សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ស្ទាក់ចាប់​ឡាន​ឈើ​បែកធ្លាយ​ស្រា​ថ្លៃ​នាំចេញ​គេចពន្ធ​

ខេត្ត​ស្វាយរៀង​ ៖ ស្រា​ថ្លៃៗ​ប្រភេទ​ហិនិ​ស៊ី​(Hennessy) និង​អ៊ិច​អូ​(XO) គេច​ពន្ធ​រាប់សិប​កេះ​ដឹក​តាម​រថយន្ត​យី​ឌុប​ធុន​យក្ស​០៥​គ្រឿង​បើក​ឆ្លងដែន​ពេលយប់​ត្រូវបាន​នគរបាល​ខេត្ត​ស្វាយរៀង​ចាប់បាន​នៅ​ស្រុក​កំពង់រោទ៌​។

​បើ​តាម​មន្ត្រី​នគ​របាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៨​មិថុនា​២០១៨ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​រថយន្ត​យី​ឌុប​០៥​គ្រឿង​ផ្ទុកទំនិញ​ពេញ​គ្រប​ជិត​សង្ស័យថា ដឹក​ឈើប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ ។

ក្រោយពី​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​បាន​ចេញ​ស្ទាក់​ឃាត់​រថយន្ត​បាន​០២​គ្រឿង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ គឺ​១​គ្រឿង​ស្ទាក់​បាន​នៅ​ចំណុច​ជិត​វត្ត​ចេក​វ៉ា ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់រោទ៌ សម្របសម្រួល​ដោយ​លោក​គង់​ចន្ទ័​ខេម​រិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ធ្វើការ​ឆែកឆេ​រក​វត្ថុតាង ឈើ​ប្រណិត ក៏ប៉ុន្តែ​ការឆែកឆេ​នោះរ​ក​ពុំ​ឃើញ​មាន​ឈើប្រណិត​ទេ មាន​តែ​ទំនិញ គ្រឿង​អេឡិចត្រូនិច ជជុះ ដូចជា ម៉ា​ស៊ិន​ត្រជាក់ ទូ​ទឹកកក ក​ង្ហាល់ ឡែន​កាំ​ម៉ា​រ៉ា លោក​ព្រះរាជអាជ្ញា ក៏​មិន​ឃាត់​រថយន្ត​ទេ​អនុញ្ញាត្ត​ឲ្យ​បន្ត​ទៅកាន់​ព្រំដែន​។​

​រីឯ​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត​ដោយ​យប់​ជ្រៅ ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៩​មិថុនា​ក៏​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.6237 យក​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ធ្វើ​ការឆែកឆេ នៅវេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក សម្រមសម្រួល​ដោយ​លោក​គង់ច​ន្ទ័​ខេម​រិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចូលរួម​ដោយ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្ត នគ​បាល​សេដ្ឋកិច្ច រកឃើញ​ទំនិញគេចពន្ធ បង្កប់​ក្នុង​គ្រឿង​អេឡិចត្រូនិច រួម​មាន​ស្រា Hennessy XO​ដប​ធំ ដប​វែង រាប់សិប​កេះ​និង​មាន​ក​ង្ហាល់ ទូ​ទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កូតា​ប ស្បែកជើង ខោអាវ គ្រឿង​ក្រ​ឡៃ​ ចាន សំបក​បារី និង​អីវ៉ាន់​ចាប់ហួយ​ជាច្រើន​មុខ ទៀត​។​គឺ​រក​មិនឃើញ​មាន​ឈើប្រណិត​ឡើយ​។​

​ទាក់ទិន​ទំនិញគេចពន្ធ ស្រា Hennessy xo នេះ​មន្ត្រី​សាខា​គយ​និង​រដ្ឋ​ករ​ខេត្ត​បាន​មានប្រសាសន៍​ថា​រហូត​មក​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ​រើ​ឆែក​ពិនិត្យ​មិនទាន់​ហើយ​រួចរាល់​មិនដឹងថា​មាន​ទំនិញគេចពន្ធ​ប៉ុន្មាន​ទេ ដូច្នេះ​មិន​អាច​បំភ្លឺ​បាន​ទេ ។​ចំពោះ​ទំនិញ​នាំចេញ លោក​ត្រូវ​ពិនិត្យ​ឯកសារ បើ​មិន​ទាន់​បង់ពន្ធ​គឺ​បង់ពន្ធ​តែប៉ុណ្ណោះ គ្មាន​ទំនិញ​ហាមឃាត់​ទេ ហើយ​គ្រឿង​អេឡេចត្រូនិច​ជជុស​នាំ​ចេញ​មិន​បង់ពន្ធ​ទេ​។

ទោះជា​យ៉ាងណា​មហាជន​នៅ​ឆ្ងល់​ថា ចាប់​ឃាត់​រថយន្ត​បានតែ​២​គ្រឿង​ឯ​៣​គ្រឿង​ទៀត​បាន​បើក​ចូល​ទៅ​ប្រទេស​វៀតណាម​បាត់ស្រមោល​តាម​ច្រករបៀង​ទាំងយប់​។​បើ​ទំនិញ​ស្របច្បាប់​ហេតុ​អី បានជា​ធ្វើ​ចរាចរណ៍​នៅពេល​យប់​អាធ្រាត​បែបនេះ​?​។​

ឆែក​ពេល​ថ្ងៃ​បែកធ្លាយ បង្កប់​ស្រា ថ្លៃ ក្នុង​១​ដប​តម្លៃ​ចាប់ពី​១២០​ដុល្លារ​ទៅ​ជាង​២០០​ដុល្លារ​ឯណោះ តើ​រថយន្ត​៤​គ្រឿង​ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម​ពេល​យប់​នោះ​មាន​បង្កប់​ទំនិញគេចពន្ធ​ប៉ុន្មាន​ទៅ ?​ឈ្មួញ ដែល​ជា​ម្ចាស់​ទំនិញ​នេះ​ត្រូវបាន គេ​បង្ហើប​ឲ្យដឹងថា ឈ្មោះ​យាយ​ណាំ ជនជាតិ​វៀតណាម​មានប្តី​ខ្មែរ រកស៊ី​រ​បចឹង​ជាង​២០​ឆ្នាំ​មកហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ចាប់​ឃាត់​ពិនិត្យ​ទេ ។​បើ​កុំ​តែ​មានពតិ​មាន ថា​មាន​ដឹក​ឈើប្រណិត​ឆ្លងដែន​ទើប​មាន​សមត្ថកិច្ច​ដាក់​កម្លាំង​ស្ទាក់​ចាប់​ក៏​បែកធ្លាយ​រឿង​បង្កប់​ទំនិញគេចពន្ធ​ចឹង​ទៅ ។​បានន័យថា​គេ​សម្ងំ​ស៊ី​យូ​ហើយ​!៕

 

Filed in: ព័ត៌មានជាតិ