សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តំបន់​រម្យ​នីយ៏ដ្ឋាន និង​ទេសចរណ៍ សហគមន៍​កសិករ​សង្កាត់ជ្រា​វចុះ អភិវឌ្ឍន៍​

​សៀមរាប ៖ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ណា​ក៍​ដឹងថា ខេត្តសៀមរាប ជាឃ្លាំង​ឬ​ជង្រុក ប្រាង្គ​ប្រាសាទ​បុរាណ និង​រម្យ​នីយ៏ដ្ឋាន កន្លែង​កម្សាន្ដ យ៉ាង​សំបូរបែប ។ តែ​ឥឡូវ​នៅ​មាន​ថ្មី​ទៀត​គឺ​អាង​ទំនប់ទឹក ៧៨​ដែល​នឹង​ត្រូវ​អភិវឌ្ឍន៍​ក្នុង​តម្លៃ​៣០​លាន​ដុល្លារ​អាមេរិក​របស់​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ។​

​ប្រធាន​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ លោក​គង់ មង្គល​ឲ្យដឹងថា​ករណី​សុំ​បោះ​បង្គោលព្រំ​កំណត់​តំបន់​អភិវឌ្ឍន៍​ដែល​មាន​ទំហំ ២៨៨,៦០៣​ហិកតា ដែលជា​ដី​សហគមន៍​កសិក​ប្រើប្រាស់​ទឹក​អាង ទំនប់ទឹក​៧៨​ជ្រាវ និង​តំបន់​ជុំវិញ​អាង របស់​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ដើម្បី​ដំណើរការ​សាងសង់​គម្រោង​អភិវឌ្ឍន៍ ។​a_sim1

​លោក​គង់ មង្គល បន្តថា ដោយ​មាន​ការព្រមព្រាង​គ្នា​ពី គ្រប់​លំដាប់ថ្នាក់ សហគមន៍​កសិករ បាន​ចុះបញ្ជីរ​គំរោង​អភិវឌ្ឃន៍ នៅ​មន្ទីរ​ធនធានទឹក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២០​ខែ​មិថុនា​ឆ្នាំ​២០១៤ យោង លិខិត​លេខ ៩៤៩ ស​ជណ ចុះ​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ ២០១៥ ។

​លោក​បន្តថា​៖​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី និង​ដៃគូរ​អភិ​វ​ឌ្ឃ សហការ​អភិវឌ្ឍន៍​តា​ម សជណ​របស់​រាជរដ្ឋាភិបាល​។

​ជំ​ហ៊ាន​ដំបូង​ត្រូវ​សំអាត​បាត​អាង និង​លើក​ទំនប់​ឲ្យបាន​ខ្ពស់​ហើយ​ធំ​ដើម្បី​ធានា​ស្តុក​ទឹបាន​ច្រើន​ម៉ឺន​ម៉ែត្រគីប​។ គ្រាន់តែ​ឈូស​ព្រៃ​និង​ជីកដី​សំអាត​បាត​អាង ចំណាយ​ប្រាក់​៤​លាន​ដុល្លា​អាមេរិក និង​គំរោង​ជាច្រើន​ទៀត​ដូចជា​៖

​ទី​១- វត្ត​អារាម ២- សួនច្បារ ៣ -​អាគារ​សារមន្ទី ៤ -​សាលារៀន ៥- សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ៦ – រោង​សិប្បកម្ម ៧-​សាល​ពិព៍រណ៍ ៨ អគារ​ស្នាក់​នៅ​ពុទ្ធ និក ៩ -​រោ​ជ្វាលា​សំរាប់​មើល​អុំទូក ១០ -​ចម្ការ​ដំណាំ​ហូប​ផ្លែ ព្រៃឈើ​និង​ជម្រក​សត្វ ១១- មហា​ប្រាសាទ​អរុណ​ចេតិយ ១២- បណ្ណាល័យ ១៣- រូប​បដិមា​ព្រះ​ពោធិ​សត្វ ក្នុង​ទសជាតក ១៤- ទ្វា​ទឹក ១៥ -​ភូមិ​វ​ប្បធ​ម៍​ខ្មែរ ១៦- ឃ្លាំង ១៧- រូប​បដិមា​ដី​រី ១៨- ព្រះ​បដិមា​សម្មាណ​គោ​តម ១៩- មន្ទី​ពេទ្យ ២០ -​ដី​បម្រុង ២១- ចំណតរថយន្ដ ២២- ប៉ុស្ដឺ​យាម ២៣ -​ថែវ​រោងទង និង​គំនូរ​បុរាណ ២៤- ហោ​ត្រៃ ២៥ -​ច្រកចូល​មេ ២៦-​ស្រះ​ទឹក​បុរាណ​ជាដក ២៧- រូប​បដិមា​សម្ដេច ជា​សុីម និង​សម្ដេច​ព្រះរាជ​សមាធិ ២៨- កន្លែង​បណ្ដែតប្រទីប ។​

​លោក​គង់ មង្គល​បន្តថា គំរោង​អភិវឌ្ឍន៍​ទាំងអស់​គ្រោង ចំណាយ​ទឹកប្រាក់ ៣០​លាន​ដុល្លារ​អាមេរិក​។ បើ​ទឹកប្រាក់​មិន​រាំងស្ទះ​ទេ គំរោង​នេះ​ធ្វើ​រួចរាល់ ៣​ឆ្នាំ​ទៀត ។​លោក​បន្តថា​ចំណែក​ទឹក​វិញ សំបូរ​ជា​មុខ​ទ្វេរ​ដង អ្នកស្រុក​ធ្វើ​ស្រែប្រាំង​មិន​ខ្វះ​ទឹក​ប្រើ​ឡើយ ។​

​លោក​ក្អោប​រ៉ន ចៅសង្កាត់​ជ្រាវ ឲ្យដឹង​ដែរថា ដោយ​មាន​ការឯកភាព​ពី​ឯក ឩ​ត្ដម​អភិបាលខេត្ត និង​លោក​សូម​ថ្លែង​អំណ​អរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ដែល​លោក​សម្រេច​ប្រគេន​ដី ទៅឲ្យ​មហា​សង្ឃ​រាជាធិបតី ព្រះអង្គ​ទេព វង្ស ដោយ​ព្រះអង្គ​មាន​គំរោង​អភិវឌ្ឍន៍​អាង​ត្រ​នប់​៧៨ សារជាថ្មី ដែល​អាច​ធ្វើស្រែ​បាន​ពីរ​ដង​ក្នុង​មួយឆ្នាំ​។ លោក​រ៉​ន​បន្តថា ដីស្រែ​របស់​ប្រជាជន​មាន​ជាង​៤០០​ហិកតា លោក​សង្ឃឹម​ថា​ក្រោយពី​គំរោង​នេះ​ធ្វើ​រួច ប្រជាជន​របស់​លោក​នឹង​បាន​សំបូរ​ស​ប្បាយ​អន្ថែ​មទៀត ។​

​លោក​សូរ​ប្លាតុ​ង អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប ឲ្យដឹងថា សហគមន៍​កសិករ​សង្កាត់​ជ្រាវ គឺ​រួមចំណែក​ទាក់ទាញ​អារម្មណ៍​ឲ្យ​ភ្ញៀវទេសចរណ៍​បានដើ​រ​កម្សាន្ដ​បាន​យូរថ្ងៃ​បន្ថែមទៀត និង​បង្កើន​ការងារ​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ ដើម្បី​រក​ប្រាក់​និង​កាត់បន្ថយ​សំណាក​ស្រុក ពី​ព្រោះ​អី​រម្យ​នីយ៏ដ្ឋាន​ថ្មី និង​តំបន់​ទេសចរណ៍​កំពង់​អភិវឌ្ឍន៍​ទំនើប​ទាន់សម័យ ។​

 

Filed in: ព័ត៌មានជាតិ