សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលិស​ប៉ុស្ដិ​សង្កាត់​ចុង​ឃ្នៀ​ស​មួយ​ក្រុម ចុះ​ទៅ​រឹបអូស​ទូក​ប៉ា​ឡា ៣​គ្រឿង​ផស់​ប្រជាពលរដ្ឋ​ដោយ មិន​ដឹង​មូលហេតុ ?!

សៀមរាប ​៖ ​មិនមែន​ជា​លើកទីមួយ​ទេ​សំរាប់​ប្រជាជន​វៀតណាម រស់នៅ​ភូមិ​បណ្ដែត​ទឹក​ដែល​ទទួលរង​ការកៀបសង្កត់ ។​អ្នកស្រី​ដូធី​ផឹង​អាយុ​៥៨ រស់នៅ​បច្ចុប្បន្ន​ភូមិ​៧​សង្កាត់​ចុង​ឃ្នៀ​សក្រុង​សៀមរាប ខេត្ត​សៀមរាប​ឲ្យដឹងថា ៖​កាលពី ថ្ងៃទី​២៩ ខែមិថុនា ២០១៨​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច​មាន ប៉ូលិស​មួយ​ក្រុម​មាន​គ្នា​៥​ឫ​៦​អ្នក​ចុះ​មក​ផ្ទះ​ផែ​របស់គាត់ ជិត​មាត់​ទន្លេរ​សាប​។​

​ពេល​មក​ដល់​ឃើញ​ឈ្មោះ​វេង​ហ៊ាង អាយុ​៥៩ និង​ប្រពន្ធ​ឈ្មោះភ័​ណ្ឌ ទីលំនៅ​ភូមិ​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀង​ក្រុង​សៀមរាប ឈរ​បញ្ជា​ប៉ូលិស ឲ្យ​ចុះ​ស្រាយចំណង​ទូក ប៉ា​ឡា​កា​រណូត​ទាំងបី គ្រឿង​រឹបអូស​យក​ទាំង​កំរោល​ដោយ​មិន​ដឹង​មូលហេតុ ។ អ្នកស្រី​ធី​ផឹង​បន្តថា​គាត់​មិន​ដែល​ស្គាល់ ឈ្មោះ​វេង​ហ៊ាង និង​ឈ្មោះភ័​ណ្ឌ​នេះទេ​មិន​ដែល​ជំពាក់​ប្រាក់​អ្នកណា​ឡើយ ហេតុ​អី​បាន​ជា​ក្រុម​ប៉ូលិស​មក​យក​ទូក​របស់​គាត់​ដោយ​មិន​បាន​អាន លិខិត​ពី​តុលាការ​ឫ ធ្វើ​កំណត់​ហេតុ​អ្វី​ឡើយ​ចឹង​?​។ ពេល​នោះ​អ្នកស្រី​និង​កូនក្មួយ​ប្រត្តិកម្ម​តវ៉ា ស្ទុះ​ទៅ​អោប​ដង​ឡាប​ស្លាបចក្រ​កាណូត ពូក​ប៉ូលិស​បាន​ស្រែក​ថា​ឲ្យ​ប​ញ្ឃប់​ម៉ាស៊ីនៗ ងាប់​មនុស្ស​អី​ឡូ​វ​ហើយ​។

​ដោយ​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំងពេក ឈ្មោះ​ហ៊ាង​និង​ប៉ូលិស​ក៏​បាន​ដកថយ ទៅវិញ ។​
​អ្នកស្រី​ដូធី​ផីង​បន្តថា ថ្ងៃទី​៣០​ខែ​ដដែល បាន​ដាក​ពាក្យ​ប្ដឺង​ឈ្មោះ​វេង​ហ៊ាង​ប្រពន្ធ​ឈ្មោះភ័​ណ្ឌ ដែល​មក​គំរាម​យក​ទ្រព្យសម្បត្តិ​របស់​គាត់ ចូលទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​សូម​ព្រះរាជអាជ្ញា ផ្ដន្ទាទោស​ពីរ​អ្នក​ប្ដី​ប្រពន្ធ តាមច្បាប់ និង​ទាមទា​សំណង​ជុំងឺ​ចិត្ត ១០០០០​ដុល្លា​អាមេរិក ។​

អ្នកសារព័ត៌មានបានចុះ​ទៅ​ផ្ទះ​អ្នកស្រី ភ័​ណ្ឌ ពេល​សួរថា​ថ្ងៃ​២៩ ថ្មីៗ​អ្នកស្រី​និង​ប៉ូលិស​មួយ​ក្រុម​ទៅ​រឹបអូស ទូក​នៅ​ទន្លេរ​?​អ្នកស្រី​ភ័ណ្ឌ ឆ្លើយ​យ៉ាងខ្លី​ថា​៖ ខ្ញុំ​មិន​ផ្ដល់​សម្ភាសន៍​ឲ្យ​ពូ​ឯង​ទេ បើ​ចង់​សម្ភាសន៍​ទៅ​សម្ភាសន៍​នៅ​តុលាការ ។ នេះ​សរ​បញ្ជាក់ឲ្យ​ឃើញ​ថា​អ្នកស្រី​ភ័ណ្ឌ អាង​ស្គាល់​ប៉ូលិស​និង​តុលាការ ច្រើន​ជាង​ចង់បាន​យុត្តិធម៍ ។​

អង្គភាពយើងខ្ញុំសុំ​ការពន្យល់​ពី​លោក ទេព​ចាន់ណា​អធិការ​ក្រុង​សៀមរាប ពេល​សួរថា​កាលពី​ថ្ងៃ​ទី​២៩​មាន​ប៉ូលិស​ប៉ុស្ដិ​ចុង​ឃ្នៀស​ចុះ​ទៅ​រឹបអូស​ទូក​អ្នក​ស្រុក​មែន​ទេ​? លោក​ឆ្លើយ​ថា​ចុះ​អនុវត្ត​តាម​ព្រះរាជអាជ្ញា​!​។ ពេល​សួរថា​ហេតុអ្វី​បាន​ជា​ដកថយ​វិញ​? លោក​ទេព​ចាន់ណា​ឆ្លើយថា លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ដកថយ ក្រៅពីណឹង​មិនដឹង​សួរ​ព្រះរាជអាជ្ញា​ខ្លួនឯង ទៅ អ្នក​យក​ព័ត៍​មិនអាច​សុំ​ការពន្យល់​ពី​លោក​ព្រះរាជអាជ្ញា​អំពី​មូលហេតុ​បញ្ជារ​ឲ្យ​ប៉ូលិស​ទៅ​រឹបអូស​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ទាំង​គ្មាន​ដិ​កា​បាន​ទេ​ពេល​នេះ ព្រោះ មិន​មាន​លេខ​ទាក់ទង ។​

 

Filed in: ព័ត៌មានជាតិ