សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចោទ​ឧត្តមសេនីយ៍​១២​រូប​ថា​មាន​បាតដៃ​កខ្វក់​តែ​គ្មាន​ឈ្មោះ​កូន​នាយករដ្ឋមន្ត្រី​!

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ មិថុនា​នេះ​ក្រសួង​ការពារជាតិ បាន​ធ្វើ​ការច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ដែល​បាន​ចោទប្រកាន់​ទៅលើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​ចំនួន​១២​រូប​ដោយ​គ្មាន​មូលដ្ឋាន​។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ កំរាស់​ជាង​២០០​ទំព័រ មាន​ចំណងជើង​ថា​«​បុគ្គល​នាយ​ឧត្តមសេនីយ៍បាត​ដៃក​ខ្វក់​១២​រូប​របស់​កម្ពុជា​៖ ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស​ដ៏​យូរអង្វែង​នៃ​នាយ​ឧត្តមសេនីយ៍​របស់លោ​ក ហ៊ុន សែន​»​។

​ក្រសួង​ការពារជាតិ​បានចាត់ទុក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ថា បាន រំលោភបំពាន​ម្តង​ហើយ​ម្តងទៀត មកលើ​អធិបតេយ្យភាព ឯករាជ្យភាព និង​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បំរើ​នយោបាយ​ទុច្ចរិត របស់​ជន​បរទេស​មួយ​ចំនួន​និង​ក្រុម​អ្នកនយោបាយ​ក្បត់ជាតិ ដែល​បាន​ប៉ុនប៉ង បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​ដល់​សន្តិភាព​និង​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​ជាមួយគ្នានេះ ក្រសួង​ការពារ​ជាតិ​ក៏​អំពាវនាវ​ដល់​អង្គការ Human Rights Watch បញ្ឈប់​ជា​បន្ទាន់​នូវ​របាយការណ៍​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រាយការណ៍ ថា​កម្ពុជា កាន់តែ​ប្រែក្លាយ​ទៅ​ជា​របប​ផ្តាច់ការ និង​ការដឹកនាំ​បែប​ឯក​បក្ស ដោយសារ​តែ​នាយ​ឧត្តមសេនីយ៍​មានបាត​ដៃកខ្វ​ក់ទាំង​១២​រូប ក្នុង​ជួរ​កងកម្លាំង​សន្តិសុខ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​ខ្នងបង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​និង​មាន​លក្ខណៈ​ផ្តាច់ការនិយម​។​

​អង្គការ Human Right Watch បាន​ផ្តោត​ទៅលើ​នាយ​ឧត្តមសេនីយ៍​យោធា​និង​ប៉ូលីស​ចំនួន​១២​រូប ក្នុងនោះ​មាន​លោក គន់ គីម លោក សៅ សុខា លោក ប៉ុល សារឿ​ន លោក នេ​ត សាវឿន ជាដើម ។​ល​។ តែ​ចំណុច​គួរ​កត់សម្គាល់​របាយការណ៍ មិន​បាន​ពាក់ព័ន្ធ​ទៅ​នឹង​កូនប្រុស របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​តួនាទី​ជា​ឧត្តមសេនីយ៍ក្នុង​ជួរ​កងទ័ព​ជាតិ​ឡើយ​។​

​ដោយឡែក នៅក្នុង​សម័យប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ពាក់កណ្តាល​ខែ​មិថុនា​នេះ ប្រទេស​ប៊ុលហ្គារី តំណាង​ឱ្យ​សហគមន៍​អឺរ៉ុប និង​ប្រទេស​គាំទ្រ​មួយ​ចំនួន​របស់​ខ្លួន បាន​រិះគន់ និង​បដិសេធ​មិន​ទទួលយក​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ខែ​កក្កដា ខាងមុខនេះ បើ​គ្មាន​វត្ត​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​ឆ្លើយតប​នឹង​ការលើក​ឡើង​ដូច្នេះ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ លោក ណី សំអុល បាន​អះអាង​ថា ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការឃុំខ្លួន​មេដឹកនាំ​បក្ស​នេះ​គឺជា​ការអនុវត្ត​ច្បាប់ និង​ពង្រឹង​នីតិរដ្ឋ ហើយ​រាជរដ្ឋាភិបាល មិន​មាន​តួនាទី​នៅក្នុង​ការអន្តរាគមន៍​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ​។
​រឿងនេះ ក៏​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ការបោះឆ្នោត​ខាងមុខ​នេះ​ដែរ​។
​សេចក្តីថ្លែងការណ៍​ដែល​មាន​កម្រាស់​បី​ទំព័រ​របស់​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ដដែល ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​ប៊ុលហ្គារី ថា​ធ្វើ​ទ្បើង​ដោយ​មិន​សម​ហេតុផល មិន​ត្រឹមត្រូវ និង​ជ្រៀតជ្រែក​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ជាពិសេស​គឺ​រំលោភ​គោលការណ៍​ក្រុមប្រឹក្សា និង​ធម្មនុញ្ញ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បន្ទាប​តម្លៃ​អធិបតេយ្យភាព​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ