សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រាំងចេក​ខឹង​ឈ្មោះ ទឹម ស៊ីណា​និង​ប្តី​ថា​៖ បាន​រំ​លោប​យក​ដី​សាធារណៈ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​

ខេត្ត​កំពង់ស្ពឺ​៖ ដី​សាធារណៈ​មួយកន្លែង ជាប់​និង​ផ្លូវជាតិ​លេខ​១៤៤ ស្ថ​តិ​នៅ​ចំណុច​ភូមិ​ក្រាំង​ជង្រុក ឃុំ​ក្រាំងចេក ស្រុកឧ​ដ្តុង ខេត្ត​កំពង់ស្ពឺ កំពុងតែ​ទទួលរង​ការចាក់​ដី​រំ​លោប​យក​ធ្វេី​ជា​កម្មសិទ្ធ​ឯកជន​ទៅវិ​ញ​។
​ការរំលោភ​យក​ដី​នេះ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ក្រាំងចេក​ទាំងមូល​ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង​ព្រោះ​ដី​មួយ​កន្លែង​នេះ​ជា​ដី​រួម​របស់​នាក់​ស្រុក​ធ្លាប់​អាស្រ័យ​ផល​និង​ជា​ដី​របស់​រដ្ឋ​ដោយ​មិន​មាន​បុគ្គល់​ណា​ម្នាក់​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​បាន​ទេ​។

​លោក​ពូ​ម្នាក់​ជា​អតិ​ត​មេភូមិ​ក្រាំង​ជង្រុក​បានអោយដឹងថា​៖​នៅ​ឆ្នាំ​១៩៧៩ ដី​នេះ​ជា​កន្លែង​ស្ថានី​បូមទឹក​ដើម្បី​ធ្វេី​ស្រូវប្រាំង​របស់នាក់​ស្រុក និង​ជា​បឹង​សំរាប់​រំដោះ​ទឹក​មិន​អោយ​ជន់​លិច ក្នុង​ឃុំ​ក្រាំងចេក តែ​ដោយឡែក​មាន​បុគ្គល់​ប្តី​ប្រពន្ធ​ពី​នាក់​ឈ្មោះ​ថា (​ទឹម សុីណា​)​និង​ប្តី​ឈ្មោះ​មឿ​ន ថុន មាន​ទីលំនៅ​ភូមិ​គោក​សណ្តែក​ឃុំ​ក្រាំងចេក ស្រុកឧ​ដ្តុង ខេត្ត​កំពង់ស្ពឺ​បាន​ចាក់​លុប​ហើយ​សង់​លំនៅដ្ឋាន​នៅ​លើ​ដី​នោះ​យ៉ាង​រំភើយ​ទៅវិញ​។​
.
​នៅក្នុង​បញ្ហា​ខាងលើនេះ ក៏​មាន​ការសុំ​អន្តរាគមន៍ ពី​ឯកឧត្តម អ៊ុក កោសា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុកឧ​ដ្តុង ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ ទៅ​លើ​ពី​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ ទឹម ស៊ីណា និង មឿន ថុន ដែរ​ហ៊ាន​រំ​លោប​យក​ដី​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ ។​

​នៅក្នុង​នេះ​ដែរ​ក៏​មាន​មេដៃ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដាក់​ស្នើ​ទៅខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ និង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ សុំ​ជួយ​អន្តរាគមន៍​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ​ផង​។

​ការបាត់បង់​ដី​ខាងលើនេះ ខាង​ប្រជាពលរដ្ឋ​ទាំងមូល​ក្នុង​ឃុំ​ក្រាំងចេក បានធ្វើការ​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ សូម​លោក​ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​បុគ្គល​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ផង ដើម្បី​យក​ដី​ខាងលើ​នេះ​មក​ធ្វើ​ជា​សម្បត្តិ របស់​រដ្ឋ​វិញ​។​

​ពាក់ព័ន្ធ​នឹង​ការ​ចោត​ប្រកាន់​ខាងលើនេះ អង្គភាព​ព័ត៍មាន​យើង​មិន​អាច​សូម​ការបំភ្លឺ​ពី​លោក មឿន ថុន និង​នាក់​ស្រី ទឹម ស៊ីណា​បានទេ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រីករាយ​ទទួល​ការបកស្រាយ​ណាមួយ​ពី​សមី​ខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ ៕

 

Filed in: ព័ត៌មានជាតិ