សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រទះឃើញ​សាកសព​ម្នាក់​អណ្តែត​ទឹក​មក​ទើរ​នៅ​ស្ពាន​ពាម​ទេ​ក្រុង​ក្រចេះ​

(​ខេត្ត​ក្រចេះ​)៖ សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក មក​ទើរ​នៅ​ស្ពាន​ពាម​ទេរ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ដោយ​មិន​ដឹង​មូលហេតុ ស្ថិតក្នុង​ភូមិរ​ការ​កណ្តាល​សង្កាត់រ​ការកណ្តាល ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​។​

​លោក នេ​ត លីន អធិការ​ក្រុង​ក្រចេះ បាន​ប្រាប់ឲ្យដឹង​ថា ក្រោយ​ពី​កម្លាំង​នគ​បាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ហើយ ធ្វើ​កោសល្យវិច័យ​ពិនិត្យមើល ហើយក៏​មិន​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​សាកសព​បុរស​នោះ​ឡើយ ហើយ​នៅ​ខ្លួន​សាកសព គឺ​មាន​ស្លៀក​តែ​ខោ​រលី​អូរ​តែប៉ុណ្ណោះ នៅ​ដើមទ្រូង​ខាងឆ្វេង មាន​រូបសាក់​និង​ក៍ដៃ​ខាងឆ្វេង​ហើយ​សាកសព​មាន​សភាព​ហើម ។​

​លោក​បាន​បន្តទៀតថា បើ​បងប្អូន​ណា​មាន​បាត់​សមាជិក​ដែល​មាន​ភិនភាគ​ខាងលើ​សូម​មក​ពិនិត្យ​ដោយផ្ទាល់​ផង​ចុះ​ព្រោះ​នៅពេល​នេះ​នៅ​មិនទាន់​បាន​ទទួលតំណឹង​និង​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ​។​

​លោក​បាន​បន្ថែមទៀតថា មន្ត្រី​ជំនាញ​របស់​លោក​បាន​យក​សាកសព​ទៅ​ទុក​នៅ​វត្តរ​ការ​កណ្តាល ដើម្បី​ឲ​តា​អាចារ្យបូជា​ទៅ​តាម​ប្រពៃណី​នៃ​ពុទ្ធសាសនា​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ៕
​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: សន្តិសុខសង្គម