សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជាការដ្ឋាន​អង្គរក្ស័​អះអាងថា លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អត់​មាន​លុយ​ទេ​មានតែ​ចេតីយ៍​៣​ប៉ុណ្ណោះ​!

ភ្នំពេញ ៖ អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​អង្គរក្ស បានចេញ​សេចក្ដីថ្លែងការណ៍ ច្រាន​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន ដែល​លោក ប្រែ​ដ អា​ដាំ ប្រធា​សិទ្ធមនុស្ស​អាស៊ី​ដែល​ផ្សា​យ​នៅ​វិទ្យុ​អាស៊ីសេរី មួលបង្កាច់​បង្ខូចកេរ្ដិ៍​ឈ្មោះ នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​។

​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​ច្រានចោល ចំពោះ​ការចោទប្រកាន់ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ថា​បាន​ឃុបឃិត និង​កាង​ពូក​ជនជាតិ​ចិន ឲ្យមាន​ការបើក​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់ និង​កាង​ឈ្នួញ​ចិន​ឲ្យមក​រុករក​រ៉ែ​ខុសច្បាប់​នៅ​កម្ពុជា​ថា​មាន​ទា​ហ៊ាន​បំរើ​តាម​ផ្ទះ​មាន​លុយ​ផ្ញើ​នៅ​សឹង្ហ​បុរី​ដោយ​អះអាង​លោក​មាន​តែ​ប្រឡាយទឹក​វត្ត​អាំ​រ៉ា​ម​និង​ចេតីយ៍​៣​ប៉ុណ្ណោះ​៕

 

Filed in: ព័ត៌មានជាតិ