សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ម៉ុង​ប៊ុន​លឺ​ម មេ​ខណ្ឌ​ព្រៃឈើ​ឡើង​ថ្មី បើកដៃ​ឲ្យ​ឈ្មួញ​ជួញ​និង​ដឹកឈើ​ខុសច្បាប់​

​សៀមរាប ​៖ ​នៅ​ខេត្ត​សៀមរាប​អ្នក​មិន​ល្បី​ឈ្មោះ​មេ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ដោយ​ធ្វើ​ការដឹកជញ្ជូន​ឈើ​រាប់សិប​ឆ្នាំ​ដោយសារ​ចាយ​សេវា​ជូន​សមត្តកិច្ច​ជំនាញ​និង​អាជ្ញាធរ​។​មេ​ឈ្មួញ​ទាំងនោះ​មាន​ឈ្មោះ​៖ ១ ឈ្មោះ​ចាន់ណា ។ ២ ឈ្មោះ ស្រេង​។ ៣ ឈ្មោះ​ពៅ ពួកគេ​ជួញ​ឈើ​ក្នង​ខេត្ត​សៀមរាប​ម៉ា​ឆ្អែត​ដល់​អស់​ឈើ​បាន​ឆ្លងកាត់​ទៅ​ដឹក​នៅក្នុង​ខេត្តឩត្ដរមានជ័​យ​ព្រះវិហ៊ារ ទៀត​។​ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៨​ខែ មិថុនា​២០១៨ ​ឡាន​យី​ឌុប​ដឹង​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​មក​តាម​ស្រុក​ស្វាយ​លើ ចូល​ស្រុក​សូទ្រនិគម​ន៍ មក​ទំលាក់​ឈើ​ចូល​ដេប៉ូ​ឈើ ភូមិ​ជន្លង់ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ដោយ​មិន​ខ្លាចញញើត​មេព្រៃ​ទើប​ឡើង​ថ្មី​អី​ម៉ា​ទិច ។​

​ហេតុអ្វី​បានជា​ឡាន​ដឹង​ឈើ​គ្រឿងផ្ទះ មិនតិច​ជាង​៦០​សិប​ម៉ែត្រគូប​អាច​បើក​ចូល​មក​អាណាចក្រ​ខេត្ត​សៀមរាប​ដោយ មិន​មាន​អាក់ដំណើរ​? អ្នករកស៊ី​ដឹក​ឈើ​ឲ្យដឹងថា​៖ ពួកគេ​មុននឹង​ទៅ​ដឹកឈើ​គឺ​ទាល់តែ​មាន​ការ​បើកភ្លើង​ខៀវ​ពី​លោក​ម៉ុង​ប៊ុន​លីន មេ​ខណ្ឌ័​រដ្ឋា​បាល​ព្រៃឈើ​ដែល​ទើប​ឡើង​តំណែង​ថ្មី​កាលពីដើមឆ្នាំ​២០១៧ សិន​បាន​ទៅរួច ហើយ​បើ​សិន​ទៅ​ដឹកឈើ បើ​មិន​ប្រាប់​លោក​លីម​ទេ​កុំ​សង្ឃឹមថា ឡាន​អាច​វឹល​កង់​រួច​ឲ្យសោះ ។​

អ្នក​រកស៊ី​ឈើ​អ្នកណាៗ​ក៍​ដឹង​ដែរ​ថា​លោក​ម៉ុង​ប៊ុនលី​មកាល​នៅ​ជា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ឈរជើង​ក្នុង​ស្រុក​បន្ទាយស្រី ចំណុច​ផ្លូវ​ចូល កន្ទួត​ខ្នារ​ក្រៅ និង​ផ្លូវ​ទៅ​ស្រុក​អន្លង់វែង​ជា ជើង​ខ្លាំង​ខាង​ចាប់​ឈើ​ឈ្មួញ​ណា​ដែល​មិន​ចូល​បង់​ប្រាក់​ឲ្យ​គាត់ ។​ប្រហែល​បាន​ទុន​ច្រើន​លោក​ម៉ុង​ប៊ុន​លីន​កាល​ធ្វើ ធ្វើ​មេ​សង្កាត់ ក៏​ផ្លោះ​ឡើង​មេ​ខណ្ឌ័​រដ្ឋា​បាល​ព្រៃឈើ​ខេត្ត​សៀមរាប​ហ្ម៉ង​ដែល​មាន​វិសា​លភាពគ្រ​ប់​គ្រងរ​កលុយ​ម៉ា​ខេត្ត​ហ្ម៉ង ។

អ្នកដឹង​ធ្យូង ដឹកឧស​លក់​ឲ្យ​ឡឥដ្ឋ​បានឲ្យដឹងថា​៖ មេព្រៃ​ស្រែ​ណូយ និង​បន្ទាយស្រី មួយ​គោយន្ដ​កន្ត្រៃ​គេ​យក​ប្រាក់​តែ​២០០០០​រៀល​ទេ តែ​មក​ដល់​កន្លែង​លោក​ម៉ុង​ប៊ុន​លីម​ត្រូវ​បង់ប្រាក់ ៤០០០០​ទៅ​៦០០០០​រៀល ព្រោះ​អី​លោក​លីម​ទឹកមាត់ប្រៃ ។

គេ​មិនដឹងថា លោក​ម៉ុង​ប៊ុន​លីម​ឡើង​ដំណែង​មេ​ខណ្ឌ័ន​ព្រៃឈើ​ខេត្ត​សៀមរាប ដោយ​សាស្នារ​ដៃ​បង្ក្រាប​ព្រៃឈើ​ឫ យក​ប្រាក់​ទៅ​សូក​គេ​ដើម្បី​ឡើងទួ​នាទី នោះឡើយ ។​ជុំវិញ​សេចក្តីរាយការណ៍ ខាងលើនេះ មាតុភូមិ​នៅ​ថ្ងៃរសៀល​ទី​២៩​មិថុនា​បាន​សុំ​ការពន្យល់​ពី​លោក​ម៉ុង​ប៊ុន​លីម​តាម​ទូរស័ព្ទ​តែតេ​ចូល​ហើយតែ​មិន​មាន​អ្នកទទួល​។ ចំណែក​មេ​ឈ្មួយ​ដុះ​ស្លែ ឈ្មោះ​ស្រេង ប្រាប់​អ្នកកាសែត​ឲ្យ សួរ​កូនចៅ​ឈ្មោះ​ពៅ ។ ចំណែក​លោក​ពៅ​តេ​ចូល​មិន​មាន​អ្នកទទួល ។​គេ​មិនដឹង​ទេ​ថា​មេ​ឈ្មួញ​ទាំង​បី​អ្នក បង់​ប្រាក់​ឲ្យ​លោក​ម៉ុង​ប៊ុមលីម​មួយខែ​ប៉ុន្មាន​ប្រាក់​នោះ​ទេ បានជា​អាំ​ច​ដឹកឈើ​រាប់​ឆ្នាំ​មក មិន​មាន​អ្នក​រំខាន​បែបនេះ​នោះ​? ។​

 

Filed in: ព័ត៌មានជាតិ