សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណបក្ស​ហ្វុនស៊ិនប៉ិច​ទា​ឲ្យ​ស៊ើប​រឿង​គ្រោះថ្នាក់់​ចរាចរ​របួស​មេ​បក្ស​និង​ស្លាប់​អ្នក​ម្នាង​!

ភ្នំពេញ​៖​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទាមទារ​ឲ្យ​អាជ្ញាធ​ររា​ជ​រដ្ឋាភិបាល​ថ្វើ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​សម្ដេចក្រុមព្រះ​នរោត្តម​រណ​រិទ្ធ​ប្រធាន​គណបក្ស និង​អ្នក​ម្នាង អ៊ុក ផល្លា​ស្លាប់​កាលពី​ថ្ងៃ​ទី​១៨​មិថុនា​ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ ៤ ស្ថិត​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អំឡុងពេល​ធ្វើ​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​រាជានិយម ហ្វ៊ុន ស៊ិនប៉ិច​។

​លោក ញ៉េប ប៊ុនជិន​អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានបង្ហាញ​មន្ទិលសង្ស័យ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ បន្ទាប់ពី​សម្ដេចក្រុមព្រះ​បាន​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​នៅ​ខេត្ត​កំពត និង​បន្តដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​។​ជា​រឿង​មួយ​រហូតដល់​បាត់បង់​ជីវិត​អ្នក​ម្នាង គ្រោះថ្នាក់​លើក​នេះ មិនមែន​ដូច​គ្រោះថ្នាក់​លើក​មុន​ទេ លើក​នេះ​ធំ​ជាង​លើក​មុន​ណាស់​។

​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​បន្ដិច ពីព្រោះ​ត្រង់​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង គឺ​វា​មិន​អាច​ឡាន​មួយ​បើក​ល្បឿន​លឿន​ដល់​ប៉ុណ្នឹង​ទេ ព្រោះ​នៅ​កៀក​នឹង​ទីប្រជុំជន លោក ញ៉េប ប៊ុនជិន​បាន​ប្រាប់​កាសែត​ថា ថា ប្រធាន​គណបក្ស​នេះ សម្ដេចក្រុមព្រះ រណឫទ្ធិ បាន​ធូរស្រាល​ខ្លះ​ហើយ ប៉ុន្ដែ​នៅ​ទទួល​រង​របួស​ជើង​ខាងឆ្វេង​។​អ្នកនាំពាក្យ​រូប​នេះ អះអាងថា សម្ដេចក្រុមព្រះ នឹង​វិលត្រឡប់​មក​ចូលរួម​ការឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែ​កក្កដា​ខាង​មុខ​បាន​ទាន់ពេលវេលា​។

​លោក អ៊ី សុខា​ស្នងការរង​ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើករថយន្ដ​តាក់ស៊ី​នោះ​ហើយ និង​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​ថា ជន​បង្កហេតុ គឺជា​អ្នកបើកបរ​តាក់ស៊ី​ធម្ម​តា និង​ថា ជា​អ្នកបង្កើត​កំហុស នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។

​សូមបញ្ជាក់​ថា​អ្នក​បើក​ឡាន​ហាយ​ឡិនឌ័​រដែល​រងរបួស​ដោយ​សារ​បង្ក​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ​ត្រូវ​បាន​នាំ​ខ្លួន​ឲ្យមក​ដេក​គុក​ទាំង​របួស​ហើយ​។

​សូមបញ្ជាក់​ថា សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង បាន​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​កម្រិត​ធ្ងន់​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៥ អំឡុងពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នកគាំទ្រ​គណបក្ស​នៅឯ​ខេត្ត​កំពង់ចាម ៕

 

Filed in: ព័ត៌មានជាតិ