សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រក​ឃើញ​ស្ត្រី​ខ្មែរ ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ​នៅ អា​រ៉ាប៊ី សា​អូឌីត អស់​រយៈពេល​៤​ឆ្នាំ​ម្នាក់​ទៀត​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ជាង​៩​ព្រឹក ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ពល​ការិនី កែ​ន ចន្ថា ដែល​ចាញ់បោក​មេខ្យល់ ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​ប្រទេស អា​រ៉ាប៊ីសាអូឌីត​អស់រយៈ​ពេល​៤​ឆ្នាំ ដោយ​គ្មាន​ប្រាក់បៀវត្ស និង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្មេញ​ពី​សំណាក់​ថៅកែ ត្រូវបាន​សង្គ្រោះ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤​កក្កដា​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​កាសែត​ដឹង​។

​លោក អូស្មាន ហាស្សាន់ ឲ្យដឹងទៀតថា “​នេះ​ជា​នារី​រងគ្រោះ​ទី​៤​ហើយ ដែល​ខ្ញុំ​បាន​ដោះស្រាយ​ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ នោះ​ដោយសារតែ​នៅ​ប្រទេស​អារ៉ាប់​នោះ មិនទាន់​មាន​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល រាល់​ការដោះស្រាយ​បញ្ហា​ម្ដងៗ មាន​ការលំបាក យឺតយ៉ាវ ដែល​លើក​ទី​១ ខ្ញុំ​បាន​សហការ​នឹង​ទូត​យើង​ប្រចាំ​នៅ​គុយ​វ៉ែត​ផង អេ​ហ្ស៊ី​ប​ផង ឯ​លើក​ទី​2,3,4 សហការ​នឹង​ទូត​យើង ប្រចាំ​នៅអេ​ហ្ស៊ី​ប​។ ការ​ត្រឡប់មកវិញ​នេះ ពល​ការិនី​មិន​ទទួលបាន ប្រាក់ខែ​ពី​ថៅកែ​ទី​១​នោះទេ តែ​បាន​ពី​ថៅកែ​ទី​២” ។​

​ការ​ផ្តល់​កិច្ច​អន្តរាគមន៍​នេះ ឆ្លើយតប​នឹង​ការ​ទទូច​ស្នើសុំ​ជំនួយ​ពី​ពល​ការិនី​ខាងលើ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សបប៊ុ​ក ដែល​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ការ​ដែល​ខ្លួន​ត្រូវបាន​ចាញ់បោក​មេខ្យល់ មក​ធ្វើ​ជា​ពល​ការិនី​បម្រើ​ការងារ​ផ្ទះ​នៅ អា​រ៉ាប៊ី សា​អូឌីត ដោយ​រង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ធ្វើទុក្ខបុកម្នេញ​ពី​ថៅកែ និង​ការមិន​ផ្តល់​ប្រាក់បៀវត្ស​ជា​ដើម​។​សូម​បញ្ជាក់​ដែរ​ថា​រាជរដ្ឋាភិបាល​បាន​បណ្តេញ​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​ចេញ​ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ចោល​ដោយ​សារ​ជាប់​ពាក់​ពន្ធ័​ក្នុង​ការនាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ខាងលើ​ហើយ​មិន​រវីរវល់​បណ្តាល​ឲ្យ​នាង​រង​ទុក្ខ​អស់​ជាច្រើន​ឆ្នាំ​៕

 

Filed in: ព័ត៌មានជាតិ