សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីរាជការ​២៦​នាក់​នៅ​មន្ទីរ​សាធារណៈការ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ប្រកាស​តែងតាំង សម្រួល​និង​ប្រគល់​ភារកិច្ច​ជា​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​

កំពង់ឆ្នាំង ៖ មន្ត្រី​រាជ​ចំនួន​២៦​រូប​ត្រូវបាន​ប្រកាស​តែងតាំង ប្រគល់ និង សម្រួល​ភារកិច្ច​មក​កាន់ដំណែង​ជា​ប្រធានការិយាល័យ និង អនុប្រធាន​ការិយាល័យ ចំនួន​៩​ការិយាល័យ​ចំណុះ​អោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ។ ដែល​ពិធី​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ។

​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​គូសបញ្ជាក់ថា កន្លង​មក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​មាន​តែ​៤​ការិយាល័យ និង ៨​ការិយាល័យ​ក្រុង​ស្រុក​ដោយសារ​ថា មាន​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ក​ដូច​ជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​តម្រូវ​អោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បំបែក​ការិយាល័យ​ជា​៩​ការិយាល័យ ដើម្បី​បំពេញ នូវ​ការងារ​ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​តាម​ជំនាញ និង តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ការិយ​ល័យ​គឺ​មន្ទីរ មាន​ក្រុមប្រឹក្សាភិបាល​ធ្វើការ​វាយតម្លៃ ក្នុង ការជ្រើសរើស​អោយស្រប​ទៅតាម​ច្បាប់​សហ​លក្ខ័ន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល អោយស្រប​ទៅ​តាម​តួនាទី សមត្ថភាព ជំនាញ​នីមួយៗ​ប្រកបដោយ​តម្លាភាព ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់ថា ដើម្បី​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​នៃ​ការងារ សូម​មន្ត្រី​ទាំងអស់​ដែល​ទើប​នឹង​ទទួល​ដំណែង​ថ្មី ត្រូវ​គោរព​អោយបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​និង​ត្រូវមាន​ទស្សនៈវិស័យ​អោយបាន​វែងឆ្ងាយ​ក្នុង​អភិវឌ្ឍន៍​ស្ថាប័ន និង ជំនាញ​សមត្ថភាព​ផ្ទាល់​ខ្លួន​អោយ​កាន់តែ​មាន​ការរីកចម្រើន​ប្រសើរឡើង​ថែមទៀត ស្រប​តាម​ក​រីកចំរើន​របស់​សង្គមជាតិ ។

​ឯកឧត្តម បានបញ្ជាក់​ថា វិស័យ​សាធារណការ​និង​ដឹកជញ្ជូន គឺជា​វិស័យ​ដ៍ស​ខាន់​មួយ ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​អោយមាន​ការរីកចម្រើន បច្ចុប្បន្ន​ផ្លូវ​ស្ពាន​នៅ​គ្រប់​ទីកន្លែង បាន​កំពុងធ្វើការ​សា​សង់ ត ភ្ជាប់​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ធ្វើអោយ​ប្រជាពលរដ្ឋ កាន់តែ​ងាយស្រួល ក្នុងការ​ធ្វើ​ដំណើ​រទាំ​ពេល​យប់​និង​ពេល​ថ្ងៃ កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម​បាន អំពាវនាវ​អោយ​មន្ត្រីរ​ដែល​ទទួល​តំណែង​ថ្មី ត្រូវតែ​គោរព​អោយបាន​នូវ តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុងការ​បម្រើប្រជាជន គឺ​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លា ភាព​ដោយ​គ្មាន​ការរើសអើង នៅក្នុង​វិស័យ​សាធារណការ ធ្វើយ៉ាងណា​អោយ​សេវា​សាធារណៈ​ដែល​ផ្តល់អោយ​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស ប្រជាពលរដ្ឋ​ងាយ​ទទួលយកបាន​ដោយ​រលូន ។ ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលរង​ខេត្ត​បាន​ចែក​អំណោយ​ដល់​មន្ត្រីរាជការ​ដែល​ចូលរួម ក្នុង​ម្នាក់​សារុង​១ និង ថវិកា​ចំនួន​៣​ម៉ឺន​រៀល​ផងដែរ ៕​

 

Filed in: ព័ត៌មានជាតិ