សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្មករ​២​នាក់​ស្លាប់ និង​៥​នាក់រ​បួស​ព្រោះ​បាក់​ប្លង់​សេ​សំណង់​អគារ​ខុន​ដូ Mekong View Tower 6

ភ្នំពេញ​៖ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ស្ថិតក្នុង​ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ កម្មក​២​នាក់​បាន​ស្លាប់​ភ្លាមៗ និង​៥​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់​ស្រាល ដោយ​ករណី​បាក់​បេតុង​ប្លង់​សេ​នៅ​ជាន់​ទី​២៣ ។ ជនរងគ្រោះ​ចំនួន​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ តែ​មនុស្ស​២​នាក់ បាន​បាត់​ខ្លួន​រក​មិនឃើញ​។

ជនរងគ្រោះ ដែល​រងរបួស​ទាំង​៥ រួមមាន ទី​១.​ជាង នឿន របួស​ជើង​, ទី​២.​ជាង ផាត របួស​ជើង​, ទី​៣.​ជាង រិទ្ធ របួស​ស្មា​, ទី​៤.​ស្រី លន ភេទ​ស្រី របួស​ស្មា និង​ទី​៥.​ស្រី របួស​កែងដៃ​។​

ដោយឡែក ជនរងគ្រោះ​២​នាក់​ផ្សេង​ទៀត ដែល រកឃើញ​សាកសព មានឈ្មោះ ទី​១​ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​ទី​២​ឈ្មោះ នាម ហ៊ីង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោ​ករុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប​។​

ថ្ងៃ​កើតហេតុ​ខាងលើ ក្រុម​ជាង​ប្រមាណ​ជាង​១០​នាក់ បាន​នាំ​គ្នា​ចាក់​ប្លង់​សេ​នៅ​ជាន់​ទី​២៣ ប៉ុន្តែ​មិន​ទាន់​បញ្ចប់​នោះទេ​។ លុះ​វេលា​រសៀល ក៏​បន្ត​បាញ់​បេតុង​ចាក់​ប្លង់​សេ​បន្តទៀត ស្រាប់តែ​បាក់​រន្ទារ​ធ្លាក់​ប្លង់​សេ​សង្កត់​ក្រុមកម្មករ និង​ជាង បណ្ដាលឲ្យ​រងរបួស​៥​នាក់ និង​បាត់​ខ្លួន​២​នាក់ ដោយ​ជាប់​នៅក្រោម​ប្លង់​សេ​នោះ​តែម្ដង​។​

អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​ទាំង​អភិបាលក្រុង​ភ្នំពេញ លោក ឃួ​ង ស្រេង និង​ចៅហ្វាយខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត រួម​នឹង​មន្ត្រី​តុលាការ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ផងដែរ ហើយ​ក្រុម​ជាង​បាននាំគ្នា​ដាប់​គាស់​បេតុង ដើម្បី​រុករក​ជាង​ដែល​បាត់​ខ្លួន​នោះ​អស់​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ដដែល ទើប​រកឃើញ​សាកសព​ជនរងគ្រោះ​។​មិនទាន់​ដឹង​ថា​ម្ចាស់​ការដ្ឋាន​សង​ប៉ុន្មាន​ដល់​អ្នក​ស្លាប់​នោះ​ទេ​ព្រោះ​វា​ជា​ការទទួលខុសត្រូវ​!៕

 

Filed in: ព័ត៌មានជាតិ