សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រូពេទ្យ​សង់​ត្រាល់​រងការ​ចោទថា​មិន​យកចិត្តទុកដាក់ប​ណ្តា​ល​ឲ្យ​កូនខ្ចី​ស្លាប់​ក្រោយ​ពី​សម្រាល​បាន​៤​ថ្ងៃ​!

ភ្នំពេញៈ ក្រុម​គ្រួសារ​មួយ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​គ្រូពេទ្យ​មន្ទីរពេទ្យ “​សង់​ត្រាល់​” ថា មិន​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ​ឡើយ ដោយ​បណ្ដែតបណ្តោយ​ឲ្យ​កូន​ជា​ទី​ស្រឡាញ់​របស់គាត់ ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។​

​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Jolly BabyShop កាលពី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​សរសេរ​សារ​រិះគន់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខាងលើ ធ្វើឲ្យ​ផ្អើល​ផ្ទុះការ​ចែកចាយតៗ​គ្នា និង​រិះគន់​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ចំពោះ​ភាព​ចន្លោះ​ប្រហោង​បណ្ដែតប​ណ្ដោ​យ​មិន​មើលថែ​អ្នកជំងឺ​របស់​ក្រុម​គ្រូពេទ្យ​ក្នុងន័យ​ផ្សេងៗ​គ្នា បន្ទាប់​គ្រួសារ​មួយ​នេះ បាន​រងគ្រោះ​ដោយ​ត្រូវ​បាត់បង់​កូន​ទើប​តែ​កើត​បាន​រយៈពេល​៤​ថ្ងៃ​។ “​ពេល​ដែល​ស្ដ្រីព​រពោះ​ម្ដងៗ មិនមែន​ស្រួល​ទេ ទម្រាំ​គ្រប់​ខែ ធ្វើ​ជា​ពេទ្យ​គួរតែ​ដឹង​ហេតុអ្វី​ក៏​ធ្វេសប្រហែស​ម្លេះ​? ។​
​សូម​បងប្អូន​ជួយ​ស៊ែ​ផង ដើម្បី​កូនៗ​ៗ​ទាំងអស់គ្នា ខ្ញុំ​ជួប​រឿង​អយុត្តិធម៌​នៅ​មន្ទីរពេទ្យ បាន​ធ្វើឲ្យ​កូន​ខ្ញុំ​ស្លាប់ ដោយសារ​តែ​ពួក​គ្រូពេទ្យ វា​មិន​យកចិត្ត​ទុក្ខ​ដាក់​និង​យើង​ទេ វា​មិន​ខ្វល់​ពី​កូន​យើង​ទេ ពេល​ដែល​កូន​យើង​ឈឺ​ក្តៅខ្លួន យើង​ប្រាប់​ពេទ្យ​ថា កូន​យើង​ក្អួត រោគ ក្ដៅ ខ្លួន​វា​ចេះតែ​ថា​មិន​អីៗ​ៗ រហូត​ដល់​កូន​យើង​ហើមពោះ​ខ្លាំង​មែនទែន ពេទ្យ​មក​មើល ហើយ​ថា មើល​លេង​បាន​ហើយ​បញ្ចូន​កូន​យើង​ទៅ​ពេទ្យ​កាល់ម៉ែ​ត​ទៅ​”​។​

​គណនី​ហ្វេ​សប៊ុក​បន្តថា “​ទៅ​កាល់ម៉ែតៗ​លេង​ទទួល ប្រាប់ថា ឧបករណ៍​មិន​គ្រប់គ្រាន់​ឲ្យ​នាំ​កូន​មក​ពេទ្យ​គន្ធបុប្ជា ខ្ញុំ​មិនដឹងថា ពេទ្យ​ស្រុក​ខ្មែរ​មួយចំនួន បាន​រៀន​ពី​ក្រម​សីលធម៌​របស់​គ្រូពេទ្យ​ដែរ​ឬ​អត់​នោះទេ ព្រោះ​ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​ហ្នឹង​ទង្វើ​មិន​ខ្វល់ មិន​អើពើ ដែល​ក្នុង​នាម​យើង​ជា​ម្នា​យ​ឪពុក​ក្មេង​កំពុង​ស្រក់​ទឹកភ្នែក​អាណិតកូន វា​ពិតជា​សោកស្ដាយ​ខ្លាំងណាស់​។ អ្នកជំងឺ​បាន​ចាត់​ទុក្ខ​គ្រូពេទ្យ​ដូច​ទេវតា ឲ្យ​តំលៃ​ណាស់​ទៅ​លើ​គ្រូពេទ្យ តែ​គ្រូពេទ្យ​ធ្វើអោយ​ខ្លួន​ឯង​ក្លាយ​ជា​គ្មាន​តំលៃ គួ​អោយ​ស្អប់ខ្ពើម នឹង​គួរអោយ​ចង់​ធាក់​មួយ​ជើង​អោយ​បាក់ក តែ​យើង​ក៏​មិន​អាច​ធ្វើ​”​។​
“​ទីបំផុត ក្មួយ​ខ្ញុំ​បាន​បាត់បង់​ជីវិត​នៅ​ម៉ោង​២​ថ្ងៃ​ត្រង់នេះ ថ្ងៃទី​៧​។ ឯណា​ទៅ​ពាក្យ​ថា មិន​អី​??????? នៅពេល​បាន​ដឹងថា កូន​បាត់បង់​ជីវិត បង​ខ្ញុំ​ស្ទើរ​ដួល​សន្លំ ទ្រហោយំ អោប​សព​កូន​។ ខ្ញុំ​ពិតជា​ខ្លោចចិត្ត​ណាស់​កូន លី​ណា ទើប​កើត​បាន​៤​ថ្ងៃ ត្រូវ​ស្លាប់​ទៅ​វិញ ដោយសារ​ការ​ធ្វេស​ប្រហែល​របស់​ពេទ្យ​”​។ ហ្វេ​សប៊ុក Jolly BabyShop បញ្ជាក់​។​

​សូមបញ្ជាក់​ថា ថ្វី​បើ​ក្នុង​ខ្លឹមសារ​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ខាងលើ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​មន្ទីរពេទ្យ​ក៏ពិតមែន ប៉ុន្តែ​បើ​តាម​សារ​ឆ្លើយឆ្លង (comment) ម្ចាស់​គណនី​បាន​ប្រាប់​អ្នកចូលរួម​រំលែក​ទុក្ខ និង​សម្ដែង​ការសោកស្ដាយ​ថា នៅ​ពេល​កូន​មិន​ស្រួលខ្លួន​ខ្លាំង ម្ដាយ​ក្មេងរងគ្រោះ​បាន​នាំ​កូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ “​សង់​ត្រាល់​” ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៨២​អា តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​មិនទាន់​ឃើញ​មាន​ខាង​មន្ទីរពេទ្យ សង់​ត្រាល់​ចេញ​មក​ពន្យល់ ពី​ករណី​នេះ​នៅឡើយ​ទេ​!​។​

 

Filed in: ព័ត៌មានជាតិ