សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទមិឡ​លួច​ដុត​បំផ្លាញ​សាលា​ឆាន់​ទំហំ​១០​ម៉ែត្រ​គុណ​២១​ម៉ែត្រ​ឆេះ​សន្ធោសន្ធៅ​នៅ​វត្ត​ហាន់ជ័យ​!

ខេត្ត​កំពង់ចាម ៖ សាលាឆាន់​ទំហំ​ទទឹង​១០​ម៉ែត្រ​បណ្តោយ​២១​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង បាន​រង​ការឆាបឆេះ ខណៈ​មាន​ជនខិលខូច​លួច​ដុតបំផ្លាញ បណ្តាលឲ្យ​ខូចខាត​សម្ភារ​មួយចំនួន​ដូច​ជា ៖ ទូ​ដាក់​សម្ភារ​ធ្វើ អំពី​ឈើ​ចំនួន​១ ចាន​ឆ្នាំង ទូក​ឈើ​ចំនួន​១ គ្រែ ដេក​ចំនួន​៥ សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​បានឲ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​ទៀបភ្លឺ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ១៣​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា កម្លាំង​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់សៀម​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចេញ​រថយន្ត​ទៅ ជួយ​អន្តរាគមន៍​ពន្លត់​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៧​រថយន្ត​ទើប​រលត់ ។ សាលា ឆាន់​ដែ​ល​ត្រូវ​រង​ការឆេះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​២១​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ។ ចំណែក​ ​ខូចខាត​សម្ភារ​ដូចជា ៖ ទូរ​ដាក់​សម្ភារ​ធ្វើ​អំពី​ឈើ​ចំនួន​១ ចាន​ឆ្នាំង ទូក​ឈើ​ចំនួន​១ គ្រែ​ដេក ចំនួន​៥ ។

​សាក្សី​បាន​និយាយ​ឲ្យដឹងថា ការឆេះ​សាលាឆាន់​នេះ គឺ​ដោយសារ​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​អ្នក​ដុត​បំផ្លិចបំផ្លាញ ។

​ក្រោយ​ការស្រាវជ្រាវ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​កំពង់សៀម សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ហាន់ជ័យ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នាំ​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សៀម ដើម្បី​ធ្វើ​ការសួរនាំ​រៀបចំ កសាង​ឯកសារ​សំណុំរឿង​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ