សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​ព្រុំដែន​ចាប់​បាន​គ្រឿងញៀន​១២០​គីឡូ​នៅ​ភ្នំពេញ​ដុតចោល​២​លាន​ដុល្លារ​មូលហេតុ​មកពី​ស្រុក​ខ្មែរ​នៅ​ជិត​តំបន់​ត្រីកោណមាស​!?

ខេត្ត​ស្ទឹងត្រែង​៖ បុរស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ និង​ទម្ងន់​គ្រឿងញៀន​១២០​គីឡូក្រាម នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីថុនា ឆ្នាំ​២០១៨ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា តាមរយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «​សូរិយា​» ។​

​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ក្រុង​ស្ទឹងត្រែង ឲ្យដឹងថា ថ្នាំញៀន​ចំនួន​១២០​ដុំ ជា​ប្រភេទ
​ម៉ាក​ទឹកកក គឺ​ក្នុង​មួយ​ដុំ ទម្ងន់​ប្រហែលជា​១​គីឡូក្រាម ត្រូវបាន​រកឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «​សូរិយា​» ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2671 ខណៈ​កំពុង​ធ្វើដំណើរ​ចេញ​ពី​ច្រកទ្វារ​អន្តរជាតិ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ ។​

​មនុស្ស​ប្រុស​៣​នាក់ សង្ស័យ​ពាក់ព័ន្ធ​ក្នុងករណីនេះ គឺ​តៃកុង​រថយន្ត​, អ្នកបកប្រែ​ភាសា និង​ជនសង្ស័យ​ជា​ម្ចាស់​ថ្នាំញៀន​ត្រូវបាន​ចាប់ខ្លួន​។​ជួន​គ្នា​នេះ​ដែរ​នៅ​ភ្នំពេញ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ដុតបំផ្លាញ គ្រឿងញៀន​ចំនួន​៦៤ គីឡូ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២​លាន​ដុល្លារ ។
​សម្ដេច​តេជោ ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ពី​មូលហេតុ​គ្រឿងញៀន​ចូល​ស្រុក​ខ្មែរ​ដោយសារ កម្ពុជា​នៅ​ជិត​តំបន់ត្រីកោណមាស និង​អឌ្ឍ​ច័ន្ទ​មាស​ផង​នោះ ទើប​ធ្វើឲ្យ​ក្រុម​ឧក្រិដ្ឋជន និង​បណ្ដាញ​របស់​ពួកគេ​នៅតែ​បន្ដ ព្យាយាម​លួចលាក់​ចរាចរ​ឆ្លងកាត់ និង​ចូល​មក​កម្ពុជា នូវ​គ្រឿងញៀន និង​សារធាតុ​ប៉ះពាល់ ប្រព័ន្ធ​ប្រសាទ​ប្រភេទ​ថ្មី ។

​ក្នុង​សារលិខិត​ចូលរួម ប្រារព្ធ​ទិវា​អន្ដរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿង នៅ​ថ្ងៃ​ទី​២៦ មិថុនា​ញៀន របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ពន្យល់ថា “​ទោះបីជា​កម្ពុជា​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​គ្រឿងញៀន រហូត​ទទួលបាន​លទ្ធផល ជា​ច្រើន​គួរ​ជាទី​មោទនៈ យ៉ាងណាក៏ដោយ ក៏ប៉ុន្ដែ​ដោយសារ​និន្នាការ​ថ្មីៗ​នៃ​បញ្ហា គ្រឿងញៀន នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់​ក៏ដូចជា ដោយសារ​ស្ថានភាព ភូមិសាស្ដ្រ​របស់​ប្រទេស​កម្ពុជា នៅ​ជិត​តំបន់​ត្រីកោណមាស និង​អឌ្ឍ​ច័ន្ទ មាស​ផង​នោះ ធ្វើឲ្យ​ក្រុម​ឧក្រិដ្ឋជន និង​បណ្ដាញ​របស់​ពួក​វា​នៅតែ​បន្ដ ព្យាយាម​លួចលាក់​ចរាចរ​ឆ្លងកាត់ និង​ចូល​មក​កម្ពុជា​នូវ គ្រឿងញៀន​ខុសច្បាប់ និង​សារធាតុ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ ប្រភេទ​ថ្មី​” ៕

 

Filed in: ព័ត៌មានជាតិ