទេ ។ ប៉ុន្តែ​បើ​ផ្អែក​តាម​ការសរសេ​របស់​ឈ្មោះ ម៉ី រដ្ឋា គឺ​ថា​ជា​ករណី​ឡាន​ឈើបុក​ឡាន​កាសែត គឹ​កើតឡើង​ពិតប្រាកដ ។​

​ដោយឡែក មាន​ក្រុម​អ្នកកាសែត​ជាច្រើន​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ទូរស័ព្ទ​ប្រាប់ មាតុភួមិ អោយដឹងថា ឈ្មោះ អ៊ួជ សុខុម ហៅ វីរៈ គឺជា​ជើង​ខ្លាំង​ខាង​រក​សុ​ី​ឈើ​នេះ​ដោយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពហុ​សមត្ថកិច្ច ជា​យូរ មកហើយ ពិសេស​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ជា​កូនចៅ​លោក​ឧត្តមសេនីយ៍​វ៉ាន់ចាន​ធឿន ឈរជើង​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​។​

​ក្រុម​អ្នកកាសែត​បាន​សំណូមពរ​ដល់​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​គួរតែ​ដក​ហូត​អាជ្ញាប័ណ្ណ ឬ ប្រកាស​បិទ កាសែត​មហាហង្ស​នេះ​ចោល​ទៅ កុំ​ទុក​បន្តទៀត​នាំឲ្យ ជះ​ឥទ្ធិ​ល​អាក្រក់​ដល់​ស្ថាប័ន​ក្រសួង​ព័ត៌មាន ។ ព្រោះ​លោក ចាងហ្វាង អ៊ួជ សុខុម ហៅ វីរៈ ពុំ​បាន​បំពេញ​ភារកិច្ច​តាម ជំនាញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នោះទេ គឺ​គាត់​ប្រព្រឹត្ត​បទ ល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផ្ទុយ​ពី​ច្បាប់​ព្រៃឈើ​។ សូម​ឯកឧត្តម​មេត្តា​ពិចារណា​ចំពោះ​ករណី​នេះ ផង​៕

 

Filed in: ព័ត៌មានជាតិ