សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តារា​សម្តែង​វណ្ណ​វរ​លក្ស័​ស្រវឹង​បើកឡាន​ថ្មី​ស៊េរី​ឡង់​គ្រីសរ័​ឡើង​ខឿន​ចូល​ចំណត​ក្រោម​ដី​

ភ្នំពេញ​៖ តារា​សម្ដែង​ស្រស់​សោភា​ម្នាក់​គឺ​កញ្ញា វណ្ណ វ​លក្ខណ៍​បាន​បើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​២៧១ ជ្រុល​ទៅ​ធ្លាក់​កង់​ចូល​ច្រក​ចំណត​ក្រោម​ដី​កល់​រថយន្ត​ទៅ​មុខ​លែង​រួច​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃអាទិត្យ ១២​រោច ខែ​ជេស្ឋ ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​មុខ​អគារ​កំពុង​ជួសជុល​មួយកន្លែង ទល់មុខ​វិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ​សាក្សី​បានឲ្យដឹងថា គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់ គឺ​កញ្ញា វណ្ណ វ​លក្ខណ៍ បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក ឡង់​គ្រីស័រ ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ​ទំនង​នាង​បត់​តាមផ្លូវ​ទៅផ្ទះ ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ ជ្រុល​ទៅ​ធ្លាក់​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង ចូល​ច្រកចូល​ចំណត​ក្រោម​ដី​របស់​អគារ​ខាងលើ តែ​មិន​បង្ក​ឲ្យ​រង​ការខូចខាត​នេះ​ទេ​។​

​ក្រោយពេល​បង្កហេតុ​រួច នាង​ក៏​បាន​ដើរ​គេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ហើយ​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​ផងដែរ ប៉ុន្តែ​ដោយសារ​រថយន្ត​មិន​បង្ក​ឲ្យមាន​ការខូចខា​ត ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ទើប​សមត្ថកិច្ច​ទាក់ទង​ទៅ​ហៅ​នាង ដើម្បី​ឲ្យ​ស្ទូច​យក​រថយន្ត​ត្រឡប់​ទៅ​វិញ​ចុះ​ហើយ​ក្រោយមក​ក្រុមគ្រួសារ​របស់​នាង​មកដល់​ក៏ ស្ទូច យក​រថយន្ត​បើក​ត្រឡប់​ទៅ​ផ្ទះ​ទាំង​យប់ ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍