សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​ចាប់បាន​ឈើ​ឧកញ៉ា​លាងចាន់​មុនី​នៅក្បែរ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​តែ​ត្អូញ​ថា​គ្មាន​ឡាន​ដឹក​ចេញ​!

ខេត្ត​មណ្ឌលគិរី ៖ បន្ទាប់​ពី​សា​រពតិ​មាន​យើង​បាន​ផ្សាយ​អំពី​សកម្មភាព​ឈ្មួញ​លួច​កាប់​បំផ្លាញ អារ ផ្តួល​រលំ​ឈើ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​រួចមក​មាន​សេចក្តីរាយការណ៍​ថា​៖​មាន​កម្លាំង​ជំនាញ​បរិស្ថាន​ខេត្ត​ចុះ​ទៅ​ដល់​ទីតាំង​ឈាន​ដល់​បង្ក្រាប​ចាប់យក​ឈើ​ជា​ច្រើន​កំណាត់​នៅ​ជិតៗ​និង​ក្រុមហ៊ុន​យូ​នី​សហ្គ្រីន​ហើយ​។​

​ប្រជាជន​ក្នុង​សហគមន៍​ជនជាតិដើម​រស់នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉​
​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានអោយដឹងថា​៖ សកម្មភាព​កាប់បំផ្លាញ​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ជនជាតិ​ដើមខង​លើ គឺ​មាន​ឧកញ៉ា​ចំនួន​៣​រូប​ជា​អ្នក​នៅ​ពីក្រោយ​ដោយ​យក​ក្រុមហ៊ុន​យូ​នី​សហ្គ្រីន​ធ្វើ​ជា​បង្អែក​បន្លំ ។

​ប៉ុន្តែ​ករណី​នេះ​ត្រូវបាន​បែកការណ៍ ដោយសារតែ ដីព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​យូ​នី​សហ្គ្រីន​អស់​ឈើ ហើយ ។ ផ្ទុយទៅវិញ​ឈើ​ប្រមាណ​ជាង​៩០​ភាគរយ គឺជា​ឈើ​កាប់​ថ្មីៗ ទាំង​អារ ជា​ជ្រុង ជា​ឡាំង និង​ជា​ប្រភេទ​ឈើមូល​នេះ​ជាដើម​។

​បើ​ទោះជា​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ច្បាស់​ពី​ម្ចាស់​ឈើ​ខុសច្បាប់​នេះ ឬ​ក៏​នឹង​អាចដាក់​របាយការណ៍​ត្រឹម​ជា​ឈើ អ​ញ្ញត្តិ​ជន​ក៏ដោយ ក៏​ប្រភព​ច្បាស់លាស់​ពី​អ្នករកស៊ី​ឲ្យដឹងថា​៖ ឈើ​ជា​ច្រើន​កំណាត់​ដែល​មន្ទីរ​បរិស្ថាន​ខេត្ត​ចុះ​ចាប់​នោះ​ទាំងនោះ​ជា​ឈើ​របស់​ឧកញ៉ា លាង ចាន់​មុនី ដែល​អ្នក​មណ្ឌលគិរី និយម​ហៅ​ថា​៖ (​ឧកញ៉ា​មុនីៗ​)​ព្រោះ​ប៉ុន្មាន​ខែ​មុន​នេះ​មាន​ឧកញ៉ា​៣​រូប​(​មាន​ស្ត្រី​ម្នាក់​)​បាន​ទៅ​ជួប​ថៅកែ​វៀតណាម ។​

​លោក កែវ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​អង្គភាព​«​នគរ​ដ្រេ​ហ្គ​ន​»​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​ថា​៖ ឈើ​ដែល​ចាប់​នេះ​មិនទាន់​ដឹង​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ ខ​ណះ​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដាក់​រាយប៉ាយ​ជិតៗ​ក្រុមហ៊ុន គំនរ​ឈើ​ខ្លះ​ឆ្ងាយ​ពី​ទីតាំង​ក្រុមហ៊ុន​ក្នុង​ចំងាយ​ដី​ពី​១០០​ម៉ែត្រ ឬ​៣០០​ទៅ​៤០០​ម៉ែត្រ​។ លោក​បន្តថា​៖ និយាយ​រួម​កំលាំង​របស់លោក ពិបាក​ចូល​ដឹក ដោយ​ស្ថានភាព​ផ្លូវ​លំបាក ភ្លៀង​ធ្លាក់ ហើយ​បើ​ជួល​ឡាន​អ្នកភូមិ​ក៏​គាត់​មិន​ព្រម​ជួល​អោយ ដូច្នេះ​យើង​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ចេញ​។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា​៖ ជាក់ស្តែង​មកទល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ ខាង​កម្លាំង​លោក​ទើប​ដឹក​បាន​៥​ឡាន​នៅឡើយ​ទេ និង​ព្យាយាម​ប្រមូល​ឈើ​ទាំង​នេះ​បន្ត ។ ករណី​បង្ក្រាប​ឈើ​(​ឧកញ៉ា លាង ចាន់​មុនី )​ភស្តុតាង​ថា​ចាប់​យក​ប្រមាណ​ជាង​៥០០​កំណាត់ ។ តែ​មានពតិ​មានថា កំពុង​ឋិត​ក្នុង​ការសម្របសម្រួល​គ្នា​អោយ​ដាក់​ចំនួន​តិច​ជាង​នេះ​?!៕

 

Filed in: ព័ត៌មានជាតិ