សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​អាវុធហត្ថ​ម្នាក់​សម្រេចចិត្ត​លោត​ចេញពី​ឡាន​៥៧០​របស់​ស្រីមឿង ស្រី​ទូច​ដើម្បី​គេចខ្លួន បណ្តាលឲ្យ​រងរបួស​!

​ខេត្ត​ព្រះសីហនុ ៖ លោក​អនុសេនីយ៍ឯក ញា វិសិ​ទ្ទ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៏ នៃ​ទីបញ្ជ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់ ដោយសារ​ការ​លោត​ចេញពី​ឡាន​ឡិច​ស៊ិន​៥៧០ នៅក្នុង​ហេតុការណ៍​ចុះ​បំពេញ​កាត្តព្វកិច្ច តាម​បទបញ្ជា​របស់​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​និង​បទបញ្ជា​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទាក់ទង​ទៅ​និង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​បាន​កើតឡើង នៅ​ចំណុច​ពយ​ម៉ា​ចូវក្នុង​ភូមិ​គគីរ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នា​ពេលកន្លងមក​។​

​ករណី​ជម្លោះ​នោះ​កើតឡើង​រវាង​កម្មករ​ចាំចំការ​និង​កម្មករ​ចាំចំការ ឲ្យឈ្មោះ​មឿង ស្រី​ទូច ដែល​កន្លងមក​បាន​អះអាងថា​ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​កម្មក​ររបស់​ខ្លួន​ប្រើ​ហឹង្សា​ដុត​បំផ្លាញ​ម៉ូតូ​កម្មករ​ចាំចំការ​ភាគី​ម្ខាង​ទៀត​។​នៅវេលា​ម៉ោង​ប្រមាណ​ជិត​១១ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ទីតាំង​ដី​ចំការ អ្នកស្រី មឿង ស្រី​ទូច​ក្នុង​គោលបំណង​ពិនិត្យ​និង​អញ្ជើញ អ្នកស្រី មឿង ស្រី​ទូច​និង​បក្សពួក​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​។​

​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់​ភ្លាម មឿង ស្រី​ទូច​បាន​លើក​ទូរស័ព្ទតេ​ឆ្វែង​ឆ្វាត់​ទំនង ជា​រក​ការជួយ​អន្តរាគមន៍ ពេលនោះ​លោក ញា វិសិទ្ធ​បាន​អញ្ជើញ មឿង​ស្រី​ទូច​និង​បក្សពួក​ដែល​គេ​អះអាង​ថា​ជា​អង្គរក្ស​ឲ្យ​បើករថយន្ត​ម៉ាក​ឡិច​ស៊ិស​៥៧០​មក​កាន់​ទី​បញ្ជាការ​ដើម្បី​បាន​សួរ​នាំ​ទៅ​តាម​និតិ​វិធី ។ លោកញា​វិសិទ្ធក៍​ឡើង​ជិះ​រថយន្ត​ជាមួយ​៥៧០​ជាមួយ​មឿង​ស្រី​ទូច ។ នៅក្នុង​រថយន្ត​ខាងលើ​មឿង ស្រី ទូច​ឡើង​ទៅ​កាន់ចង្កូត​បើកបរ​និង​បាន​ប្តូរ​ឲ្យ​អង្គរក្ស​របស់​គេ​មក​អង្គុយ​ជិត​លោក​វិញ ហាក់បីដូចជា​មាន​គម្រោង​ផែនការ​ក្នុងការ​ធ្វើ​សកម្មភាព​អ្វីមួយ​។​

​ប៉ុន្តែ​លោក​ញា វិសិទ្ធ​យល់ឃើញ​ថា​យើង​មាន​កម្លាំង​នៅក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផង​ដែរ​ទំនងជា​មិន​មាន​រឿង​អ្វី​កើតឡើង​បាន​ទេ ។ តែ​មិន​ដូច​ការ​គឹ​ត​ទុកជាមុន​ឯណា​គ្រាន់តែ​ឡើង​ជិះ​អង្គុយ​នៅ​ក្នុង​រថយន្ត​ភ្លាម​ឈ្មោះ មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឲ្យ​លោក​បិទ​ទូរស័ព្ទ​មិនឲ្យ​ធ្វើ​ការទាក់ទង គឺ​ដូចជា​ក្លាយខ្លួន​ពី​សមត្ថកិច្ច​មក​ជា​ចំណាប់ខ្មាំង​វិញ ហើយ​ពួកគេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅទៅ​ភ្នំពេញ​ធ្វើឲ្យ​រថយន្ត​កម្លាំង​សមត្ថកិច្ច​តាម​មិនទាន់ ។​

​ឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោកញា​វិសិទ្ធក៍​បាន​សម្រេចចិត្ត​បើកទ្វារ​រថយន្ត​រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាងឆ្វេង​ដៃ​បណ្តាលឲ្យ​រង​របួស​ដាច់​រយ៉ាស់​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំង​ស្រុង​និង​មាន​ស្នាម​ជាំ ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​។​
​បន្ទាប់​មក​រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើកបរ​ប្រដេញ​តាម​ក្រោយ​បាន​ដឹក​រូបលោក​មក​កាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ដើម្បី​សង្គ្រោះ​។​

​ដោយឡែក មឿង​ស្រី​ទូច​និង​អង្គរក្ស​នៅក្នុង​រថយន្ត​ចំនួន​០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។
​ក្រោយ​ហេតុការណ៍​កើតឡើង​ក៍​មាន​វត្តមាន​លោក​យន្ត មីន អភិបាល​ខេត្ត​ចុះ​សួរ​សុខ​.​ទុក្ខ​និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផងដែរ​ជា​ការយកចិត្តទុកដាក់​ខ្ពស់​និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​។​លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាតំបូង​ខេត្តហើយ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់​ហើយ​ខាង​ប៉េអឹម​ក៏បាន​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ​មឿង​ស្រី​ទូច​ផងដែរ​។​
​ព​តិមាន​នេះ​ទទួលបាន​តែ​ពី​ភាគី​ម្ខាង​សា​រពតិ​មាន​យើង​រងចាំ​ការបកស្រា​យ​ពី​លោក​ស្រីមឿង​ស្រី​ទូច​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ