សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​គឹម​គា​វិន ប្រធាន​សុរិយោដី​ឧត្តរមានជ័​យ ជើង​ខ្លាំង​ខាង​យក​ដី​របស់​រដ្ឋ​ចែក​គ្នា​ធ្វើជា​កម្មសិទ្ធិ​!

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង​នាំគ្នា​ឆោឡោ ក្រោយពី​បាន​ដឹងថា ដី​នៅ​ចំណុច​ខាងលិច ជាប់​ផ្ទះ​តា​ម៉ុក​ដែល​ជា​រមនីយ៍ដ្ឋាន​ប្រវត្តសាស្ដ្រ កេរ្តិ៍ដំណែល​ប្រល័យ​ពូជ​សាស្ដ្រ​ប៉ុលពត​បន្សល់ទុក
​ត្រូវបាន​លោក​គឹម​គា​វិត​ប្រធាន​មន្ទី​សុរិយោដី​ខេត្ត​ឧត្ដរមានជ័យ យក​ដី​របស់​រដ្ឋ​ពុះ​ជា​ឡូតិ៍ៗ​ចែក​គ្នា​បាន​១៣​ឡូ ។​

​បើ​តាម​ប្រជាពលរដ្ឋ​ឲ្យដឹងថា ៖ ដី​ដែល​លោក​គឹម​គា​វិត​ប្រគល់​ឲ្យមាន​៖ ១ ឯកឧត្ដម លៀម​សុដា អភិបាលរង​ខេត្ត ក្បាលដី​លេខ​៨៥៣​។​២ ឯកឧត្ដម សុខ​តូ អភិបាលរង​ខេត្ត ក្បាលដី​លេខ ៨៥៤ ។​៣ លោក​គឹម​គា​វិន ប្រធាន​មន្ទី​រាបចំ​ដែនដី មាន​លេខ​រៀង​ក្បាល ៨៥៥ ។ ៤ លោក​វង្សភ័​ក្រមេ​ឃុំ​អន្លង់វែង លេខ​រាង​ក្បាល​៨៥៦ ។ ៥ លោក​សែម​អៀម ស្មៀន​ឃុំ​អន្លង់វែង លេខ​ក្បាលដី ៨៥៧ ។​៦ លោក ស៊ិន​ផេង លេខ​រាង ក្បាល​៨៥៨ ។​៧ លោក​នៃ​យ៉​ន​លេខ​រាង​ក្បាល ៨៥៩ ។ ៨ លោក​ខែម​វាសនា លេខ​រាង​ក្បាល ៨៦០ ។ ៩ លោក​ហោ​សំអាត​លេខ​រាង ក្បាលដី​៨៦១ ។​១០ លោក ស្ដើង​វ៉ាន់ណេត ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង មាន​រាង​ក្បាលដី ៨៦៦ ។​
១១ លោក​សេង​សុង ក្រុមប្រឹក្សា​ឃុំ​អន្លង់វែង លេខ​រាង​ក្បាលដី ៨៦៧ ។​១២ ម៉ុ​ម៉ុន លេខ​រាង​ក្បាលដី ៨៦៩​។​១៣ មិលកំ​រុន លេខ​រាង​ក្បាលដី​លេខ ៨៧០ មនុស្ស​១៣ មានឈ្មោះ​ក្នុង​តារាង​ដី​ឡូតិ៍​ខាងលើ រង​ការ​ចោទថា​បាន​ឃុបឃិត​គ្នា​បំពាន​ដី​រមនីយ៍ដ្ឋាន​ជា​ប្រវត្តសាស្ដ្រ​របស់​តា​ម៉ុក​។​

​បើ​តាម​ធ​មិ​ព្រះ​ពុទ្ធវិញ​ឈ្មោះ​ទាំង​១៣​នាក់​ខាងលើ ហៅ​ថា​អទិនា​ទានា​វេរៈមនី​សិក្ខា​បទំ​សម្មាទិ​យាមិគឺ ហាម​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ​ឫ​ដោយ​វាចារ
​ដូច្នេះ​ដី​ទាំងអស់​នេះ​ជា​ដី​សម្បត្តិ​រដ្ឋ ពួក​គេ​ឃុបឃិត​គ្នា​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ឯង​ជន​គឺជា​អំពើរ​បាប ។​

​លោក វង្ស ភ័​ក្រ មេឃុំ​អន្លង់វែង​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា​៖ ដី​នោះ​សល់​ពី​ដី​ធ្វើ​ផ្លូវ និង​កាត់​ចេញពី​ដី​រដ្ឋ​ហើយ ក្រុម​ការងារ​ក៏​ពុះ​ចែកគ្នា​ទៅ​!​។ លោក​ដឹង​មិនសូវ​ច្បាស់​ទេ មិនដឹង​ថា​ក្បាល​៤​ម៉ែត្រ​ឫ​៥​ម៉ែត្រ​គុណ​និង បណ្ដោយ​២០​ម៉ែត្រ ។ លោក​មេឃុំភ័​ក្រទទួលស្គាល់​ថា​ដី​នោះ​ជា​ដី​របស់​រដ្ឋ​មែន ។​

​ករណី​នេះ​នៅ​រសៀល​ថ្ងៃទី​២១​មិថុនា លោក គឹម គា​វិន ភ្នាក់ងាព័​តិមាន​យើង​ទូរសព្ទ​ចូល​តែ​មិន​មាន​អ្នក​លើក​ទទួល ។ ឯ​ឯកឧត្ដម ស​ថា​វី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ
​ពេល​សួរថា លោក​គឹម​គា​វិនយ​កដី​ជិត​ផ្ទះ​តា​ម៉ុក​ពុះ​ចែកគ្នា ឯកឧត្ដម​ឆ្លើយថា ពួក​អ​ស់ណឹង​យក​ដី​រដ្ឋ​ទៅ​ចែកគ្នា បើ​ដី​នៅសល់​ម៉េច​មិន​រាយការណ៍​ប្រាប់​ខ្ញុំ ធ្វើឲ្យ​ផ្អើល​ប្រជាពលរដ្ឋ ។

​ពេល​ចម្រាប​សួរ​ថា ចុះ​បើ​ដឹង​ច្បាស់​ថា គេ​ចែក​គ្នា​ឯកឧត្ដម​គិត​យ៉ាងណា ?
​ឯកឧត្ដម​ឆ្លើយថា ចាំ​ពីថ្ងៃ​ទៀត​មក​ដល់​ខេត្ត​កោះប្រជុំ បើ​រកឃើញ​រឿងនេះ​វា​ពិត​មែន ត្រូវ​ដក​មន្ត្រី​មួយចំនួន​ចោល ព្រោះ​អា នេះ​គេ​ហៅ​ថា​មន្ត្រី​គ្រាប់​ល្ពៅ !!៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់