សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​និង​បង្ក្រាប​ទីតាំង​កាត់ត​តម្លើង​ឡាន​ខុស​បច្ចេកទេស​របស់​ឧកញ៉ា​លី​ហួ​!

ភ្នំពេញ​៖ កាត់ត​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់​មួយ​កន្លែង នៅ​ចំណុច​យាន្តដ្ឋាន​គ្មាន​លេខ ផ្លូវ​598 ស​/​ក​ទួល សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​និង​រាជធានី​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៤​មិថុនា​ក្រោម​ការសម្របសម្រួល​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់​ថា​ទីតាំង​លួច​ដំឡើងរថយន្ត​ដោយ​ខុសច្បាប់​មួយកន្លែង ដែល​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បង្ក្រាប តាមពិត គឺជា​របស់​ឧកញ៉ា លី ហួរ ដែល​មាន​ការ​បែក​ចែក​ឲ្យ​កូនចៅ ឬ​សាច់ញាតិ ដាក់លក់​ស្ទើរ​គ្រប់​ទីកន្លែង​។ តែ​ជំនួយការ​របស់​លោក​ឧកញ៉ា លី ហួរ បាន​បដិសេធ​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​រថយន្ត​ចំនួន​១០ គ្រឿង ក្នុង​នោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន​៥ គ្រឿង​(​ម៉ាក lexus ៣​គ្រឿង​, camry hybrigde១ គ្រឿង និង highlander ១​គ្រឿង​) និង​ចំនួន ៥​គ្រឿង​ទៀត​កំពុង​តម្លើង​ពុំទាន់​រួច (​ម៉ាក​lexus២ គ្រឿង ,camry hybrigde១ គ្រឿង និង​pruis២ គ្រឿង​)​។​

​វត្ថុតាង​ទាំង អស់​ខាងលើ​លោក​ព្រះរាជអាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​សៀល​រក្សា​ដាក់ទុក​ក្នុងយាន្ដ​ដ្ឋា​នខាង​លើ​ចំនួន​៥​គ្រឿង​(​ដែល តម្លើង​ពុំទាន់​រួច​) និង​ចំនួន​៥ គ្រឿង​ដែល​បាន​តម្លើង​រួច​ត្រូវបាន បាន​ដកហូត​យក​មក​រក្សាទុក​នៅ​នាយកដ្ឋាន និង​បាន​នាំ​មេការ ឈ្មោះ ឃឹន បញ្ញា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ដើម្បី​បន្ត​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ