សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម វ៉ា ថន អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​១​ខ្សែ ប្រវែង​១៤​គីឡូ​មែត្រ ក្នុង​ឃុំ​ព្រែក​ប្រសព្វ​

ក្រចេះ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ឯកឧត្ត វ៉ា ថន អមដំណើរ​ដោយ​ក្រុមការងារ​ថ្នាក់​ខេត្ត​-​ស្រុក​-​ឃុំ អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ១​ខ្សែ ប្រវែង ១៤​គីឡូ​មែត្រ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំនុច​ភូមិ​ឧបសម្ព័ន្ធ បុក​ទឹក ក្នុង​ភូមិ​ព្រែក​ប្រសព្វ​លើ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​

​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក លឹម ជាវ​ហាវ បានបញ្ជាក់​ថា កាលពី​ទស្សវត្ស​៩០ កំណាត់​ផ្លូវ​ក្នុង​ឃុំ​ព្រែក​ប្រសព្វ មាន​ផ្លូវ​ចំនួន​២​ខ្សែ ជា​ផ្លូវ​ថ្មើរជើង ពុំ​មាន​ការតភ្ជាប់​ជា​ខ្សែ​ផ្លូវ​ច្បាស់លាស់​ក្នុង​ការធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​មាន​ជួបប្រទះ​ការលំបាក​។ ប៉ុន្តែ​ឥឡូវ​ប​ផ្លូវលំ​ទាំង​២​ខ្សែ​នោះ ដែល​មាន​ប្រវែងៗ​ច្បាស់លាស់ ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​មាន​ស្តង់ដារ ហើយ​ខ្សែ​ទី​១៖ ភ្ជាប់​ពី​ភូមិ​សោ​ប​ទៅ​ភូមិ​ជ្រោយ​អំពិល មាន​ប្រវែង ៤២​គីឡូ​មែត្រ ឆ្លងកាត់​៤ ឃុំ និង​ខ្សែ​ទី​២៖ ភ្ជាប់​ពី​ព្រែក​ប្រសព្វ​លើ ទៅ​ព្រំប្រទល់​ខេត្ត​កំពង់ធំ មាន​ប្រវែង ៥៣​គីឡូ​មែត្រ ឆ្លងកាត់​៣​ឃុំ ។​

​មានប្រសាសន៍​បន្ថែម​ក្នុង​ពិធី អភិបាល​ខេត្ត​ក្រចេះ​ឯកឧត្តម វ៉ា ថន បានបញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា បាន​កសាង​ឡើង​ស្ទើរ​គ្រប់​តំបន់ មិន​ថា​នៅ​ទីប្រជុំជន ឬ​ទីជនបទ​នោះទេ ដែល​ទាំងនេះ គឺ​មកពី​ស្រុកទេស​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​សង្គម មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​កិត្តិ​បណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

​ដោយឡែក នៅក្នុង​ឃុំ​ព្រែក​ប្រសព្វ​នេះ គឺជា​តំបន់​ដែល​ផ្តល់​អំណោយផល​ដល់​វិស័យ​កសិកមុ្ម​ដល់​បងប្អូន​ប្រជាកសិករ តែ​ត្រូវ​មាន​ការត្រួតពិនិត្យ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការជ្រើសរើស​ពូជ និង​ប្រើប្រាស់​ថ្នាំ​គីមី ដល់​ជា​បញ្ហា​នាំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត ។​

​ឯកឧត្តម​បន្តថា ខណះពេលដែល​ប្រទេស​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើនគ្រប់​វិស័យ​ក៏ពិតមែន តែ​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ គឺ​ចរាចរណ៍​ផ្លូវគោក ចំនួន​អ្នករងគ្រោះថ្នាក់ នៅតែ​មាន​តួរ​លេខ​កើន​ឡើង​ក្នុង​មួយថ្ងៃ​។ ដោយ​សព្វថ្ងៃ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​ការត្រួត​ព​និត្យ និង​ធ្វើ​ការទប់ស្កាត់​ផាកពិន័យ តែ​ទោះជា​យ៉ាណា​ក៏​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅតែ​មាន ដោយសារ​អ្នកបើកបរ​មិន​គោរព​ច្បាប់​បទដ្ឋាន និង​មិន​បាន​យល់ច្បាស់​ពី​សិទ្ធ​នៃ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​សា​ធា​រណះ ហើយ​បាន​បង្ករ​ឲ្យមាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើ​រ​រួម​នៅ​លើ​ផ្លូវ​តែមួយ និង​ខាតបង​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យ​សមប្បត្តិ​ផ្ទាល់​ខ្លួន​ផង​ដែរ ។​

​ម្យ៉ាងវិញទៀត បញ្ហា​គ្រឿងញៀន​ក៏​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ផង​ដែរ និង​ជា​ចំណែក​បង្ករ​ឲ្យមាន​គ្រោះថ្នាក់ និង​ខាតបង់​ធនធាន​ជាច្រើន​ផងដែរ​។ ដូច្នេះ សូម​រួមគ្នា គោរព និង​អនុវត្ត​តាម​ច្បាប់​បទដ្ឋាន ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រួម​គ្នា​ទប់ស្កាត់ និង​រាយការណ៍​អំពី​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ទាក់ទង​និង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ជា​ពិសេស​រួមគ្នា​ថែរក្សា​ការពារ​នូវ​សមិទ្ធផល​នានា​ក្នុង​មូលដ្ឋាន និង​ខិតខំ​អភិរក្ស​នូវ​សមិទ្ធផល​ចាស់ ហើយ​អភិវឌ្ឍន៍​សិម​ទ្ធ​ផល​ថ្មី ៕
​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: ព័ត៌មានជាតិ